មាតិកាព័ត៌មាន

ទីតាំងរណ្តៅត្រង់សេ ក្នុងសម័យសង្គ្រាម មួយកន្លែង ត្រូវបានមជ្ឈមណ្ឌល គូលេន​ ៣១៧ សៀមរាប ធ្វើការរៀបចំកែលំអរ ដាំដើមឈើបន្ថែម និង កសាងស្នាក់ការព្រៃសហគមន៍

លោកឧត្តមសេនីយ៍ទោ អ៊ូច នីរត្នន៍ នាយរងមជ្ឈមណ្ឌល បានអោយដឹង នាព្រឹកថ្ងៃទី២៩មិថិនា ឆ្នាំ២០១៨។ មជ្ឈមណ្ឌល គូលេន​ ៣១៧ សៀមរាប មានយោធិនពិការ ២៤០នាក់ ស្មើរនិង២៤០គ្រួសារ ដោយបញ្ចុប្បន្ន រាជរដ្ឋាភិបាល បានចែកដីចំការដីស្រែនិងផ្ទះ ព្រមទាំងបានកសាង សាលារៀន មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ខ្វាត់ខ្វែង។ដោយលែក ផ្ទៃដីចំនួន២ហិតា ក្នុងតំបន់ព្រៃសហគមន៍ ស្ថិតនៅក្នុងភូមិ ស្នារតេជោ ៣១៧ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងដាំដើមឈើ ចំនួន ៤១០ ដើម មានកូនបេង៣០០ដើម កូនក្រញូង ១០០ដើម កូនធ្នង់ធំ១០ដើម  នៅថ្ងៃទី៩ កក្កដាខាមុខនេះ និងសាងសង់ស្នាក់ការព្រៃសហគមន៍។ ក្នុងការចុះទៅពិនិត្យ ការដ្ឋាន សាងសង់ ស្នាក់ការព្រៃសហគមន៍ លោកឧត្តមសេនីយ៍ឯក ពៅ​ ស៊ា នាយក …

អានបន្ត»

ជនឆបោក ដែលជាភ្នាក់ងារយកព័ត៌មាន ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ម្នាក់ ប្រចាំខេត្តកំពង់ធំ ត្រូវតុលាការក្រុងភ្នំពេញ អញ្ចើញចូលគុកព្រៃសរហើយ !!

សមត្ថកិច្ចក្រសួងមហាផ្ទៃ សហការជាមួយស្នងការ នគបាលខេត្តកំពង់ធំ បានធ្វើការឃាត់ខ្លួន បុរសម្នាក់ឈ្មោះលោក ហៀង លីហាក់ ហៅជលសា ជាភ្នាក់ងារទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ ប្រចាំខេត្ត កំពងធំ ដែលល្បីល្បាញជា បុរសកំពូលឆបោកឆ្លងទ្វីប អស់ល័ក្ខ ជាប់អន្ទាក់សមត្ថកិច្ច ត្រូវបានតុលាការ ក្រុងភ្នំពេញអញ្ចើញ ចូលដេកគុគព្រៃសរ ជាលើកទី២ហើយ។ លើកទី១ កាលពីព្រឹកព្រលឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ ឆបោកលុយ ចាប់តាំងពីសៀមរាប ស្ទោង.កំពង់ធំ ព្រះវិហារ  កំពង់ចាម មិនតែប៉ុណ្ណោះមិត្តភ័ក្កជិតស្និទ្ធ បាយចានជាមួយគ្នា ជននេះឆបោកមិនលើកលែង សូម្បីតែអតីតៈមេខ្លួនឯង ក៏មិនលើកលែងផងដែរ ចុះទម្រាំអ្នកដទៃសុីផុយ ។ លើកទី២ លោក ហ៊ាង លីហាក់ហៅជលសា ត្រូវសមត្ថកិច្ចនគបាល ចាប់វាយខ្នោះភ្លាមៗ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ជាប់ពាក់ព័ន្ធករណីឆបោក បានកើតឡើង ដោយយោងតាម ដីកាបង្គាប់ឲ្យចាប់ខ្លួនរ បស់លោក …

អានបន្ត»

តំណាងរាស្ត្រ មណ្ឌលសៀមរាប អ្នកឧកញ៉ាសៀងណាំ បានបង្ហាញជំហរ ក្នុងនាមជា អ្នកតំណាងរាស្ត្រ ដោយនឹងបន្តជួយ ការអភិវឌ្ឍន៍

តំណាងរាស្ត្រ មណ្ឌលសៀមរាប អ្នកឧកញ៉ាសៀងណាំ បានបង្ហាញជំហរ ក្នុងនាមជា អ្នកតំណាងរាស្ត្រ ដោយនឹងបន្តជួយ ការអភិវឌ្ឍន៍ផ្លូវថ្នល់ ដែលជាបញ្ហាចម្បង ក្នុងការជម្រុញអោយ ប្រជាពលរដ្ឋរស់នៅតាមទីជនបទនឹងមានជីវភាពល្អប្រសើរ។ អ្នកឧកញ៉ា សៀងណំា តំណាងរាស្ត្រមណ្ឌលសៀមរាប នៅថ្ងៃអង្គារ៍ទី២៦មិថុនានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ផោធ  ដាក់អោយដំណើរការ នូវសមិទ្ធិផលមួយចំនួន ក្នុងឃុំក្រូចគរ ស្រុកក្រឡាញ់ ដែលមានការចូលរួម ពីប្រជាពលរដ្ឋ ១ពាន់៩២នាក់ផងដែរ។ សមិទ្ធិផលដែលត្រូវបានសម្ភោធ ដាក់អោយដំណើរការនោះ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានភូមិ ឃុំ សមិទ្ធិផលផ្នែកពុទ្ធចក្រ ក្នុងនោះក៏មានការឧបត្ថម្ភជាសម្ភារៈ និងថវិកាជួយជនរងគ្រោះ ដោយធម្មជាតិ និងប្រជាពលរដ្ឋជួបការលំបាក និងបញ្ហាផ្សេងៗជាច្រើនទៀត ដែលសរុបថវិកាអស់ ចំនួន៥ពាន់៦២៦ ដុល្លារសហរដ្ឋអាមេរិក។ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកតំណាងរាស្ត្រ សូមសន្យាបន្តស្ថិតនៅ ជាមួយប្រជាពលរដ្ឋជានិច្ច រួមសុខ រួមទុក្ខជាមួយគ្នា ក្រោមដំបូលនៃរាជរដ្ឋាភិបាលកម្ពុជា …

អានបន្ត»

សម្ដេច​តេជោ ​ស្ដី​បន្ទោស​អភិបាល ខេត្តតាកែវ ថា ​មិន​ចេះ​ធ្វើការ​ និង​មិន​ចេះ​ឆ្លើយ ​ចំពោះ​មុខ​​នាយក​រដ្ឋមន្ត្រី ​ពី​តម្រូវ​ការ​ប្រជាពលរដ្ឋ

តាកែវ ៖​​ អភិបាលខេត្ត​តាកែវ លោក អ៊ូច ភា​ ត្រូវ​បាន​សម្ដេច​តេជោ ​នាយក​រដ្ឋមន្ដ្រី​ស្ដីបន្ទោស​ថា ​​មិន​ចេះ​ធ្វើការ​ និង​មិន​ចេះ​ឆ្លើយ ​ចំពោះ​មុខ​​នាយករដ្ឋមន្ត្រី ​ពី​តម្រូវ​ការ​ប្រជាពលរដ្ឋ។ ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន បាន​បន្ទោស​ថា «ពួកនេះ ​ឆ្លើយ​របៀប​តែ ស៊ូ ​ភារិន្ទ ឬ ​ស្រី ​បេន ព្រោះ​ពួក​នេះ​មាន​គ្រូ​តែមួយ»….!!!។ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ បាន​ផ្ដាំ​ទៅ​លោក ​អភិបាល​ខេត្តតាកែវថា​ កុំ​មើល​ហើយ​បាន​តែ​មើល​ មើល​ហើយ​​ត្រូវ​ពិនិត្យមើល​ ដោះ​ស្រាយ​របៀប​យ៉ាង​មិច..? គ្រាន់​តែ​ជញ្ជាំង​​សាលា​សោះ​ ទុក​ឲ្យ​នាយក​សាលា​ ខល​មិន​ ​សុំ​នាយក​រដ្ឋមន្ដ្រី​។ សម្ដេច​តេ​ជោហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​ ថ្លែង​ក្នុងឱកាស​អញ្ជើញ ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ ចំនួន​ជាង​១​ម៉ឺន​៧​ពាន់​នាក់​ មកពី​រោងចក្រ ​សហគ្រាស​ចំនួន​១៣ ​ក្នុង​ខេត្តតាកែវ ​ ​នៅ​ភូមិ​ត្រពាំង​អង្គ ​សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ ​ខេត្តតាកែវ ​នៅព្រឹកថ្ងៃទី​២០ …

អានបន្ត»

អ្នកឧកញ៉ា សៀង​ ណាំ កសាងមណ្ឌលសុខភាព ១ខ្នងជូនដល់ ប្រជាពលរដ្ឋ នៅឃុំកំពង់ភ្លុក

ឃុំកំពង់ភ្លុកជាឃុំមួយ នៅដាច់ស្រយាល ជាប់នឹងបឹងទន្លេសាប​ហើយជីវភាពរបស់​​ ប្រជាពលរដ្ឋ​ មានការលំបាកណាស់ មុខរបរមានតែនេសាទត្រី បន្តិចបន្តួច តែប៉ុណ្ណោះ ។ ពេលណារដូវទឹកឡើង ពួកគាត់ត្រូវរើរផ្ទះឡើងតាមទឹក ពេលរដូវទឹកស្រក​គាត់ត្រូវរើផ្ទះ ចុះតាមទឹកវិញ ក្នុង១ឆ្នាំពួកគាត់ ត្រូវរើផ្ទះ ៣ទៅ៤ដង។ ដូចការរៀបរាប់ខាងលើនេះហើយ  ដែលធ្វើឲ្យជីវភាពពួកគាត់ រិតតែលំបាកថែមទៀត។ នេះជាការលើកឡើង របស់ អ្នកឧកញ៉ា សៀង​ ណាំ តំណាងរាស្រ្ត គណៈបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងគ្រាដែល អ្នកឧកញ៉ា សៀង​ ណាំ តំណាងរាស្រ្ត គណៈបក្ស ប្រជាជនកម្ពុជា ខេត្តសៀមរាប បានអញ្ជើញចុះជួប សំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងបញ្ចុះបឋមសិលា សាងសង់មណ្ឌលសុខភាព នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ អ្នកឧកញ៉ា សៀង​ ណាំ …

អានបន្ត»

បើកការដ្ឋានជួសជុល ពង្រីកផ្លូវ​ ក្នុងឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប

ពិធីបើកការដ្ឋានជួសជុល ពង្រីកផ្លូវ១ខ្សែប្រវែង ៤ពាន់១៦៨ម៉ែត្រនៅឃុំគោកធ្លកក្រោម ផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែង ៤ពាន់១៦៨ម៉ែត្រ ឆ្លងកាត់ភូមិក្របីរៀល ក្នុងឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជួសជុល និង ពង្រីក កាលពីព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាពលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក អាជ្ញាធរស្រុក មេឃុំ រួមទាំងប្រជាពលរដ្ឋ ៥៧២នាក់ ចូលរួមផងដែរ ។ តាមការបញ្ជាក់​ របស់លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានឲ្យដឹងថា ផ្លូវ១ខែ្សនេះ មានសារៈសំខាន់បំផុត ចំពោះប្រជាពលរដ្ឋ នៅភូមិក្របីរៀល ក្នុងការដឹកនូវកសិផល មកកាន់ទីផ្សារ ព្រមទាំងសម្រួលការដឹកបងប្អូន មានជម្ងឺពេលយប់ព្រលប់ មកកាន់មន្ទីរពេទ្យ និង …

អានបន្ត»

លោកឧត្តមសេនីយ៍ ស្នងការនគរបាល ខេត្តសៀមរាប ក្រេីនរំលឹកដល់កង កម្លាំងក្រេាមឱវាទ

សៀមរាប៖​ លេាកឧត្តមសេនីយ៍ត្រី​ ទិត្យណារ៉ុងស្នងការដ្ឋាន នគរបាលខេត្ត បានក្រេីនរំលឹកដល់ កងកម្លាំងនគរបាលថា៖ សូមឲ្យកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបង្កេីនការយកចិត្តទុកដាក់ បន្ថែមទៀតក្នុងការសុេីបអង្កេត ស្រាវជ្រាវក្តាប់សភាពការណ៍ និងមុខសញ្ញា បន្តត្រួតពិនិត្យរដ្ឋបាល ជំហរក្នុងមូលដ្ឋាន ដែលខ្លួនគ្រប់គ្រង់ និងជំរុញការត្រួតពិនិត្យ អាវុធជាតិផ្ទុះនិងការផ្សព្វផ្សាយគេាលនយេាបាយ ភូមិឃុំមានសុវត្ថិភាពបេីកវេទិការសាធារណៈ ជូនប្រជាពលរដ្ឋដេីម្បីទទួលបាន នូវសំណូមពរនិងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ និងធ្វេីការដេាះស្រាយជូន ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ លេាកឧត្តមសេនីយ៍ស្នងការបានសង្កត់ធ្ងន់ថា៖ ភារកិច្ចដែលសំខាន់ និងចាំបាច់បំផុត របស់កងកម្លាំងនគរបាលយើង ចំពោះមុខនេះគឺកិច្ចការពារថែរក្សាសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់កិច្ចដំណើរការ ឃេាសនាបោះឆ្នោត និងការបេាះឆ្នេាតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៩ ខែកក្កដាឆ្នាំ២០១៨ខាងមុខ។ លេាកឧត្តមសេនីយ៍មានប្រសាសន៍បន្ថែមទៀតថា ដើម្បីឲ្យដំណើរការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាពនោះសូមឲ្យមន្ត្រីនគរបាលទាំងអស់ ត្រូវត្រៀមខ្លួនឲ្យបាន មធ្យ័តបំផុតតាមដានត្រួតពិនិត្យ សភាពការណ៍ និងត្រៀមអន្តរាគមន៍តាមការស្នើសុំ ពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក្នុងករណីមានការអុកឡុក ការគំរាមកំហែង អំពើហិង្សាល្មើសច្បាប់ផ្សេងៗដែលនាំឲ្យ រាំងស្ទះដល់ដំណើរការ …

អានបន្ត»

ឆេះរថយន្តម៉ាក HILANDER​ មួយគ្រឿង ក្បែរកន្លែងបញ្ចូលហ្គាស

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ​វេលាម៉ោង​០៩.៤០​នាទី មានករណីឆេះរថយន្តម៉ាក HILANDER ពាក់ស្លាកលេខ2AK-6805 ពណ៌ខ្មៅ ដែលបង្កការភ្ញាក់ផ្អើល ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ដែលបើកបរ ទៅមកតាមដងផ្លូវ ជាតិលេខ៥ នៅចំណុចភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថិតនៅទីតាំង បញ្ចូលហ្គាស រថយន្ត។ ម្ចាស់រថយន្តឈ្មោះ បឿយ បៀ ភេទប្រុស អាយុ៣០ឆ្នាំ ប្រពន្ធឈ្មោះចាន់ ដារី​ អាយុ៣០ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ករណីខាងលើនេះ ត្រូវបានរថយន្តអគ្គីភ័យ ស្នងការនគបាល ខេត្តបន្ទាយមានជ័យ មកជួយពន្លត់ ហើយក្នុងករណីនេះដែរ គ្មានគ្រោះថ្នាក់ដល់ម្ចាស់រថយន្ត នឹង អ្នកដំណើនោះទេ។ បើយោងតាមសមត្ថកិច្ច នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា៖ មូលហេតុដែលបណ្តល ឱ្យរថយន្តឆេះនេះ គឺឆេះពីខាងក្រោយរថយន្ត ពេលកំពុងបើកបរ មកពីការតប្រព័ន្ធបច្ចេកទេសហ្គាស …

អានបន្ត»

អ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាពហើយ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ព្រឹកមិញ ចំណែកសម្តេចក្រុមព្រះ កំពុងសង្រ្គោះបន្ទាន់

ភ្នំពេញៈ យោងតាមការផ្សាយរបស់ campost បានអោយដឹងថា៖ អ្នកម្នាង អ៊ុក ផល្លា នៃ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួលមរណភាពហើយ នៅវេលាថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោយឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបណ្ដាលឲ្យ អ្នកម្នាងរបួសធ្ងន់ធ្ងរ។ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិ លេខ៤ ចន្លោះគីឡូម៉ែត្រ២០០-២០១ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ។ ក្រោយកើតហេតុ សម្ដេចក្រុមព្រះ …

អានបន្ត»

អ្នកប្រើប្រាស់ គ្រឿងញៀនមួយក្រុម ត្រូវបានពលរដ្ឋរាយការណ៍ អោយសម្ថកិច្ច ឃាត់ខ្លួន

ក្រុងប៉ោយប៉ែត៖ បើតាមប្រភពីប្រជាពលរដ្ឋ បានរាយការណ៍មកថា មានក្មេងផ្តុំគ្នា សង្ស័យប្រើប្រាស់ ថ្នាំញៀន នៅខាងលិច វិទ្យាល័យអូជ្រៅ ឋិតក្នុងភូមិ បាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់មកកំលាំងជំនាញ ប្រឆាំងគ្រឿងញៀន នៃអធិការនគរបាល ក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅវេលាម៉ោង ១៦និង២៥នាទី។ ឃាត់ខ្លួនបានជនសង្ស័យ ប្រើប្រាស់ថ្នាំញៀន បានចំនួន០៧នាក់។ ១/ ឈ្មោះ មាស ចយ ភេទប្រុស អាយុ ៣២ឆ្នាំ ២/ ឈ្មោៈ រ៉ន កក្កដា ភេទប្រុស អាយុ ២៥ ឆ្នាំ ៣/ឈ្មោៈ រឿន ផារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ ៤/ឈ្មោៈ សុខ ម៉េងហ័រ ភេទប្រុស អាយុ៣៣ឆ្នាំ …

អានបន្ត»