មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ពលរដ្ឋ២នាក់ចុះស្តាអណ្តូងលូ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម

ពលរដ្ឋ២នាក់ចុះស្តាអណ្តូងលូ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម

    សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋចំនួន៣នាក់បាននាំគ្នាស៊ីឈ្នួលចុះស្តាអណ្តូងលូចាស់ បណ្តាលឲ្យស្លាប់ចំនួន២នាក់ឯម្នាក់ទៀតរួចខ្លួន ដោយសារខ្វះអ៊ុក ស៊ីសែន។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិឪឡោកឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង

បានឲ្យដឹងថា ករណីចុះស្ដា អណ្ដូងដែលមានជម្រៅ៧ម៉ែត្រនៅភូមិឪឡោក ឃុំបាគង បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន២នាក់។ទី១.ឈ្មោះឈុត.ស៊ានភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅនៅភូមិឪឡោក បាគងស្រុកប្រាសាទបាគង។ទី២.ឈ្មោះយឿម.រ៉ាត់ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគងស្រុកប្រាសាទបាគង។ចំណែកម្ចាស់ផ្ទះមានឈ្មោះធិត.សួន(ហៅ)ប៉ក់ភេទស្រីអាយុ៤៥ឆ្នាំនៅភូមិឪឡោកជាអ្នកជួលក្នុង១នាក់តម្លៃ៣០០០០រៀល។លោកបន្តថា    តាមការសន្និដ្ឋាននិងធ្វើកោសល្យវិច័យ បានឲ្យដឹងថា  ករណីស្លាប់នេះគឺបណ្តាលមកពីខ្វះ អ៊ុកស៊ីសែនដកដង្ហើម ក្នុងអណ្តូងលូ ។លោកបន្ថែមថាបន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ក៏ប្រគល់សពទាំង២ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

    

About admin

Check Also

មន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តសៀមរាប អំពាវនាវសូមឲ្យបញ្ឈប់ការផ្ទេរសិទ្ធិ រំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់

ក្នុងឱកាសចុះប្រតិបត្តិការដាក់ពង្រាយកម្លាំងល្បាតព្រៃ និងបំពាក់បំរាមនៅតាមព្រំប្រទល់ រវាងដែនដីព្រៃរបស់រដ្ឋ និងដែនដីព្រៃរបស់សហគមន៍ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅនៃខេត្តសៀមរាប បានធ្វើការអំពាវនាវជាសាធារណៈ សូមឲ្យបញ្ឈប់ការផ្ទេរសិទ្ធិរំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់   និង សំណូមពរសុំឲ្យអាជ្ញាធរស្រុកពាក់ព័ន្ធ សហការចូលរួមដោះស្រាយករណីរំលោភច្បាប់ព្រៃឈើដោយការឃុបឃិត …

Leave a Reply

Your email address will not be published. Required fields are marked *