បញ្ជូនជនសង្ស័យចំនួន ១៥នាក់ ទៅតុលាកា ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) និងប្រើប្រាស់ សារធាតុញៀន

ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ១៥នាក់ (ស្រី០២នាក់) រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត…

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ហឹង្សាដោយចេតនា

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ករណីហឹង្សាដោយចេតនា ឧត្តរមានជ័យ៖ ដោយទទួលបានបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីហឹង្សាដោយចេតនា ប្រព្រឹត្តនៅថ្ងៃទី០១ ខែមិថុនា…

បង្រ្កាបក្មេងទំនើង ១០នាក់ ដេញកាប់គ្នា ផ្អើលខេត្តឧត្តរមានជ័យ

ខេត្តឧត្ដរមានជ័យ៖​ នាយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីទទួលព័ត៌មានថា នៅចំណុចផ្លូវភ្លោះសួនបឹងស្នោ ស្ថិតក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានក្រុមក្មេងទំនើងមួយក្រុម យកដាវសាម៉ូរ៉ៃ និងកាំបិតខ្វែវដេញកាប់គ្នា បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋក្នុងសហគមន៍។បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានបញ្ជា ឲ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ…

ក្រុមក្មេងទំនើង ៩នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីអុកឡុកក្រុងសៀមរាប

ខេត្តសៀមរាប៖យ៉ាងហោចណាស់ក្មេងទំនើងចំនួន៩នាក់ ដែលធ្វើសកម្មភាព អុកឡុក ក្រុងសៀមរាប ទាំងកណ្តាលយប់ ត្រូវបានកងកម្លាំង អន្តរាគមន៍និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួន។ ការឃាត់ខ្លួនក្មេងទំនើង ទាំង៩ នាក់ ធ្វើឡើង វេលាម៉ោង ជាង១រំលងអាធ្រាត នាយប់ថ្ងៃ ទី៤ ខែ មិថុនា ឆ្នាំ២០២៣…

ឃាត់ខ្លួនជនសង្ស័យ៨នាក់ពាក់ព័ន្ធករណីប្លន់នៅផ្សារស្ទឹងមានជ័យ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យចំនួន ០៨នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ,ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ពាក់ព័ន្ធករណីប្លន់យកកាបូបស្ពាយអ្នកលក់មាសនៅផ្សារស្ទឹងមានជ័យ។បន្ទាប់ពីធ្វើការស្រាវជ្រាវ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ច បានចាប់យកវត្ថុតាងអាវុធខ្លីជាមធ្យោបាយធ្វើសកម្មភាព និងភស្តុតាងជាគ្រឿងអលង្ការមួយចំនួនរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី…

ចុចស៊ីផ្លេឡាន ផ្លូវចង្អៀតមន្រ្តីប៉ូលីស ម្នាក់បានយកដំបងវាយក្បាល អោយរងរបួសជាទម្ងន់

តាកែវ : គ្រាន់តែរឿងស៊ីផ្លេឡានអោយ អែបបន្តិចព្រោះផ្លូវចង្អៀតមន្រ្តីប៉ូលី សម្នាក់បានយកដំបងវាយក្បាល បុរស ម្នាក់បណ្តាលអោយរងរបួសជាទម្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅ ចំណុចស្ពានមេម៉ាយស្ពាយនៅភូមិទួល ស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង…

បង្ក្រាបទីតាំងល្បែងស៊ីសង២កន្លែង ឃាត់ខ្លួនមនុស្ស២០នាក់ នៅក្នុងបុរីញ៉ូថោន

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ ចុះបង្ក្រាបទីតាំង ល្បែងស៊ីសងខុសច្បាប់របស់ជនជាតិ ចិន២កន្លែងឃាត់ខ្លួនមនុស្សប្រុសស្រី ខ្មែរ ចិនចំនួន២០នាក់ដកហូតសម្ភារៈ មួយចំនួន។ ប្រតិបត្តិការខាងលើនេះបានធ្វើឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុង បុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅ…

ទឹកដោះម្តាយថ្លៃ ស្ត្រីម្នាក់បានឆ្លងទន្លេលើទូក ឆ្លងកាត់សមុទ្រ នៅខេត្តកោះកុង

ខេត្តកោះកុង÷ ពេទ្យឆ្មប ខេត្តកោះកុងម្នាក់ បានបង្កើតទារក នៅលើទូក នៅពេលដែលស្ត្រីម្នាក់បានឈឺពោះឆ្លងទន្លេ ដោយស្ត្រីវ័យ២២ឆ្នាំរូបនេះឈឺពោះខ្លាំងពេកមិនអាចទ្រាំទៅដល់មន្ទីរពេទ្យ ក៏អ្នកគ្រូពេទ្យឆ្មប សម្រេចចិត្តជួយសម្រួល តាមវិធីពេទ្យសង្រ្កោះបន្ទាន់នៅព្រឹកថ្ងៃសុក្រទី ១៩ ខែឧសភា ឆ្នាំ ២០២៣នេះ នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងដែលមានម្តាយអាយុ ២៣ឆ្នាំ កូនទី…

ដល់វគ្គឈ្មួញឈើ ដេញចាប់ឡាន អ្នករកស៊ីឈើហើយ មេព្រៃអាចអស់ ការងារធ្វើ..

(សៀមរាប) រថយន្តដឹកគ្រឿងសិប្បកម្ម មួយគ្រឿងត្រូវបានរថយន្តមួយគ្រឿងប្រដេញអោយឈប់ក្នុងស្ថានភាពផ្លូវរអិលខ្លាំងបន្ទាប់ពីមានភ្លៀងធ្លាក់នៅតំបន់នោះ ដើម្បីសួរនាំរកលិខិតអនុញ្ញាតចេញពីសិប្បកម្ម ឬលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធ(បើមានលិខិតអនុញ្ញាតគឺអោយបន្តដំណើរទៅមុខទៀតបាន តែបើមិនមានលិខិតអនុញ្ញាតត្រូវពិន័យជា……ភ្លាមៗ) បើពុំមានឯកសារអ្វីទាំងអស់ ត្រូវចាប់បញ្ជូនមកមន្ត្រីជំនាញ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២៣។អ្វីដែលមហាជនកំពុងមានការងឿងឆ្ងល់និងដាក់ការសង្ស័យថា រថយន្តបាឡែនមួយគ្រឿងដែលបានប៉ះទង្គិចជាមួយរថយន្តដឹកគ្រឿងសិប្បកម្ម ហើយមានស្នាមកបុកគា មិនមែនជារថយន្តរបស់មន្ត្រីជំនាញនោះទេ វាគឺជារបស់ឈ្មួញរកសុីឈើដ៏ល្បីឈ្មោះម្នាក់ក្នុងខេត្តសៀមរាបទៅវិញ។មានហ្វេសប៊ុកមួយបានផ្សថា÷.ដល់វគ្គឈ្មួញឈើ ដេញចាប់ឡាន អ្នករកស៊ីឈើហើយ មេព្រៃអាចអស់ ការងារធ្វើ..។ធ្លាយព័ត៌មានថា ឡានដឹកឈើប្រភេទ សិប្បកម្មកែច្នៃ ព្រលះគ្នាជាមួយឡាន ឈ្មួញឈើ…

ទិញអាវុធថ្មី បំណងយកមកការពារខ្លួន បាញ់បោះសេរី ត្រូវបានឃាត់ខ្លួនចំនួន​៣នាក់

 តាមដានព័ត៌មាន @srpostnews ក្នុងTelegram ទើបទិញអាវុធថ្មី បំណងយកមកការពារខ្លួន បាញ់បោះសេរី ត្រូវបានឃាត់ខ្លួនចំនួន​៣នាក់ ខេត្តបាត់ដំបង៖ជនសង័្សយចំនួន​០៣នាក់ត្រូវបានកម្លាំងនគរបាល ស្រុកបាណន់​ សហការជាមួយ នគរបាលក្រុងបាត់ដំបង​ និង កម្លាំងនគរបាលការិយាល័យនគរបាល​ព្រ​ហ្មទ័ណ្ឌកម្រិតស្រា​ល​ ធ្វើការឃាត់ខ្លួន មុខសញ្ញាប្រេី​ប្រា​ស់អាវុធខុសច្បាប់។ ជនសង្ស័យ១-ឈ្មោះ​ ធុល​ សីហា​ ភេទប្រុស​ អាយុ២៥ឆ្នាំ​…