មាតិកាព័ត៌មាន

ចាប់ខ្លួនមនុស្ស១០នាក់ ក្នុងការបង្ក្រាបល្បែង ស៊ីសង(អាប៉ោង)

សៀមរាប÷មនុស្សប្រុសស្រីចំនួន១០នាក់ ដែលក្នុងនោះមានមេល្បែង (មេអាប៉ោង) និងអ្នកញៀនល្បែងផង បានត្រូវកម្លាំងនគរបាលស្រុកប្រាសាទបាគង ចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់។ ការចាប់ខ្លួនអ្នកខាងលើធ្វើឡើង កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិសូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។       អធិការនគរបាលស្រុកប្រសាទបាគង លោកវរសេនីយ៍ទោលឹម សម្បត្តិ បានអោយដឹងថា ក្នុងការបង្ក្រាបល្បែងអាប៉ោងខាងលើ យើងបានឃាត់ខ្លួនមនុស្សចំនួន១០នាក់ស្រី២នាក់។ ក្រៅពីនោះ ក៍បានដកហូត គ្រាប់អាប៉ោង ចំនួន៤គ្រាប់  កំរាល១  ចាន១  គម្រប១  សំរាប់លែងអាប៉ោង ។ លោកបន្តថា ការបង្ក្រាបបនល្បែងក្នុងមូលដ្ឋាន គឺជាការឆ្លើយតបទៅ នឹង គោលការភូមិឃុំ មានសុវត្ថិភាព។ចឹងទេបើយើងទប់ស្កាត់ការបើកល្បែងស៊ីសង គឺស្មើនងទប់ស្កាត់អំពើហឹង្សា ក៍ដូចជាសកម្មភាពល្មើសផ្សេងៗផងដែរ។       លោកបញ្ជាក់ថា បន្ទាប់ពីបាននាំ ពួកគាត់មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងជាលើកដំបូងផងនោះ យើងបានធ្វើកិច្ចសន្យានិងអប់រំ ហើយអោយត្រលប់ទៅមូលដ្ឋានរៀងខ្លួនវិញ ៕           

អានបន្ត»

នាយឧត្តមសេនីយ៍ មាស សាវ៉ន ឧបត្ថម អាល់កុល ដល់យោធិនពិការ គូលេន៣១៧សៀមរាប

សៀមរាប៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានឧបត្ថម អាល់កុល ចំនួន៦០លីត្រ ដល់យោធិនពិការរស់នៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បាននាំអាល់កុល មកចែកជូនដល់ ប្រធានផ្នែក ប្រធានក្រុម ដើម្បីយកទៅចែកជូនបន្តដល់បងប្អូនយោធិនពិការ ៣១៧ សៀមរាប នាព្រឹកថ្ងៃទី១៣ ខែមេសាឆ្នាំ២០២០។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា បានថ្លែងថា៖ នេះជាការចែករំលែករបស់ថ្នាក់ដឹកនាំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសជំងឺ កូវីដ១៩ ។ ឯកឧត្តម …

អានបន្ត»

ឃ្លាំងស្តុបឈើ១កន្លែងនៅកណ្តាល ក្រុងសៀមរាបត្រូវសមត្ថកិច្ចចម្រុះបង្ក្រាប

   សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ​ និងអាជ្ញាធរមូលដ្ឋាន នៃខេត្តសៀមរាប បានធ្វើការចុះបង្ក្រាបឃ្លាំងស្តុបឈើ មួយកន្លែងនៅកណ្តាលក្រុងសៀមរាប។    ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩និង០០នាទីថ្ងៃទី០៩ខែមេសាឆ្នាំ២០២០ត្រង់ចំណុចភូមិត្រពាំងត្រែងសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ប្រតិបត្តិការនេះមានការចូលរួមបង្ក្រាបពីសំណាក់នាយករដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប,នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប,នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។   លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះដោយមានការចុះបង្រាបពីសំណាក់កម្លាំងចម្រុះ។តាមការសាកសួរម្ចាស់ឈើ ឈ្មោះ សំបូរ ម៉ៃណា ភេទស្រីរស់នៅភូមិឃំុខាងលើ។លោកបន្តថា ឈើទាំងនេះប្រភេទលខ១ជាឈើសុក្រមនិង ផ្ចឹក មានចំនួន​ប្រមាណជា២០ ម៉ែត្រគូប។លោកបញ្ជាក់ថា ឈើទាំងនេះត្រូវបានអូសយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិព្រះដាក់ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។     

អានបន្ត»

សៀមរាបបញ្ចប់ការតាមដាន ការដាក់អោយនៅដោយឡែករយះពេល១៤ថ្ងៃ ចំពោះអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩

សៀមរាប៖ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកក្រុស សារ៉ាត់បានអោយដឹងថា៖ មកដល់ថ្ងៃទី០៥ខេមេសាឆ្នាំ២០២០នេះ ក្នុងខេត្តសៀមរាប បានបញ្ចប់នូវការតាមដាន ដោយដាក់ឲ្យនៅដោយឡែក រយះពេល១៤ថ្ងៃ ចំពោះអ្នកដែលពាក់ព័ន្ធប៉ះពាល់ ដោយផ្ទាល់និងដោយប្រយោល ជាមួយបុគ្គលវិជ្ជមាន មេរោគ COVID-19 ទាំង៧នាក់ ក្នុងខេត្តសៀមរាប។ មកដល់ពេលនេះបានជាសះស្បើយជនជាតិខ្មែរ២នាក់, ៥នាក់កំពុងតែស្ថិតនៅបន្តការព្យាបាលក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមានជនបរទេស២នាក់, បុរសខ្មែរ១នាក់, ស្រ្តីខ្មែរ១នាក់ និងក្មេងប្រុសម្នាក់) ។ លោកក្រុស សារ៉ាត តំណាងក្រុមគ្រូពេទ្យទាំងអស់បានថ្លែងអំណរគុណ ចំពោះការចូលរួម របស់បងប្អូនទាំងអស់គ្នា(ដោយផ្ទាល់និងដោយប្រយោល) ព្រមទាំងការគាំទ្រ ជួយសំរបសំរួល សហការណ៏ ក្នុងការប្រតិបត្តិការងារច័ត្តាឡីស័ក ជាមួយក្រុមការងារកន្លងមក និងសូមអបអរជាមួយនឹងភាពអវិជ្ជមានមេរោគនេះ នៃបងប្អូនទាំងអស់គ្នា ។ លោកបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យជំនាញ ក្រុមការងារច័ត្តាឡីស័ក និងក្រុមការងារឆ្លើយតបបន្ទាន់ នៃមូលដ្ឋានសុខាភិបាលសាធារណៈ ខេត្តសៀមរាប នឹងខិតខំ បន្តការងារពិនិត្យស្រាវជ្រាវ រកអ្នកដែលប្រឈមមុខនៃការឆ្លង មេរោគ COVID-19 នេះ ក្នុងខេត្តសៀមរាបបន្តទៀត ជាពិសេស …

អានបន្ត»

បុរសជនជាតិខ្មែរទីមួយនៅកម្ពុជា និងរស់នៅក្នុងខេត្តសៀមរាប បានជាសះស្បើយពីជំងឺកូវីត១៩

សៀមរាប៖ បុរសជនជាតិខ្មែរ វ័យ ៣៨ឆ្នាំដំបូងគេ ដែលបានឆ្លងជំងឺកូវីដ១៩ ពីបុរសជនជាតិជប៉ុនម្នាក់ក្នុងខេត្តសៀមរាប បានជាសះស្បើយ និងត្រឡប់ទៅលំនៅដ្ឋានវិញហើយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បានឲ្យដឹងថា បុរសវ័យ៣៨ឆ្នាំរូបនេះ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ទី១០ ខែមីនា ឆ្នាំ២០២០ សរុបមានរយៈពេល ២៥ថ្ងៃ ទើបជាសះស្បើយ។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការជាសះស្បើយនេះ មានល្បឿនយឺត ដោយសារបុរសរូបនេះ មានជំងឺថ្លើមប្រភេទបេ។ លោកប្រធានមន្ទីរសុឋាភិបាល បញ្ជាក់ថា៖ ទោះបីបុរសរូបនេះ បានទទួលស្គាល់ពីវិទ្យាស្ថានជាតិប៉ាស្ទ័រនិងក្រសួងសុខាភិបាល ថាបានជាសះស្បើយពីជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក៏ដោយ ក៏មន្ត្រីសុខាភិបាលខេត្ត នៅតែបន្តទំនាក់ទំនង និងស្នើដល់បុរសរូនេះ ត្រូវនៅដាច់ដោយឡែកពីសមាជិកគ្រួសារ ព្រមទាំងមនុស្សនៅក្នុងសហគមន៍ រយៈពេល 14ថ្ងៃបន្ថែមទៀត។ បុរសវ័យ៣៨រូបនេះ មានសេចក្ដីត្រេកអរ ដែលសមាជិកគ្រួសារ មិត្តភក្តិ …

អានបន្ត»

បំបែកសំបុកមុខសញ្ញាកាច់សោករម៉ូតូ ក្នុងក្រុងសៀមរាប

សៀមរាប៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា សម្ថកិច្ចក្រុងសៀមរាប សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានចុះមកបំបែកសំបុកមុខសញ្ញាចោរ កាច់សោករម៉ូតូ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប នៅថ្ងៃ២០ខែមិនាឆ្នាំ២០២០។ សម្ថកិច្ចរកឃើញ ម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យលួចមកលាក់ទុកបានសរុប០៤គ្រឿង(dream៣គ្រ scoopy១គ្រឿង) និងម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿងម៉ាកdream។ លោកវេរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាបបានអោយដឹងថា៖ ម៉ូតូទាំ៥គ្រឿងដែលបានរកឃើញ នៅក្នុងផ្ទះមួយកន្លែងដែលជនសង្ស័យ បានយកមកលាក់ទុក ត្រូវបានសម្ថកិច្ចរឹបអូសយកមករក្សាទុក។ ពាក់ព័ន្ធករណីចុះបង្ក្រាបនេះ សមត្ថកិច្ចមិនទាន់ចាប់បានជនសង្ស័យណាម្នាក់នៅឡើយទេ ដោយអះអាងថាជនសង្ស័យអាចដឹងខ្លួនមុន ក៏បាននាំគ្នា រត់គេចខ្លួនបាត់អស់ នៅមុនពេលកម្លាំងសមត្ថកិច្ចចុះទៅដល់។ លោកវេរសេនីយ៍ឯក ណុប សារ៉ាក់ នៅពុំទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍បង្ក្រាបនេះនៅឡើយ៕    

អានបន្ត»

ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះស្ទេីរគ្នានសល់

សៀមរាប៖ហេតុការណ៍អគ្គិភ័យនេះបានកេីតឡេីងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង​០៩:០០នាទី ភ្លើងឆេះផ្ទះ ប្រជាពលរដ្ខនៅភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។​សមត្ថកិច្ចនគរបាលបានឲ្យដឹងថា៖ជនរងគ្រេាះជាម្ចាស់ផ្ទះឈ្មោះ ហែម លួន ភេទស្រី អាយុ ៨៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។សមត្ថកិច្ចបានបន្តទៀតថាក្នុងគ្រេាះអគ្គិភ័យខាងលេីនេះបណ្តាលអោយរងការខូចខាត: – ផ្ទះទំហំប្រវែង៥ម៉ែត្រ x ៨ម៉ែត្រ ១ខ្នងដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ៕ – ប្រាក់ដុល្លារ ចំនួន៣០០ ដុល្លារ – និងសំភារៈប្រើប្រាស់ខូចខាតទាំងស្រុង ក្នុងករណីអគ្គិភ័យនេះកម្លាំងបានចេញជួយអន្តរាគមន៍ពន្លត់: ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរស្រុកសូទ្រនិគមចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ហេីយរលត់ទៅវិញនៅវេលាម៉ោង០៩:៣០នាទីសមត្ថកិច្ចបានបញ្ជាក់ផងដែរថាចម្ងាយពីអធិការដ្ឋាននគរបាលស្រុកទៅកន្លែងកើតហេតុ មានចម្ងាចំនួន១៥គីឡូម៉ែត្រ ហេីយមូលហេតុ: បណ្តាលឲ្យមានអគ្គិភ័យមកពីម្ចាស់ផ្ទះដុតភ្លើងដាំបាយ ទុកចេាលរួចដើរទៅលេងនៅផ្ទះក្មួយបាត់ទេីបបណ្តាលឲ្យកេីតអគ្គិភ័យនេះឡេីងតែមិនបណ្តាលឲ្យរងគ្រេាះថ្នាក់ដល់មនុស្សឡេីយ ។      

អានបន្ត»

ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់

  សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា  មានករណីមន្ត្រីគយ ចាប់អូសឡានដឹកទំនិញក្នុងបំណងយកទៅកន្លែងស្នាក់ការ ស្រាប់តែក្រឡាប់ផ្ងាជើង ខ្ទាតទំនិញរាយប៉ាយពេញផ្លូវ រួចគេក៏ឃើញសមត្ថកិច្ចនាំគ្នារត់បាត់អស់នៅតែម្ចាស់ឡាន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើត ឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅចំណុចជិតភូមិភាគ៤ចាស់ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រភពបន្តថា ឡានសមត្ថកិច្ចគយ តែមិនដឹងគយខេត្តឬក៏គយចល័តនោះទេ ដោយគេឃើញមានពាក់ស្លាកលេខរដ្ឋ ស៊េរីហាយប្រីត ពណ៌ទឹកប្រាក់និងឡានមួយគ្រឿងទៀតម៉ាកកូរ៉ូឡា បាននាំគ្នាអូសបណ្តើរៗតាមផ្លូវ ស្រាប់រថយន្តរបស់មន្ត្រីគយ គេចជង្ហក់ ហើយឡានដឹកទំនិញគេចតាមដែរបណ្តាលឲ្យក្រឡាប់ផ្ងាជើង ទំនិញខ្ទាតរាយប៉ាយពេញផ្លូវសំណាងល្អមិនត្រូវពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ។ឃើញដូច្នេះ មន្ត្រីគយ ភ័យស្លន់ស្លោ ក៏បាននាំគ្នាបើករថយន្តគេចខ្លួនបាត់អស់។   ទាក់ទិន និងករណីនេះដែរ គេមិនអាចទាក់ទងសុំការពន្យល់ពីសំណាក់លោក កែវ ធី ប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប ដើម្បីសុំការពន្យល់ពីលោកបានទេនៅថ្ងៃទី១៩ខែមីនានេះ ដោយសារហៅទូរស័ព្ទចូលគ្មានអ្នកទទួល។ចំណែកលោក មឿន ប្រធានស្នាក់ការគយចល័ត បានឲ្យដឹងថា ករណីនេះលោកមិនបានដឹងនោះទេ ដោយសារលោកជាប់រវល់ប្រជុំនៅភ្នំពេញ។តែបើមានករណីបែបនេះមែន ម្លេះកូនចៅរបស់លោក រាយការណ៍មកជាមិនខាន។យ៉ាងនេះក្តីសេចក្តីរាយការណ៍ច្បាស់ការណ៍បានឲ្យដឹងថា ទំនិញជាច្រើនមុខបានសម្រុកដឹកចេញពីច្រកជាំសាង៉ាំ និងច្រក អូរស្មាច់ ដឹកឆ្ពោះមកខេត្តសៀមរាប និងមួយផ្នែកទៀតដឹកមកពីច្រកប៉ោយប៉ែត ដឹកឆ្ពោះមកចែកចាយនៅក្នុងខេត្តសៀមរាប ដោយគេសង្ស័យថាទំនិញខ្លះគ្មានពន្ធនិងទំនិញខ្លះមានពន្ធ។ករណីទំនិញគេចពន្ធ បានធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ម ពីបញ្ហាសុខភាពខណៈទំនិញខ្លះគ្មានគុណភាព៕    

អានបន្ត»

គណៈប្រតិភូ ការពារជាតិ ចុះទៅសាកសួរសុខទុក្ខបងប្អូនយោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប

ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ ចុះទៅសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទា ហាននៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប នៅព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។ ឯកឧត្តម ឧត្តសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប បានឲ្យដឹងថា មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ រហូតដល់បច្ចុប្បន្នមាន២៩៨គ្រួសារ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ ឧត្ថម្ភគាំទ្រជាបន្តបន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្ដេចពិជ័យសេនា …

អានបន្ត»

ព្រៃលិចទឹកក្នុងសង្កាត់ជ្រាវ ត្រូវគេដុតបំផ្លាញ អជ្ញាធរបានត្រឹមចុះទៅពិនិត្យនិងធ្វើររបាយការណ៍

សៀមរាប៖ ប្រជាពលរដ្ឋបានរាយការណ៍ថា មានជនខិលខូច បានលួចដុតព្រៃលិចទឹក និងយកត្រាក់ទ័រឈូសព្រៃ តំបន់ហាមឃាត់ ដែលគេដឹងថា រដ្ឋបានការពារទុកសម្រាប់ត្រីពងកូននៅរដូវវស្សារ ករណីនេះបានកើតមានត្រង់ ចំណុចវាលថ្លុកពេញ ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីល្ងាចថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២០ ។ ពលរដ្ឋរាយការណ៍មកថា បានឃើញត្រាក់ទ័រមួយគ្រឿងចូលឈូសក្បែរព្រៃដែលត្រូវបានគេលួចដុះ ទន្ទ្រានយកដីមកកាន់កាប់ ជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់ជនខិលខូច។ ហេតុការណ៍មានភ្លើងឆេះព្រៃក្នុងតំបន់ ២ ចំណុចវាលថ្លុកពេញ ជាប់និងចុងស្រែមួយកន្លែង តែមិនស្គាល់ឈ្មោះអ្នកបើកត្រាក់ទ័រ ឬ អ្នកបញ្ជាពីក្រោយ  ករណីនេះប្រជាពលរដ្ឋបានរាយការណ៍ និងបានសំដែងនូវការមិនសប្បាយចិត្ត ចំពោះការបំភ្លេចបំផ្លាញព្រៃរក្សាទុកសម្រាប់ត្រីពងកូននូវរដូវវស្សារ ។ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍របស់ប្រជាពលរដ្ឋ អាជ្ញាធរបានចុះទៅពិនិត្យដល់កន្លែងភ្លើងឆេះព្រៃដែលមានជនខិលខូចបានលួចដុតបំផ្លាញ ដើម្បីស្រាវជ្រាវរកជនដែលបានដុតបំផ្លាញព្រៃការពារដោយរដ្ឋ តែពុំអាចស្រាវជ្រាវរកឃើញភ្លាមៗនោះទេ បានត្រឹមតែ ធ្វើរកំណត់ហេតុនឹងរបាយការណ៍។ គេសង្កេតឃើញវត្តមានអជ្ញាធរចុះទៅពិនិត្យមានវត្តមាន លោក ហាយ យ៉ុង តំណាងលោកអភិបាលក្រុង,លោក គង់ ប៊ឹប ចៅសង្កាត់រងជ្រាវ និងលោកគង់ មង្គល ប្រធានសហគមន៍ ប៉ូលិសប៉ុស្តិ៍ជ្រាវ និងមន្ត្រីជលផល …

អានបន្ត»