សៀមរាប៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានឧបត្ថម អាល់កុល ចំនួន៦០លីត្រ ដល់យោធិនពិការរស់នៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បាននាំអាល់កុល មកចែកជូនដល់ ប្រធានផ្នែក ប្រធានក្រុម ដើម្បីយកទៅចែកជូនបន្តដល់បងប្អូនយោធិនពិការ ៣១៧ សៀមរាប នាព្រឹកថ្ងៃទី១៣ ខែមេសាឆ្នាំ២០២០។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា បានថ្លែងថា៖ នេះជាការចែករំលែករបស់ថ្នាក់ដឹកនាំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសជំងឺ កូវីដ១៩ ។
ឯកឧត្តម ពៅ ស៊ា បានពន្យល់អប់រំណែនាំដល់យោធិនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នការពារអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។
យោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ ការពារកុំអោយមេរោគកូវីវ១៩ចូលដល់មូលដ្ឋានរបស់បងប្អូន សូមប្រកាន់ភ្ជាប់នូវរបៀបថែរក្សាអនាម័យឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។