យុវសិស្សនៃវិទ្យាល័យក្រឡាញ់ និងវិទ្យាល័យ សែនសុខ បានទទួលការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម និងបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា

សៀមរាប៖ យុវសិស្សនៃវិទ្យាល័យក្រឡាញ់ និងវិទ្យាល័យសែនសុខដែលស្ថិតក្នុងស្រុកក្រឡាញ់ខេត្តសៀមរាបចំនួន៦៦រូប ស្រី៤៣រូបដែលបានទទួលការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហមនិងវិជ្ជាសង្គ្រោះបឋម ក្នុង រយៈពេល១ថ្ងៃនោះត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបធ្វើបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជានារសៀលថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះដោយស្ថិតក្រោមអធិបតីភាពលោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ។ ក្នុងឱកាសនោះដែរ លោកជំទាវ សុខ ណារ៉ូ ក៍បានមានប្រសាសន៍លើកឡើងថា…

ក្រសួងផែនការ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបសហការជាមួយនិងក្រសួងផែនការ និងដោយមានការគាំទ្រថវិកាពីអង្គការUND អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃអគ្គនាយក ដ្ឋានផែនការ របស់ក្រសួងផែនការ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែនការ និង លោក សុខ ថុល អភិបាល រងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤…

កាណូតរុញជន ៥គ្រឿងពេលយប់ត្រូវបានក្រុមអ្នកសារព័ត៌ មានប្រទះឃើញកំពង់ធ្វើ សកម្មភាពនិងបានរាយការណ៍ជូនលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តមកបង្ក្រាប តែមន្ត្រីឆ្លើយថាអត់មានកម្លាំងទេ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង៨យប់ថ្ងៃទី ១៣ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ ក្រុមអ្នកសារព័ត៌មានប្រទះឃើញកាណូតរុញជនរបស់ជនជាតិខ្មែរខ្នាតធំ ៥គ្រឿងកំពុងធ្វើសកម្មភាពនៅកោះក្រញាណក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ប៉ុន្តែក្រោយ ពីបានរាយការណ៍ជូនលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបែរជាលោកឆ្លើយថាអត់មានកម្លាំងចុះទៅបង្ក្រាបនោះទេ។ ករណីនេះក្រុមអ្នកសារព័ត៌មានដែលមានគ្នា៤នាក់ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិ កាឆ្នាំ២០២៣នេះថា នៅវេលាម៉ោង ៨ យប់ថ្ងៃទី ១៣ ខែវិច្ឆិការ ឆ្នាំ២០២៣នេះពួក…

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវ រងាររបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតចែកជូនដល់បណ្តាអង្គភាពប្រចាំទិស ទី៤ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ខេត្តពោធិសាត់៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អមដំណើរដោយនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀតបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអាវរងារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន…

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបញ្ជាអោយមន្ទីរជំនាញជួសជុលផ្លូវលំមួយខ្សែជិត៣គីឡូម៉ែត្រជាបន្ទាន់នៅឃុំត្រាំកក់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋខណៈផ្លូវនេះកំពុងមានស្ថានភាពលំបាកខ្លាំងក្នុងការធ្វើចរាចរណ៍

តាកែវ៖ ក្រោយទទួលបានការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវលំចូលវត្តថ្មកែវ ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវអោយជួយជួសជុលផ្លូវលំមួយខ្សែប្រវែងជិត ៣គីឡូម៉ែត្រ  ដែលកំពុងជួបការលំបាកខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់ ក្រោយរដូវភ្លៀងធ្លាក់មានចង្ហុកធំៗ ទឹកដក់ ឥឡូវនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជារអោយមន្ទីរជំនាញអភិវឌ្ឍន៍ជនបទខេត្ដតាកែវ ធ្វើការជួសជុលឡើងវិញ ដោយចាក់គ្រួសក្រហមហើយ នៅព្រឹកថ្ងៃ ១៣ ខែវិច្ឆិកា…

ការប្រណាំងទូកលក្ខណៈប្រពៃណីនៅវត្តស្វាយរមៀត ដើម្បីអបអរសាទរ អង្គកឋិនទាន និងថែរក្សាប្រពៃណី ទំនៀមទំលាប់ក្នុងសហគមន៍

សៀមរាប៖ ដោយសារស្ថានភាពភូមិ សាស្ត្រនៃវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត មានអំណោយផលល្អនៅក្បែរបារាយណ៍ទឹកថ្លា ព្រះគ្រូចៅអធិការវត្តបានផ្តួចផ្តើមរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណីរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី១១និងទី១២ខែវិច្ឆិកាឆ្នាំ២០២៣ រួមជាមួយនិងការទទួលទានអាហារបែបសប្បាយៗដោយសេរី ជូនដល់បងប្អូនដែលមកចូលរួមក្នុងអង្គកឋិនទានសាមគ្គី។ ការរៀបចំប្រណាំងទូកជាមួយអង្គកឋិនទាន វត្តបានធ្វើឡើងចំនួន៦លើកមកហើយ ដើម្បីអបអរសាទរ អង្គកឋិនទានសាមគ្គីដែលបានដង្ហែចូលវត្តនេះផងនិង ដើម្បីញ៉ាំងទឹកចិត្តបងប្អូនប្រជាពលរដ្ឋរួមគ្នា អភិរក្សថែរក្សាប្រពៃណី ទំនៀមទំលាប់និងជួយលើកកំពស់វិស័យព្រះពុទ្ឋសាសនា ក៏ដូចជាពញ្ញាក់ដល់អ្នកទេសចរណ៍និងបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយឱ្យស្គាល់ទីអារាមដ៏ចំណាស់មួយនេះផងដែរ។ ព្រះសច្ចានុបាល នឿម វុទ្ឋី ភទ្ទកោ…

រថយន្តនិងសម្ភារៈបរិក្ខាអំណោយសម្តេចមហា បវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវប្រគល់ ជូនមន្ទីរសុខាភិបាល ខេត្តពោធិ៍សាត់

ខេត្តពោធិសាត់៖ រថយន្តចំនួន២គ្រឿងរួមជាមួយសម្ភារៈថែទាំងអ្នកជំងឺ ជំនួយមន្ទីរពិសោធន៍ ជំនួយវះកាត់ចំនួន៣០០ប្រអប់ អាវអ្នកជំងឺចំនួន៥០០០អាវ អាវគ្រូពេទ្យ ៨៥០អាវ និងស្រោមដៃ៣០០០០ គូជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរ ធិបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានលោកទន្តបណ្ឌិត ហ៊ ស៊ីផាន តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ…

កូនឈើចាមរីជាង៧០០ ដើមត្រូវបានអាជ្ញាធរសង្កាត់សៀមរាបនិងព្រះសង្ឃប្រជាពលរដ្ឋ សិស្សា នុសិស្សយកមកដាំអមសងខាងដងផ្លូវ

សៀមរាប៖ កូនឈើប្រភេទកូនចាមរី ចំនួនប្រមាណជាង៧០០ដើមត្រូវបានអាជ្ញាធរសង្កាត់សៀមរាបយកទៅដាំនៅអមសងខាងផ្លូវចាប់ពីភូមិក្រសាំងរលើង ដល់ផ្លូវទៅភ្នំក្រោម ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់សៀមរាបក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដែលដឹកនាំដោយលោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប និងមានការនិមន្ត និងអញ្ជើញចូលរួម ពីសំណាក់ ព្រះសង្ឃ លោកគ្រូ…

កិច្ចប្រជុំសាមញ្ញលើកទី ៥៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប

សៀមរាប៖ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រងី្ស អភិបាលរងនៃគណៈអភិបាលខេត្ត…

ប្រជាពលរដ្ធជាម្ចាស់ អលន:ទ្រព្យមកពិនិត្យផ្ទៀងផ្ទាត់ក្នុងរយៈពេល ១៥ថ្ងៃនៃការបិទផ្សាយនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្ធ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុង ពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ប្រជាពលរដ្ធជាម្ចាស់អលន: ទ្រព្យមកពិនិត្យផ្ទៀងផ្ទាត់ក្នុងរយៈពេល ១៥ថ្ងៃនៃការបិទផ្សាយនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ: ប្រព័ន្ធ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុង ពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ បន្ទាប់ពីក្រុមទី១ របស់មន្រ្តីបច្ចេកទេសវិស័យដីធ្លី នៃមន្ទីររៀបចំដែនដី នគររូបណីយកម្មសំណង់ និងសូរិយោដីខេត្តកំពង់ឆ្នាំង បានអនុវត្តពីមួយដំណាក់កាលទៅមួយដំណាក់កាល…