មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ចាប់ខ្លួនមនុស្ស១០នាក់ ក្នុងការបង្ក្រាបល្បែង ស៊ីសង(អាប៉ោង)

ចាប់ខ្លួនមនុស្ស១០នាក់ ក្នុងការបង្ក្រាបល្បែង ស៊ីសង(អាប៉ោង)

សៀមរាប÷មនុស្សប្រុសស្រីចំនួន១០នាក់ ដែលក្នុងនោះមានមេល្បែង (មេអាប៉ោង) និងអ្នកញៀនល្បែងផង បានត្រូវកម្លាំងនគរបាលស្រុកប្រាសាទបាគង ចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់។

ការចាប់ខ្លួនអ្នកខាងលើធ្វើឡើង កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិសូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។

      អធិការនគរបាលស្រុកប្រសាទបាគង លោកវរសេនីយ៍ទោលឹម សម្បត្តិ បានអោយដឹងថា ក្នុងការបង្ក្រាបល្បែងអាប៉ោងខាងលើ យើងបានឃាត់ខ្លួនមនុស្សចំនួន១០នាក់ស្រី២នាក់។ ក្រៅពីនោះ ក៍បានដកហូត គ្រាប់អាប៉ោង ចំនួន៤គ្រាប់  កំរាល១  ចាន១  គម្រប១  សំរាប់លែងអាប៉ោង ។ លោកបន្តថា ការបង្ក្រាបបនល្បែងក្នុងមូលដ្ឋាន គឺជាការឆ្លើយតបទៅ នឹង គោលការភូមិឃុំ មានសុវត្ថិភាព។ចឹងទេបើយើងទប់ស្កាត់ការបើកល្បែងស៊ីសង គឺស្មើនងទប់ស្កាត់អំពើហឹង្សា ក៍ដូចជាសកម្មភាពល្មើសផ្សេងៗផងដែរ។

      លោកបញ្ជាក់ថា បន្ទាប់ពីបាននាំ ពួកគាត់មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងជាលើកដំបូងផងនោះ យើងបានធ្វើកិច្ចសន្យានិងអប់រំ ហើយអោយត្រលប់ទៅមូលដ្ឋានរៀងខ្លួនវិញ ៕

          

About admin

Check Also

មន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តសៀមរាប អំពាវនាវសូមឲ្យបញ្ឈប់ការផ្ទេរសិទ្ធិ រំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់

ក្នុងឱកាសចុះប្រតិបត្តិការដាក់ពង្រាយកម្លាំងល្បាតព្រៃ និងបំពាក់បំរាមនៅតាមព្រំប្រទល់ រវាងដែនដីព្រៃរបស់រដ្ឋ និងដែនដីព្រៃរបស់សហគមន៍ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅនៃខេត្តសៀមរាប បានធ្វើការអំពាវនាវជាសាធារណៈ សូមឲ្យបញ្ឈប់ការផ្ទេរសិទ្ធិរំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់   និង សំណូមពរសុំឲ្យអាជ្ញាធរស្រុកពាក់ព័ន្ធ សហការចូលរួមដោះស្រាយករណីរំលោភច្បាប់ព្រៃឈើដោយការឃុបឃិត …

Leave a Reply

Your email address will not be published. Required fields are marked *