មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង កំពង់ឆ្នាំងនាំយកអំណោយ សម្ដេចនាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋ១ គ្រួសារក្រីក្ររងគ្រោះ ដោយភ្លើងឆេះផ្ទះអស់

កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែមករាឆ្នាំ២០២៤ បានដឹកនាំក្រុមការងារនាំយកអំណោយដ៏ថ្ងៃថ្លារបស់សម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី ទៅផ្ដល់ជូនប្រជាពលរដ្ឋមួយគ្រួសារក្រីក្រ នៅក្នុងស្រុកទឹកផុសដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះ។                       លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា បានថាអំណោយខាងលើនេះរួមមានអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី៥០សន្លឹក ស៊ីម៉ង់ត៍០៤បេ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ត្រីខ០១យួរ មី០១កេះ…

កំពង់ឆ្នាំងមានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី« ការបើកផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ

កំពង់ឆ្នាំង៖ លោក ជួរ រតនៈ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោក អម សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង  លោក ឈាងចន្ធី…

មន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់អង្គរ ផ្តល់គ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាល ចំនួន២១គ្រែ ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្នុងមួយថ្ងៃៗមានអ្នកជំងឺជាច្រើនបានមកទទួលសេវាព្យាបាល ដោយមិនត្រឹមតែអ្នកខេត្តសៀមរាបប៉ុណ្ណោះទេ គឺមានមកពីបណ្តាខេត្តផ្សេងៗដូចជា មកពីខេត្តឧត្តរមានជ័យ ,បន្ទាយមានជ័យ ,ព្រះវិហារ ខេត្តកំពងធំ និងខេត្តបាត់ដំបង់ជាដើម។ថ្លែងនៅក្នុងពិធីប្រគល់គ្រែសម្រាប់អ្នកជំងឺដេកព្យាបាលជំងឺ ដែលជាអំណោយរបស់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់ អង្គរ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប…

អាជ្ញាធរខេត្តណែនាំ ដល់អាជ្ញាធររមូលដ្ឋាន ក្នុងការទប់ស្កាត់ មិនឲ្យមានការ សាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប អាជ្ញាធរខេត្តបានបើកកិច្ចប្រជុំ ណែនាំដល់អាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់មិនឲ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរតាមរយៈការសម្រេចរបស់ក្រុមការងារអនុវត្តកន្លងមក ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អស់លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង…

អភិបាលរងខេត្តតាកែវ ណែនាំដល់ស្ថាប័ន ពាក់ព័ន្ធត្រូវរួមគ្នាទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនតាមមូលដ្ឋាន អោយបានខ្លាំងក្លាបន្តទៀត

តាកែវ៖ថ្លែងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រឿងញៀនប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់លេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ លោក យ៉ង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តបានធ្វើការណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ភូមិឃុំសង្កាត់ រួមនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្កើនសកម្មភាពចុះអប់រំផ្សព្វផ្សាយ និងរួមគ្នាទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងមូលដ្ឋានរបស់យើងអោយបានខ្លាំងក្លាបន្តទៀត ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកអភិបាលរងខេត្តបានមានប្រសាសន៍ថាបញ្ហាគ្រឿងញៀនជាបញ្ហាសង្គមមួយដ៏រ៉ាំរៃ និងស្មុគស្មាញដែលវាបង្ករផលវិបាកជាច្រើនដល់សង្គមជាតិរួមនិងមនុស្សទូទៅ។…

មន្ទីរប្រៃសណីយ៍ខេត្តសៀមរាប ចុះកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់

សៀមរាប៖ នៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៤ នេះ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដ សៀមរាបនិងមន្ត្រីក្រោមឱវាទបានសហការដឹកនាំបុគ្គលិកនៃប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ក្នុងខេត្ត ចុះពិនិត្យនិងកាត់ទម្លាក់ចោលនូវ បណ្តាញខ្សែកាប្លិ៍អុបទិកលើអាកាស ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ និងបានបិទសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិតាមខ្សែរបស់ខ្លួន ពីចំណុចស្តុបផ្លូវលោកតាណឺយ ឆ្ពោះទៅតំបន់ផ្សារចាស់ ឬផប់ស្រ្ទ៊ីត និងចាប់អនុវត្តនៅថ្ងៃជាបន្តបន្ទាប់ទៅតាមគម្រោងផែនការ លើផ្លូវសំខាន់ៗចំនួន១១ខ្សែទៀតដែលបានបង្កប់បំពង់ខ្សែកាប្លិ៍អ៊ុបទិកក្រោមដីរួចហើយគឺដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិក នៅក្នុងភូមិសាស្ត្រ…

សិស្សសាលាចំនួន ២០ នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ចុះទៅអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការគេចសាលា

កំពង់ឆ្នាំង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ជំនាញព្រហ្មទណ្ឌ គ្រឿងញៀន ចរាចរណ៍ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សី និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មឥដ្ឋ ចុះអប់រំ ធ្វើកិច្ចសន្យាចំពោះសិស្សប្រមូលផ្ដុំ (គេចម៉ោងសិក្សា)បានមួយចំនួន។ លោកពេជ្រ សុផានី អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកំពង់ត្រឡាច បានបញ្ជាក់អោយដឹងថា៖ ការអនុវត្តនេះធ្វើឡើង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤…

ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម​ ដឹកនាំ​មន្ត្រីជំនាញ ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖​ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមប្រធានក្រុ​ម​ការ​ងារ​​សម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្ត​កំពង់ឆ្នាំង ខេត្តកំពង់ចាម និង​​ខេត្តត្បូងឃ្មុំ រួមដំណើរដោយក្រុមការងានិងលោក.ដោកប៊ុនថុន .ប្រធានមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងនិងថ្នាក់ដឹកនាំ មន្ត្រីជំនាញ ​​និងលោកមេឃុំ គោកបន្ទាយរួមជាមួយសហគមន៍ប្រើប្រាស់ទឹកបានអញ្ជើញ​ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកជួយ សង្គ្រោះបន្ទាន់ស្រូវរដូវប្រាំងនៅក្នុង​​ភូមិសាស្ត្រ​ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៥ ខែមករា…

ប្រជាពលរដ្ឋមកពីឃុំខ្នាត និង សង្កាត់ទឹកវិល លើកគ្នាសុំឲ្យអាជ្ញាធរ ខេត្តសៀមរាប ជួយសម្របសម្រួលជាមួយ អង្គការយូនីស្កូ (UNESCO)

សៀមរាប៖ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងឃុំខ្នាតស្រុកពួក និងសង្កាត់ទឹកវិលក្រុងសៀមរាប ក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បានលើកគ្នាមករដ្ឋបាលសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ដើមី្បស្នើសុំឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលជាអាណាព្យាបាលគ្រប់គ្រងពួកគាត់ ជួយសម្របសម្រួលជាមួយ អង្គការយូនីស្កូ (UNESCO) ដើម្បីកាត់ឆ្កៀលតំបន់ពួកគាត់រស់នៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប និងតំបន់ឃុំខ្នាតស្រុកពួក ចេញពីការគ្រប់គ្រងរបស់…

សិក្ខាសាលាស្តីពី ការរៀបចំផែនសកម្មភាព ដើម្បីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល ODF ថ្នាក់ខេត្តសៀមរាប

សៀមរាប៖ បើកអង្គសិក្ខាសាលា ស្តីពី ស្តីពីការរៀបចំផែនសកម្មភាព ដើម្បីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល ODF ថ្នាក់ខេត្ត ក្រោមអធិបតីភាពលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី អស់លោក លោកស្រី នៃអគ្គនាយកដ្ឋាន…