មនុស្សម្នាក់បានស្លាប់នៅពេលបញ្ជូនទៅមណ្ឌលសុខភាពខណ: រថយន្តបុកជាមួយគោយន្តនៅស្រុកក្រគរ

ពោធិ៍សាត់៖ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ ១៣៤ .១៣៥  ស្ថិតក្នុងភូមិថ្កោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបុកគ្នាជាមួយនិង គោយន្តកន្ត្រៃ នៅវេលាម៉ោង៦និង០០នាទីល្ងាចថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២៣។ បណ្ដាលឲ្យខូចខាត : រថយន្ត  ១ គ្រឿង…

ក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំថ្នាក់ខេត្ត ស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាលនៅខេត្តសៀមរាប

សៀមរាប៖ ក្រសួងអភិវឌ្ឍន៍ជនបទរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំថ្នាក់ខេត្ត ស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ ពាស វាលពាសកាលនៅខេត្តសៀមរាបរដ្ឋបាលខេត្តសៀមរាបដោយមានការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា បានបើកកិច្ចប្រជុំថ្នាក់ខេត្តស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នៅខេត្តសៀមរាប ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ឹង គីមលាង អភិបាលរងខេត្តសៀមរាបនិង ជាប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តនាព្រឹកថ្ងៃទី១៥…

មនុស្សប្រមាណ ៤៥០នាក់ ដង្ហែរក្បួនបង្ហាញ ដល់ភ្ញៀវទេសចរដើមី្ប អបអរព្រឹត្ដិការណ៍រំលឹកគុណអង្គរ

សៀមរាប៖ នៅមុខប្រាសាទអង្គរ មានធ្វើការដង្ហែព្យុះហយាត្រា ដើម្បីអបអរ សាទព្រឹត្ដិការណ៍រំលឹកគុណអង្គរ និងអបអរសាទនៃខួប៣១ឆ្នាំ រមណីយដ្ឋានអង្គរ បានចុះបញ្ជីសម្បត្ដិបេតិ កភណ្ឌពិភពលោក ដែលរៀបចំឡើងដោយ សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប បានសហការជាមួយអាជ្ញាធរជាតិអប្សរា ប្រតិបត្ដិករទេសចរណ៍ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា អាជីវករ និង ក្រុមសិល្បៈចម្រុះប្រមាណ ៤៥០នាក់ នាំគ្នាដង្ហែក្បួនបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ…

មន្រ្តីសុរិយោដីខេត្តព្រះសីហនុបានចុះវាស់វែងទីតាំងដីតាមពាក្យបណ្ដឹងរបស់តំណាងប្រជាពលរដ្ឋ ប្ដឹងទប់ស្កាត់ផ្អាកការផ្ដល់វិញ្ញាបនបត្រ ២០ប័ណ្ណ ក្នុងទំហំដី១៣៥ហិចតា ដែលមានទំនាស់ជិត២០ ឆ្នាំមកហើយ

ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមការងារនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដឹកនាំដោយលោក អ៊ូ មុនីកា អនុប្រធានមន្ទីរសហការជាមួយការិយាល័យ.ដនសភ. ក្រុងព្រះសីហនុ និងអាជ្ញាធរភូមិ.ឃុំ បានចុះមកដល់ទីតាំងដីជាក់ស្ដែង និងធ្វើការវាស់វែងដោយប្រើប្រាស់ម៉ាស៊ីន DGPS Sino NGSS T 300 plus…

កិច្ចប្រជុំដោះស្រាយផលប៉ះពាល់សម្រាប់ សាងសង់ខ្សែបញ្ជូអគ្គិសនី២៣០គីឡូវ៉ុលពីពោធិ៍ សាត់ទៅខេត្តកណ្តាល១៥០គីឡូម៉ែត្រ

ពោធិសាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់និងអគ្គិសនីកម្ពុជា បានប្រជុំពិភាក្សាការងារដោះស្រាយផលប៉ះពាល់សម្រាប់សាងសង់ខ្សែបញ្ជូអគ្គិសនី២៣០គីឡូវ៉ុលពីខេត្តពោធិ៍សាត់ទៅខេត្តកណ្តាលប្រវែង១៥០គីឡូម៉ែត្រ ដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត ស្ថិតក្រោមវត្តមានលោក អូន ហេមរិទ្ធ អគ្គនាយករង ផែនការ បច្ចេកទេសនៃអគ្គិសនីកម្ពុជា តំណាងឯកឧត្តម បណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយកអគ្គិសនៅកម្ពុជា លោក ពៅ ពិសិដ្ឋ…

មជ្ឈមណ្ឌលភ្នែក B&VIIT ប្រទេស កូរ៉េ, មន្ទីរសុខា ភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងសហគមន៍ដាអ៊ីលចុះអនុស្ស រណៈយោគយល់គ្នា នៃគម្រោងថែទាំផ្នែកវេជ្ជសាស្ត្រ

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងមជ្ឈមណ្ឌលភ្នែក B&VIIT, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងសហគមន៍ដាអ៊ីល សម្រាប់ភាពជាដៃគូ នៃគម្រោងកិច្ចសហប្រតិបត្តិការ ត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់…

ប្រជាពលរដ្ឋបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ ក្រោយបានទស្សនា ការសម្តែងសិល្បៈ រាត្រីចងចាំ ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ ដើម្បី ចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ នារាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តការណ៍ទស្សនីយភាពសិល្បៈ រាត្រីចងចាំ សម្តែងជូនសាធារណៈបានទស្សនា នាបរិវេណព្រលានជល់ដំរី ក្រុងអង្គរធំ ។…

មន្រ្តីជំនាញចែកវិញ្ញាបនបត្រជូនដល់ម្ចាស់អចលនវត្ថុសម្រាប់ភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ មន្រ្តីជំនាញវិស័យដីធ្លីក្រុមទី១ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ចែកវិញ្ញាបនបត្រជូនដល់ម្ចាស់អចលនវត្ថុ សម្រាប់ភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ បើយោងតាមការបញ្ជាក់អោយដឹងពីមន្ត្រីជំនាញបច្ចេកទេសវិស័យដីធ្លីខេត្តបានអោយដឹងថាឃុំខ្លុងពពកមាន៧ភូមិ សម្រាប់ភូមិត្រពាំងជ្រៃមានប្រជាពលរដ្ធចំនួន ៨៦០គ្រួសារ មានក្បាលដីសរុបចំនួន២២២២ក្បាលដី ហើយការចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថ ពេលនេះមានរយះ២ថ្ងៃ គឺថ្ងៃទី១៤និង១៥ ខែធ្នូ…

ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ប្រមូល ទិន្នផលស្រូវវស្សាស្ទើតែ ១០០% នាពាក់កណ្តាលខែធ្នូនេះ

!កំពង់ឆ្នាំង៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងសម្រេចការប្រមូលទិន្នផលស្រូវវស្សាបាន៩២%ហើយ  គិតត្រឹមពាក់កណ្តាលខែធ្នូនេះ!។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣នេះ នៅទូទាំងខេត្តកំពង់ឆ្នាំង ប្រជាកសិករសម្រេចប្រមូលផលស្រូវវស្សាបានចំនួន១៣១,៧៧៣ ហិកតា ស្មើនឹង៩២,១៤ ភាគរយ នៃផែនការដែលអនុវត្តបាន លើផ្ទៃដីចំនួន ១៤៣…

ក្រសួងប្រៃសណី យ៍និងទូរគមនា គមន៍បើកសិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអន ឡាញ និង “គោលការណ៍ណែនាំស្តីពកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា”

នៅខេត្តសៀមរាប៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួមជាមួយរដ្ឋបាលខេត្តសៀមរាប ដោយមានការឧបត្ថម្ភគាំទ្រមូលនិធីពីអង្គការដែនដីមនុស្សហូរឡង់ដ៍ប្រចាំនៅកម្ពុជា( Terre de Homemes ) បានបើកសិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និង“គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា”សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ ដល់មន្ត្រីជំនាញនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ចំនួន១២ ខេត្ត ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកស្រី…