មាតិកាព័ត៌មាន

បច្ចុប្បន្នភាព មេរោគកូវីដ១៩នៅខេត្តសៀមរាប គ្រប់គ្រងបានលើសពី៥០%

សៀមរាប៖ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានថ្លែងថា៖ បច្ចុប្បន្នភាព មេរោគកូវីដ១៩នៅខេត្តសៀមរាប គ្រប់គ្រងបានលើសពី៥០%ហើយ រហូតមកដល់ពេលនេះ បានធ្វើរការស្រាវជ្រាវ និងការធ្វើរតេសឈាម ក្នុងចំណោមបងប្អូនដែលមានការពាក់ព័ន្ធទៅនឹង បុរសជនជាត់ជប៉ុនម្នាក់ និង បុរស់ជនជាត់ខ្មែរម្នាក់ ដែលមានវិជ្ជមានមេរោគកូវីដ១៩ ឃើញថាលទ្ធផលធ្វើរតេសទាំងអស់គឺអវិជ្ជមាន រហូតមកទល់ពេលនេះមិនទាន់មានអ្នកណាម្នាក់ទៀតវិជ្ជមាននោះទេ នេះជាស្ថានភាពដ៏ល្អមួយសម្រាប់ខេត្តសៀមរាប ។ បុរសជនជាតិខ្មែរវិជ្ជមានកូវីដ១៩ កំពុងបន្តស្នាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយស្នាក់នៅបន្ទប់ដាច់ដោយលែក ហើយសុខភាពរបស់គាត់ធម្មតា អត់មានឈឺអី អត់មានពាក់ព័ន្ធអីទេ អត់មានបញ្ហាសុខភាពអីទេ ក៏ប៉ុនតែការធ្វើរតេសកុងត្រូលគឺឃើញមានវិជ្ជមានដ៏ដែល។ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់តាំពីតំបូង ដោយផ្តល់នូវការថែរទាំ ការព្យាបាលគាត់ទៅតាមចង្កោមរោគសញ្ញា ព្រោះជំងឺនេះមិនទាន់មានថ្នាំណាមួយ សម្លាប់មេរោគកូវីដ១៩ណឹងទេ គឺព្យាបាលទៅតាមរោគសញ្ញា ពេលនេះសុខភាពគាត់ធម្មតា ក្រុមគ្រូពេទ្យបន្តថែរទាំ និងព្យាបាលទៅតាមរោគសញ្ញាបន្តទៅទៀត។ លោក ក្រុស សារ៉ាត់ បញ្ជាក់ថា៖ បុរសជនជាតិខ្នែរមានវិជមានកូវីដ១៩កំពុងស្នាក់នៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺក្រុមគ្រូពេទ្យបានធ្វើរតេសកុងត្រូល រយៈពេល ២ថ្ងៃម្តង រហូតមកដល់ពេលនេះធ្វើរតេសបាន ៥ដងហើយ និងបន្តធ្វើរតេសរាល់ ២ថ្ងៃម្តង …

អានបន្ត»

ចៅសង្កាត់ជ្រាវ ថ្លែងថាពលរដ្ឋ បានស៊ាំនិងព័ត៌មានមេរោគកូវីត១៩ថ្មី​ ដូចនេះមិនមានសកម្មភាពអ្វីពុះកញ្ជោលខ្លាំង​ បន្ទាប់ពីបានដឹងថាបុរសខ្មែរម្នាក់បានឆ្លងកូវីត១៩ថ្មី

សៀមរាប៖ លោក ក្អោប ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀបរាប បានថ្លែងថា៖ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រង​ បានស៊ាំទៅនិងព័ត៌មាន​ មេរោគ កូរ៉ូណា ឬ កូវីត១៩ថ្មី​នេះយូរមកហើយ ដែលកម្ពុជា និង ពិភពលោកកំពង់តែព្រួយបារម្មណ៍ ព្រមទាំងបានផ្សព្វផ្សាយទូលំទូលាយ​ ពីវិធីការពារទប់ស្កាត់ការរីករាលដាល នៃមេរោគ​កូវីត១៩ថ្មី។ ដោយប្រជាពលរដ្ឋបានស្តាប់នូវព័ត៌មានពីបញ្ហានេះ ពលរដ្ឋបានយល់ដឹងពីវិធីការពារ​ ទប់ស្កាត់ការីករាលដាលនៃមេរោគកូវីត១៩ថ្មី ដូចនេះពលរដ្ឋមិនមានសកម្មភាពអ្វីពុះកញ្ជោលខ្លាំង​ បន្ទាប់ពីបានដឹងថាបុរសជនជាតិខ្មែរអាយុ៣៩ឆ្នាំម្នាក់ រស់នៅខេត្តសៀម បានឆ្លងកូវីត១៩ថ្មីនេះ។ លោក ក្អោប រ៉ន បានកោតសរសើរពីការគិតគូយកចិត្តទុកដាក់ខ្ពស់បំផុត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ សម្តេចបានដាក់ចេញនូវផែនការណ៍បន្ទាន់ដើម្បីអនុវត្ត​ ចូលរួមទប់ស្កាត់ការចម្លងថ្មី នូវមេរោគកូវីត១៩ថ្មី មកលើកប្រជាជន និងភ្ញៀវទេសចរទាំងអស់ ក្នុងប្រទេសកម្ពុជា។ លោក ក្អោប រ៉ន បានថ្លែងបែបនេះ ពេលផ្តល់បទសម្ភាសន៍ ក្នុងពិធីក្រុងពាលីដើម្បីបុកគ្រឹះ សាងសង់សាលារៀនខ្នារ ស្ថិននៅក្នុងភូមិខ្នារ សង្កាត់ជ្រាវក្រុងខេត្តសៀមរាប ព្រឹកថ្ងៃទី …

អានបន្ត»

សាលារៀននៅក្នុងទីរួមខេត្តសៀមរាប និងត្រូវបិតទ្វាមួយរយៈពេល បន្ទាប់រកឃើញជំងឺកូវីត១៩ថ្មី នៅលើបុរសជនជាតិខ្មែរម្នាក់

ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែត នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងថា៖ ដោយមានការបញ្ជារផ្ទាល់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អោយបិទសាលារៀនទាំងអស់ នៅក្នុងទីរួមខេត្តសៀមរាប មួយរយៈពេល រងចាំមេរោគកូវីត១៩ថ្មី បានស្ងប់ស្ងាត់ទៅវិញ។ ការដែលត្រូវបិតសាលារៀនពេលនេះ បន្ទាប់ពីកម្ពុជា បានរកឃើញមេរោគកូវីត១៩នៅលើបុរសជនជាតិខ្មែរម្នាក់ ដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនម្នាក់ ដែលឆ្លងមេរោគកូរ៉ូណា ឬកូវីត១៩ថ្មី ហើយចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម។ សូមជម្រាបថា៖ កម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណី នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។ ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគកូវីត១៩ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើង នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ …

អានបន្ត»

ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ បានផ្តល់អំណោយដល់ យោធិនពិការ ២៩១គ្រួសារ

សៀមរាប៖ យោធិនពិការ ២៩១គ្រួសារ ទទួលអំណោយដ៏ថ្លៃថ្លាពី ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ នៅព្រឹកថ្ងៃទី ២០ ខែគុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប។ លោក ស្រី សុផាត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ បានដឹងនាំអំណោយ​​ ជាអង្ករចំនួនសរុប ៦២២បាវ ស្មើរនិង ១៥៥៥០គីឡូក្រាម មកប្រគល់ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប​ ដើម្បីចែកជូនដល់គ្រួសារ យោធិនពិការ ចំនួន២៩១គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករចំនួន ២ បាវ ស្មើរនិង ៥០គីឡូក្រាម។ ឯកឧត្តម ពៅ …

អានបន្ត»

សង្វេកណាស់!ត្រៀមចូលរោងការថ្ងៃខាងមុខនេះហើយ បែជាបាក់ដីសង្កត់កូនកំលោះស្លាប់

សៀមរាប÷ពិតជាសង្វេក គូរដណ្តឹងដែលនិងត្រូវចូលរោងការនៅថ្ងៃ១៨ខែមីនាខាងមុខ នេះ ត្រូវដីបាក់សង្កត់កូនកំលោះស្លាប់ បន្សល់កូនក្រមុំអោយសោកសៅម្នាក់ឯង។      ហេតុការណ៍ដ៍អកុសលនេះ បាកើតកាលពីថ្ងៃទី ១២ ខែ កុម្ភះ ២០២០ នៅចំណុចគោកស្រែសាម៉ ខាងជើងភូមិចំងាយ ១០០០ម៉ែត្រ ក្នុងភូមិ ត្រាំកង់ ឃំុស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។       លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការងទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ណិត ចាប  ភេទប្រុស ២៣ឆ្នាំ ស្រុកកំណើតនៅភូមិ ជ្រាបចាស់ ឃំុជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរប រកសិករ ។ បច្ចុប្បន្នរស់នៅ( គោកត្រម៉េង)ភូមិ ត្រាំកង់ ឃំុស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ លោកបន្តថា កាលពីថ្ងៃទី១២ កុម្ភះ ឆ្នាំ២០២០ (ថ្ងៃកើតហេតុ) ជនរងគ្រោះ បាននាំគូរដណ្តឹងរបស់ខ្លួន ដែលនឹងរៀបការនៅថ្ងៃទី១៨ ខែមិនា …

អានបន្ត»

អ្នកនាំពាក្យៈអាជ្ញាធរជាតិអប្សរានឹងដាក់តាំងបង្ហាញសមិទ្ធិផលដែលសម្រេចបានក្នុងរយៈ ពេល២៥ឆ្នាំ

សៀមរាប÷អាជ្ញាធរជាតិអប្សរា នឹងដាក់តាំងបង្ហាញសមិទ្ធិផលរបស់ខ្លួន ដែលសម្រេចបានក្នុងរយះពេល២៥ឆ្នាំ ដល់មហាជន នៅទីតាំងចំនួនពីរក្នុងរមណីយដ្ឋានអង្គរ។      អ្នកនាំពាក្យអង្គភាពអាជ្ញាធរជាតិអប្សរា លោកឡុង កុសល បានថ្លែងក្នុងសន្និសិទកាសែត នៅមុខប្រាសាទអង្គរថា អាជ្ញាធរអប្សរាបានត្រៀមរួចរាល់ហើយ សម្រាប់ការដាក់តាំងបង្ហាញ នូវសមទ្ធិផលដែលសម្រេចបាន ពីការអនុវត្តក្នុងតំបន់រមណីយដ្ឋានអង្គរ រយះពេល២៥ឆ្នាំកន្លងមកនេះ។ ចំពោះទីតាំងដែលត្រូវដាក់បង្ហាញ មានចំនួនពីរ ទី១នៅមុខប្រាសាទអង្គរវត្ត និងទី២ នៅបរិវេណព្រលានជល់ដំរី ដែលធ្វើឡើងចំនួនប្រាំពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៥ដល់២២ខែកុម្ភះឆ្នាំ២០២០។   លោកបាន លើកឡើទៀតថា ក្នុងរយៈពេល២៥ឆ្នាំនៃការបង្កើត អាជ្ញាធរជាតិអប្សរា គឺយើងសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលរួមមានការងារអភិរក្សជួសជុលប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ ការស្តារ និងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរ ការជួសជុល និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធរូបវន្តនានា ជាពិសេសកិច្ចការសហគមន៍ក្នុងក្រុង/ស្រុកទាំង៥ នៃរមណីយដ្ឋានអង្គរ។ ទាំងអស់នេះ បាននិងកំពុងចូលរួមចំណែកលើកកម្ពស់ធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ មានការប្រែប្រួល និងរីកចម្រើនគួរឱ្យកត់សម្គាល់។      ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំស្តង់ផ្តល់ព័ត៌មាន ដោយដាក់មន្ត្រីជំនាញនៅប្រចាំ ដើម្បីឆ្លើយសំណួរទូទៅ ស្តីពីសមិទ្ធផល  បញ្ហាប្រឈម និងការរស់នៅរបស់ពលរដ្ឋក្នុងតំបន់បេតិកភណ្ឌ។       …

អានបន្ត»

ការពារព្រៃសហគមន៍ដើម្បីរក្សាទុកព្រៃឈើ មិនមែនដើម្បីបំផ្លាញនោះទេ!

សៀមរាប៖ កិច្ចប្រជុំពិភាក្សាជុំវិញ រឿងកាយព្រំប្រទល់​ព្រៃសហគមន៍ឆ្កែលូ វត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ​ហ៊ុន សែន គូលេន៣១៧សៀមរាប និងក្រុមការងារ លោក ប្រាក់ ម៉ារីណា តំណាងមន្ទីរកសិកម្ម និងតំណាងរដ្ឋបាលព្រៃឈើរ ខេត្តសៀមរាប និងក្រុមការងារ លោកមេឃុំ លោកប្រធានសហគមន៍ និងប្រជាពលរដ្ឋប្រម៉ាណជិត១០០នាក់បានចូលរួម នៅបរិវេន្ត ព្រៃសហគមន៍ឆ្កែលូ ដែលមានផ្ទៃដីសរុបចំនួន៩៩ហិតាស្ថិតក្នុងភូមិក្រពើឃុំបាល័ង្គស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃសុក្រ១៤កើតខែមាឃឆ្នាំកុរ ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០។ លទ្ធផលក្នុងកិច្ចប្រជុំពិភាគ្សានេះ ប្រជាពលរដ្ឋក្នុងសហគមន៍ បានឯកភាពគ្នាអោយ ឯកឧត្តម ពៅ ស៊ា និងក្រុមការងារ ដាក់គ្រឿងច័ក្រ ដើម្បីចុះកាយព្រំ ជុំវិញព្រៃសហគមន៍ឆ្កែលូ។ ក្នុងនោះពួកគាត់បានលើកឡើងថា៖​​ ពេលកន្លងមកសហគមន៍មិនមានលទ្ធភាពក្នុងការចំណាយដើម្បីកាយព្រុំនោះទេ ពេលនេះបានឯកឧត្តម ពៅ ស៊ា ចុះជួយយ៉ាងនេះពួកគាត់ពិតជាត្រេកអរខ្លាំងណាស់។ លោក ប្រាក់ …

អានបន្ត»

នគរបាលស្រុកស្វាយលើ បង្ក្រាបកន្លែងជល់មាន់ខ្នាយដែក អ្នកលេងរត់អស់នៅសល់តែសង្វៀននិងមាន់

ខេត្តសៀមរាប៖កម្លាំងនគរបាលស្រុកស្វាយលើ និងកម្លាំងប្រជាការពារភូមិ បានចុះបង្ក្រាបទីតាំងជល់មាន់ខ្នាយដែកខុសច្បាប់មួយកន្លែង បន្សល់ទុកតែសង្វៀននិងមាន់៣ក្បាលព្រមទាំងម៉ូតូ៦គ្រឿង។   ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចវាលស្រែ ក្នុងភូមិ រុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។   លោកវរ:សេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ខែកុម្ភៈ នេះថា ដើម្បីអនុវត្តន៍តាមច្បាប់ស្តីពីភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើបានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទួត និង កម្លាំងប្រជាការពារបានចុះបង្កា្របទីតាំងកន្លែងជល់មាន់មួយកន្លែងនៅចំនុចវាលស្រែ ក្នុងភូមិ រុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។លោកបន្តថា មុនពេលសមត្ថកិច្ចចុះទៅដល់ជនសង្ស័យបានរត់គេចខ្លួនអស់ដោយសារស្ថានភាពទីតាំងវាលស្រលះទើបជនសង្ស័យមើលឃើញសមត្ថកិច្ចពីចម្ងាយ ហើយក៏បាននាំគ្នារត់អស់ បន្សល់ទុកតែវត្ថុតាង (សង្វៀនមាន់) និងម៉ូតូចំនួន ៦ គ្រឿងជញ្ជីងថ្លឹងមាន់មួយ  មាន់ចំនួន៣ក្បាល។ លោកបញ្ជាក់ថា ករណីនេះសមត្ថកិច្ច បានធ្វើការដុតកំទេចនូវសង្វៀនមាន់ចោល ចំណែកម៉ូតូបានយកមករក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុកស្វាយលើ បណ្តោះអាសន្នសិនដើម្បីរង់ចាំម្ចាស់មកដោះស្រាយតាមច្បាប់៕     

អានបន្ត»

សមត្ថកិច្ចខេត្ដសៀមរាប បញ្ជូនជនជនសង្ស័យ៦នាក់ ទៅតុលាការ ជាប់ពាក់ព័ន្ធមនុស្សឃាត

សៀមរាប: ជនសង្ស័យចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាប បញ្ជូនទៅកាន់តុលាការខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២០ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ ករណីជាប់ពាក់ព័ន្ធមនុស្សឃាតដោយចេត្ដនាមានស្ថានទម្ងន់ទោស ដែលករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ខែមករាឆ្នាំ២០២០កន្លងមក។ លោក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានអោយដឹងថា ក្រោយមានការសហការជាមួយស្នងការនគបាលខេត្ដសៀមរាប បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បានកំណត់មុខសញ្ញាបានធ្វើការចាប់ខ្លួនបានចំនួន០៦នាក់ជាបន្ដបន្ទាប់ ព្រមទាំងវត្ថុតាងផងដែរ។ជនសង្ស័យចំនួន០៦នាក់ បានសារភាពថា ពួកគេ ពិតជាបានធ្វើសកម្មភាព ជិះម៉ូតូ ដេញកាប់ទៅលើជនរងគ្រោះខាងលើពិតប្រាកដមែន។ជនសង្ស័យមានឈ្មោះ គង់ សូរិយា; វ៉ន វ៉ែន; លុន ចំរើនរិទ្ធ និង ឈ្មោះ ងួន ធារ៉ា -ឈ្មោះ ចិន មិនស្គាល់ត្រកូល ភេទប្រុស អាយុ ប្រហែល 18 ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ឈ្មោះសិទ្ធិ មិនស្គាល់ត្រកូល ភេទប្រុសអាយុប្រហែល 18 ឆ្នាំមិនស្គាល់ទីលំនៅ។វត្ថុតាងដែលបានធ្វើសកម្មភាព រួមមានកាំបិតខ្វែវមួយដើម។លោកបានបន្ដថា ជនសង្ស័យទាំង៦នាក់នោះ …

អានបន្ត»

ព្រៃពូជឈើគ្រញូង ជាង៤០ហិចតា នៅខេត្តសៀមរាប ត្រូវគេលួចដុតបំផ្លាញ

ខេត្តសៀមរាប៖ មន្ត្រីបានអះអាងថា តំបន់ព្រៃពូជឈើគ្រញូងញូង ដែលទើប និងដាំក្នុងអំឡុងឆ្នាំ២០១១ ត្រូវបានគេលួចដុតបំផ្លាញក្នុងបំណងវាទយកដីរដ្ឋ បណ្តាលឲ្យ ឆេះខូចខាត កូនឈើ គ្រូញូង និងឈើផ្សេងៗជាង៤០ហិកតា។ ហេតុការណ៍ឆាបឆេះនេះកើតឡើងនៅ វេលា ម៉ោង ១៦និង០០នាទី ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ រហូតដល់ ដល់ ម៉ោង ១០ យប់ ថ្ងៃ ដដែល ស្ថិត ក្នុងភូមិ ត្រពាំងថ្ម ឃុំ ឃុន រាម ស្រុក បន្ទាយស្រី ខេត្តសៀមរាប ។ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ លោក សេង លន ប្រាប់អ្នកកាសែតថា ករណី ភ្លើង ឆេះ ព្រៃនៅ តំបន់ព្រៃពូជ កូនឈើគ្រញូងនេះ បណ្តាល ឲ្យខូចខាត …

អានបន្ត»