លោកឧកញ៉ាក ឈិន សុង៖ ចាត់ទុកការលេងកីឡាជាការផ្សារភ្ជាប់ ទំនាក់ទំនងល្អរវាងយុវជន និងយុវជននិងជៀសឆ្ងាយ ពីគ្រឿញៀន នឹងអំពើឧបាយកមុខ «កីឡាក្រោមម្លប់សន្តិភាព»

តាកែវ៖ ដើម្បីជំរុញដល់វិស័យកីឡា នៅក្នុងមូលដ្ឋានស្រុកត្រាំកក់លោកឧកញ៉ា ឈិន សុង និងលោកជំទាវ កាំង ហ្គេចសៀម ព្រមទាំងបុត្រ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជិត ៤លានរៀល ជូនដល់ម្ចាស់ជ័យលីភីក្នុងការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ស្រុកនៅវិទ្យាល័យសុខអាន១ឧសភា ។ថ្លែងក្នុងឱកាសប្រគល់រង្វាន់ ជ័យលាភីដល់កីឡាករនេះដែរលោកឧកញ៉ា ឈិន សុង បានជំរុញដល់ក្រុមកីឡាករទាំងអស់ ដែលមិនទាន់ទទួលបានចំណាក់ថ្នាក់ល្អ ត្រូវពង្រឹងបន្ថែមទៀត និងធ្វើការហ្វឹកហាត់លើការលេងកីឡានេះដល់ក្រុមរបស់ខ្លួន…

ពិធីប្រកាសទទួលស្គាល់ កែសម្រួលរចនាសម្ព័ន្ធ ដឹកនាំរបស់គណៈ កម្មាធិការ សម្ព័ន្ធយុវជន ស្រលាញ់សន្តិភាព ខេត្តសៀមរាប

សៀមរាប៖ ពិធីប្រកាសទទួលស្គាល់ជាកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ខេត្តសៀមរាប ក្រោម អធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ថ្នាក់កណ្តាល និង ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត…

ប៉ូលីសខេត្តតាកែវឃាត់ខ្លួន មនុស្ស២នាក់ពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ខេត្តតាកែវ៖ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចគោលដៅចរាចរណ៍ ផ្លូវបំបែកសន្លុងស្ថិតនៅភូមិ ថ្នល់បំបែក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៣៥នាទី ។ ជនសង្ស័យទាំងទាំង២នាក់រួមមានទី១-ឈ្មោះ សុង នីឡា ភេទប្រុស អាយុ២០ឆ្នាំ…

ឯកឧត្តម ខូយ រីដា ដឹកនាំកិច្ចប្រជុំ គណៈបញ្ចាការឯកភាព ខេត្តពោធិ៍សាត់

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្ត បានដឹកនាំ កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែមករានិងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត ស្ថាប័នតុការ កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុក ក្រុងទាំង៧ មេឃុំ ចៅសង្កាត់និងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៤៩ជាង២០០នាក់។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់…

ពិធីប្រកាសកែសម្រួល រចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការ ប្រតិបត្តិសម្ពន្ធយុវជន ស្រលាញ់សន្តិភាព ខេត្តសៀមរាប

នារសៀថ្ងៃទី២៥ខែមករាឆ្នាំ២០២៤នេះនៅសាលាខេត្តសៀមរាបសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប(ស.យ.ស.ស)បានរៀបចំពិធីប្រកាសកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជារដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ឋយុវជនសករឡាញ់សន្តិភាពឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ាន ឃុន…

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបទទួលស្វាគមន៍ដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍របស់ប្រតិភូកាកបាទក្រហម សាធារណរដ្ឋកូរ៉េសាខាឆុងជឺ

សៀមរាប៖ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកក្រហមកម្ពុជាខេត្តសៀមរាបបានជួបទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ចំនួនប្រមាណជាង៣០រូបដែលដឹកនាំដោយលោកស្រី គឹម ស៊ូអ៊ីយ៉ុន ប្រធានប្រតិភូ ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២៤នេះ។ លោកជំទាវ ទុយ ជិត អនុប្រធានគណៈកម្មាធិការសាខាខេត្ត បានមានប្រសាសន៍ថាក្នុងដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍របស់ប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺនាពេលនេះលោកជំទាវបានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃ២៣ដល់ថ្ងៃទិ២៥ ខែមករាឆ្នាំ២០២៤របស់កាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។…

វត្តស្វាយរមៀតក្រុងសៀមរាប កំពុងក្លាយជាអារាមចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ដែលព្រះពុទ្ធសាសនាផ្សាភ្ជាប់ជំនឿទំនៀមទម្លាប់ វប្បធម៍ អរិយធម៍

សៀមរាប៖ បច្ចុប្បន្ននេះជារៀងរាល់ថ្ងៃភ្ញៀវបរទេសជាច្រើននាក់បានចាប់អារម្មណ៍ជាមួយនឹងការទស្សនាវត្តអារាមនានា នៅក្នុងខេត្តសៀមរាប បន្ទាប់ពីការទស្សនាប្រាង្គប្រាសាទបុរាណរបស់ខ្មែររួចមក។ នៅក្នុងនោះដែរ វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតដែលស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិលក្រុងសៀមរាប ខេត្តសៀមរាប គឺកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរណ៍បរទេស ដែលក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើននាក់មកទស្សនាក្នុងវត្តនេះគឺដើម្បីមកទស្សនាឈ្វេងយល់ពីព្រះពុទ្ធសាសនា ប្រពៃណី និង វប្បធម៌ និង ជំនឿទំនៀមទំលាប់ ព្រមទាំងបានប្រគេននូវបច្ច័យឬទេយ្យទានមួយចំនួនផងដែរដល់វត្តផងដែរ ។ព្រះសច្ចានុបាល នឿម វុទ្ធី…

ប្រតិភូសមាគមនារី ខេត្តពោធិ៍សាត់ចុះសួរសុខទុក្ខ លោកតា លោកយាយ និងកម្លាំងប្រជាការពារភូមិប្រឡាយធំ ឃុំវាល ស្រុក កណ្តៀង

ពោធិសាត់៖ លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ខែមករា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាលជាមួយជនចាស់ជរា និងកម្លាំងប្រជាការពារភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ដោយនាំយកវត្ថុកំដៃនិងឯកសណ្ឋានប្រជាការពារចែកជូនផងដែរ។ នាឱកាសនោះលោកជំទាវ អាំង សុជាតា ខូយ…

ស្នងការនគរបាលខេត្តតាកែវ ដឹកនាំគណៈប្រតិភូរបស់ស្នងការដ្ឋាននគរបាល ខេត្តតាកែវអញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខស្នងការនគរបាលខេត្តអានយ៉ាង និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៤

ខេត្តតាកែវ៖ នារសៀលថ្ងៃអង្គារ ទី ២៣ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបន្តដឹកនាំគណៈប្រតិភូរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៤ ជូនចំពោះលោកវរសេនីយ៍ឯក ឡឹម ភឿកង្វៀង ស្នងការនគរបាលខេត្តអានយ៉ាង និងសហការី…

ខណ្ឌរដ្ឋបាលជលផលសហការ ជាមួយអធិការដ្ឋានរដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាបចុះប្រតិបត្តិការបង្ក្រាបបទល្មើស របាំងស្បៃមុងនិងបទល្មើសសម្រាស់នៅស្រុកជល់គិរីនិងស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ នៅថ្ងៃទី ២៣ ខែមករាឆ្នាំ២០២៤ម្សិលមិញ យោងតាមបទបញ្ជា ឯកឧត្តមអភិបាល នៃគណៈអភិបាល ខេត្តរាល់បទល្មើសទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងត្រូវរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់។ ក្នុងនោះផងដែរសកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ សហគមន៍នេសាទភ្លងសែនជ័យ សហគមន៍នេសាទកោះធំ ដឹកនាំដោយ លោក អុឹង ជីប៉ោ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង។ ក្នុងនោះកម្លាំងសរុប ២១នាក់និងមធ្យោបាយ បាឡាស្មាច់ ០៥គ្រឿងបានចុះរុះរើរបាំងលូស្បៃមុងនៅចំណុចព្រែកតាសួស…