សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋាន នៃខេត្តសៀមរាប បានធ្វើការចុះបង្ក្រាបឃ្លាំងស្តុបឈើ មួយកន្លែងនៅកណ្តាលក្រុងសៀមរាប។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩និង០០នាទីថ្ងៃទី០៩ខែមេសាឆ្នាំ២០២០ត្រង់ចំណុចភូមិត្រពាំងត្រែងសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ប្រតិបត្តិការនេះមានការចូលរួមបង្ក្រាបពីសំណាក់នាយករដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប,នាយខណ្ឌរដ្ឋបាលព្រៃឈើ
ខេត្តសៀមរាប,នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះដោយមានការចុះបង្រាបពីសំណាក់កម្លាំងចម្រុះ។តាមការសាកសួរម្ចាស់ឈើ ឈ្មោះ សំបូរ ម៉ៃណា ភេទស្រីរស់នៅភូមិឃំុខាងលើ។លោកបន្តថា ឈើទាំងនេះប្រភេទលខ១ជាឈើសុក្រមនិង ផ្ចឹក មានចំនួនប្រមាណជា២០ ម៉ែត្រគូប។លោកបញ្ជាក់ថា ឈើទាំងនេះត្រូវបានអូសយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិព្រះដាក់ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។