មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ

ព័ត៌មានជាតិ

ប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រីក្រចំនួន១០៨គ្រួសារ នៅក្នុងឃុំកណ្តែកស្រុកប្រាសាទបាគង ទទួលបានអំណោយគ្រឿងឧបភោគបរិភោគ ពីអង្គការក្តីសុខសាន្តកម្ពុជា

ប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រីក្រចំនួន៧២គ្រួសារដែលរស់នៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០២០នេះបានទទួលអំណោយសប្បុរសធម៌ ជាគ្រឿងឧបភោគបរិភោគ ពីអង្គការក្តីសុខសាន្តកម្ពុជា និងក្រុមជំនុំម៉ិនណូណៃ ។      លោក  មាស ម៉ាដេស នាយកអង្គការក្តីសុខសាន្តកម្ពុជា បានមានប្រសាសន៍ថា ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនក៏ដូចជាការយកចិត្តទុកដាក់ លើសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរនោះ ទើបអង្គការរបស់លោកបានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីនាំយកអំណោយសប្បុរសធម៌ មកចែកជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានឃុំកណ្តែកស្រុកប្រាទបាគង ដែលជួបការលំបាកក្នុងពេលកូវីដ១៩ កំពុងរាតត្បាតជាសកលនេះដែរ ។លោកមាស ម៉ាដេស បន្តថា  អំណោយជាស្បៀងអាហារដែលយកមកចែកជូន ដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភរបស់សប្បុរសជនរបស់អង្គការ ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត។ ហើយក្នុងនោះដែរអង្គការក្តីសុខសាន្តកម្ពុជា បានបង្កើត មូលនិធិសប្បុរសធម៌  ក្នុងគោលបំណងសំដៅទៅរកការដោះស្រាយទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិង គ្រួសារចាស់ជរា ទីទ័លក្រីក្រ។ លោកប្រធានអង្គការ បានមានប្រសាសន៍បន្ថែមថា អង្គការរបស់លោកនឹងបន្តជួយ ជនក្រីក្រជាបន្តបន្ទាប់ ពេលដែលបងប្អូនប្រជាពលរដ្ឋមានការខ្វះខាត នឹងជួបទុក្ខលំបាកផ្សេងៗ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ។ ក្នុងឱកាសនោះដែរ លោក ខាំ លឿ …

អានបន្ត»

សន្តិសុខម្នាក់ ធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់ ត្រូវប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួន «ករណីកាច់សោរក ម៉ូតូ»

ខេត្តសៀមរាប៖ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប បានចាប់ខ្លួន សន្តិសុខម្នាក់ «ករណីកាច់សោរក ម៉ូតូ» នឹងធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់។ យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាបបានដឹងថា៖ ជនសង្ស័យ មានឈ្មោះ ទី ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខ ទីលំនៅបច្ចុប្បន្នភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ពាក់ព័ន្ធករណីអំពើលួចមានស្ងានទម្ងន់ទោស(កាច់សោរកម៉ូតូមិនបានសម្រេច) កើតហេតុកាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ របាយការណ៍បន្តថាកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ជាង ជនរងគ្រោះបានបណ្តើម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១L.២២២៣ ជាកម្មសិទ្ធរបស់ជនរងគ្រោះទុកនៅក្រោមផ្ទះ ដោយបានចាក់សោរក មិនបានចាក់សោរជន្ទល់ទេ ដាក់ជន្ទល់ចំហៀង រួចក៏ប្រពន្ធកូនឡើងដេកនៅលើផ្ទះលង់លក់ រហូតដល់វេលាម៉ោងថ្ងៃខែកើតហេតុខាងលើ ស្រាប់តែលឺសម្លេងប្រពន្ធស្រែកថា”ចោរៗ” ក៏ងើបឡើងស្ទះចុះពីលើផ្ទះរត់រកប្រពន្ធ ឃើញម៉ូតូបញ្ឈរនៅមុខផ្ទះចម្ងាយប្រហែល០៥ម៉ែត្រ …

អានបន្ត»

គណៈប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន ៣១៧ សៀមរាប

សៀមរាប៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូ អញ្ជើញចុះមកសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ ប្រារព្វធ្វើបុណ្យភ្ជំបិណ្ឌ ប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន៣០៤ គ្រួសារ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្នុងសេចក្តីរាយការណ៍ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប បានបញ្ជាក់ពីលទ្ធផលការងាររបស់យោធិនពិការ នៅក្នុងមណ្ឌល និង កង្វះខាតមួយចំនួនរួចមក មានប្រសាសន៍សំណេះសំណាលនាឪកាសនោះ​ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង …

អានបន្ត»

មន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តសៀមរាប អំពាវនាវសូមឲ្យបញ្ឈប់ការផ្ទេរសិទ្ធិ រំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់

ក្នុងឱកាសចុះប្រតិបត្តិការដាក់ពង្រាយកម្លាំងល្បាតព្រៃ និងបំពាក់បំរាមនៅតាមព្រំប្រទល់ រវាងដែនដីព្រៃរបស់រដ្ឋ និងដែនដីព្រៃរបស់សហគមន៍ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅនៃខេត្តសៀមរាប បានធ្វើការអំពាវនាវជាសាធារណៈ សូមឲ្យបញ្ឈប់ការផ្ទេរសិទ្ធិរំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់   និង សំណូមពរសុំឲ្យអាជ្ញាធរស្រុកពាក់ព័ន្ធ សហការចូលរួមដោះស្រាយករណីរំលោភច្បាប់ព្រៃឈើដោយការឃុបឃិត ខណៈដែលដីព្រៃរបស់រដ្ឋនៅក្នុងតំបន់គ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅរាប់រយហិកតា ប្រឈមការបាត់បង់ដោយការទិញលក់ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ក្រោមអំពើឃុបឃិតគ្នាជាប្រព័ន្ធ ។ លោក សេង លន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៤រហូតមកដល់បច្ចុប្បន្ននេះ ក្រោមការផ្តល់កិច្ចសហការដោយកងកម្លាំងកងទ័ពនៃយោធភូមិភាគទី៤  ការងារអភិរក្សព្រៃឈើ និង ការទប់ស្កាត់ការបរបាញ់សត្វគ្រប់ប្រភេទនៅក្នុងតំបន់ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅខេត្តសៀមរាប ទទួលបានលទ្ធផលល្អប្រសើរ តាមរយៈនៃការចល័តល្បាតនៅពេលថ្ងៃ និងយាមកាមប្រចាំនៅពេលយប់ តាមគោលដៅនានា ជាមួយនឹងការអប់រំបញ្ជ្រាបការយល់ដឹងជូនដល់ប្រជាសហគមន៍ផងដែរ ស្តីអំពីច្បាប់ព្រៃឈើ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះ គឺតំបន់ដីព្រៃក្រៅចំការពូជនោះ កំពុងទទួលរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៩នេះ ដោយការកើតឡើងនូវអំពើឃុបឃិតគ្នាជាប្រព័ន្ធ រំលោភវាស់វែងផ្ទេរកម្មសិទ្ធិ លក់ ដូរ ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ។ លោក សេង លន បានឲ្យដឹងទៀតថា …

អានបន្ត»

សុំអោយជួយសង្គ្រោះត្រពាំងបុរាណមួយឈ្មោះ (ត្រពាំងក្រុះ)ក្រោយឈ្មួញម្នាក់ជីកនិងចាក់ដីពទ្ធ័យកជាកម្មសិទ្ធិ

សៀមរាប÷ពលរដ្ឋទូទាំងសង្កាត់ជ្រាវ រួមទាំងមហាជនផង បានទទូចសុំអោយថ្នាក់ដឹកនាំខេត្ត ពិសេសអាជ្ញាធរជាតិអប្សរា ជួយសង្គ្រោះត្រពាំងបុរាណឈ្មោះ(ត្រពាំងក្រុះ)ចេញពីកណ្តាប់ដៃឈ្មួញមកវិញ។    ការទទូចសុំនេះ គឺបន្ទាប់ពីឈ្មួញមានឥទ្ធិពលម្នាក់ បានកំពុងគ្រប់គ្រងកាន់កាប់ដីស្រែក្នុងតំបន់ព្រៃលិច ទឹកក្នុងដែនទន្លេសាប ប្រមាណជាង៣០០ហិកតា ហើយបន្តមកជីកនិងចាក់ដីហ៊ុំពទ្ធ័ត្រពាំង ដោយដាំជាដំណា និងសង់ជាខ្ចុះគ្រោងបង្កើតជាភោជនីយដ្ឋាននៅទីនោះ។      ត្រពាំងក្រុះដែលកំពុងរងការគ្រប់គ្រងជាកម្មសិទ្ធិដោយបុគ្គល ស្ថិតក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រង់ចំណុចខាងក្រោមទំនប់ទឹក៧៨ នៃសង្កាត់ជ្រាវ។       បុគ្គលដែលកំពុងជីកនិងចាក់ដីហ៊ុំពទ្ធ័យកត្រពាំងបុរាណខាងលើមានឈ្មោះ តូ សំបាត់ ហៅភា ភេទ ប្រុស។ បុគ្គលរូបនេះ កំពុងគ្រប់គ្រងកាន់កាប់ដីព្រៃ លិចទឹក ក្នុងដែនបឹងទន្លេសាប ជាង៣០០ហិកតា។      ក្រុមអ្នកភូមិនៃសង្កាត់ជ្រាវ បានលើកឡើងថា ត្រពាំងបុរាណមួយនេះ ក្នុងពេលកន្លងមករាល់រដូវ ប្រាំង គឺជាប្រភពទឹកសម្រាប់គោក្របីរបស់អ្នកភូមិ។ក្រៅពីនោះវាក៍ជាទីកន្លែងរកត្រីរួម សម្រាប់ពលរដ្ឋក្នុងសង្កាត់ផងដែរ។ ប៉ុន្តែក្នុងរយះកាលនេះ បុគ្គលឈ្មោះភា បានយកគ្រឿងចក្រទៅជីកស្តារត្រពាំង ហើយដឹកដីមកចាក់ពទ្ធ័ជុំវិញដាំដំណាំនិងសង់ជាខ្ចុះបង្កើតជាភោជនីយដ្ឋានថែមទៀត។ សកម្មភាពនេះ គឺកំពុងបង្ហាញពីការគ្រប់គ្រង ត្រពាំងបុរាណខាងលើជា កម្ម សិទ្ធិទាំងស្រុង …

អានបន្ត»

ប្តីប្រច័ណ្ឌចាក់ប្រពន្ធរបួសធ្ងន់ រួចចាក់ខ្លួនឯងបណ្ដាលឲ្យស្លាប់

ខេត្តសៀមរាប៖ បុរសជាប្ដីប្រច័ណ្ឌប្រពន្ធ បានយកកាំបិត ចាក់ប្រពន្ធរបួសធ្ងន់ រួចចាក់ខ្លួនឯង បណ្ដាលឲ្យស្លាប់ ពេលសង្រ្គោះដល់មន្ទីរពេទ្យ។ ហេតុការណ៍បានកើតឡើងវេលាម៉ោង៣និង៣០នាទីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០ចំណុចវាលស្រែជាប់វត្តត្រកៀត ក្រុមទី៤ ក្នុងភូមិគោករុន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។ អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯកទេពពុំ សែន បានរាយការណ៍បឋមថាករណីអំពើហិង្សា ប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន។ កើតហេតុខាងលើ រវាងភាគីប្ដីឈ្មោះ វង់ ផុសហៅ ញ៉ាញ់​ អាយុ៣២ឆ្នាំ ស្រុកកំណើតនៅ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប។ សព្វថ្ងៃបានប្រពន្ធឈ្មោះ បោះ គឿន អាយុ២៥ឆ្នាំ រស់នៅ ភូមិ_ឃុំកើតហេតុខាងលើ។ អធិការបន្តថាទំនាស់ឈានដល់ភាគីប្តី បានប្រើអាវុធកាំបិតចុងស្រួច ដងឈើស្រោបដែក ប្រវែង៣៧សង់ទីម៉ែត្រ ចាក់ទៅលើភាគីប្រពន្ធ និងចាក់ពោះខ្លួនឯងបណ្ដាលឱ្យរងរបួសធ្ងន់។ លោកថាភាគីប្តី រងបួសមុតចូលសាច់ពោះដាច់ចេញពោះវៀនមកក្រៅ រួចខ្លួនលោតទំលាក់ទឹកស្រះ ហើយបានស្លាប់ពេលសង្គ្រោះដល់ពេទ្យបង្អែកពួក។ ចំណែកប្រពន្ធ ត្រូវរងរបួសមុតចូលសាច់ពោះក្បែរក្រលៀនខាងស្ដាំ១កន្លែង,មុតរយះដៃសាច់ដៃស្ដាំ១កន្លែង ធ្ងន់ធ្ងរកំពុងសង្គ្រោះនៅពេទ្យបង្អែកខេត្ត។ លោកអធិការបន្តថាជុំវិញការបំភ្លឺលោកមេភូមិ និងពលរដ្ឋរស់នៅជិតខាង …

អានបន្ត»

តារា(ខាត់សុឃីម)និងពលរដ្ឋជាច្រើនរយនាក់ មកតវ៉ានៅមុខតុលាការ ទាមទារអោយដោះលែង អឌិតអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា

សៀមរាប÷ព័ត៍មានបឋម ក្រុមពលដ្ឋច្រើនរយនាក់ ដែលក្នុងនោះមានតារាចម្រៀង ខាត់សុឃីមនិងប្តីផង បាននាំគ្នាមកឈរកាន់បដានិងដាក់មីក្រូនៅមុខតុលាការ ស្រែកទាមទារអោយដោះលែង ឈ្មោះឌីម សួនណាត អឌិតអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា ដែលត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ ក្នុងសំណុំរឿងព្រហ្មទណ្ឌ័លេខ៨៣៥ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ ក្រោមបទចោទ ឆបោក។       ជនសង្ស័យអតីតជាអគ្គនាយកក្រុមហ៊ុនអ៊ីណារី ត្រូវបានពលរដ្ឋរងគ្រោះច្រើននាក់បានដាក់ពាក្យប្តឹងទៅតុលាការ ដោយចោទប្រកាន់បទឆបោក ក្នុងទំហ៊ុំទឹកប្រាក់ជាច្រើនលានដុល្លារ។       ជាមួយគ្នានោះ ក្រុមសមត្ថកិច្ចចម្រុះជាច្រើននាក់ ក៍បានដាក់ពង្រាយផងដែរ បំណងការពារទប់ស្កាត់ ខ្លាចក្រែងមានអំពើហឹង្សា។ តែមកទល់ម៉ោង៩និង៣០ ព្រឹកថ្ងៃទី២៩ខែមេសាដដែលនេះ ខណះស្ថាប័នតុលាការតម្រូវអោយតំណាងអ្នកតវ៉ាចូលជួប ក្រុមអ្នកតវ៉ាមិនយល់ព្រម ហើយក៍លើកគ្នាមកឈរបិតផ្លូវនៅមុខតុលាការតែម្តង ទោះជាស្ថាប័នតុលាការ ចេញមកពន្យល់ហេតុផលអំពីច្បាប់យ៉ាងណាក៍ដោយ។       ក្នុងការត៉វាទាមទារអោយដោះដលង អតីតអគ្គ នាយកក្រុមហ៊ុនខាងលើ អ្នកនាងខាត់ សុឃីម មិនផ្តល់បទសម្ភាសន៍អោយអ្នកកាសែតនោះទេ។តែក្រុមអ្នកតវ៉ាផ្សេងទៀតបាបនិយាយថា ពួកគេក៍ជាជនរងគ្រោះដូចគ្នា។ ការតវ៉ានេះគឺសុំអោយដោះលែងត្បិតជនជាប់ចោទ បានសន្យាថា បើខ្លួនរួចពីការឃុំឃាំង និងសងប្រាក់ទៅអតិថិជនរបស់ខ្លួនវិញទាំងអស់។       ក្រុមអ្នកតវ៉ាបញ្ជាក់ចំពោះមុខព្រះរាជអាជ្ញារងដែលចេញមកពន្យល់ថា …

អានបន្ត»

ពលរដ្ឋ២នាក់ចុះស្តាអណ្តូងលូ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម

    សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋចំនួន៣នាក់បាននាំគ្នាស៊ីឈ្នួលចុះស្តាអណ្តូងលូចាស់ បណ្តាលឲ្យស្លាប់ចំនួន២នាក់ឯម្នាក់ទៀតរួចខ្លួន ដោយសារខ្វះអ៊ុក ស៊ីសែន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិឪឡោកឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ករណីចុះស្ដា អណ្ដូងដែលមានជម្រៅ៧ម៉ែត្រនៅភូមិឪឡោក ឃុំបាគង បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន២នាក់។ទី១.ឈ្មោះឈុត.ស៊ានភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅនៅភូមិឪឡោក បាគងស្រុកប្រាសាទបាគង។ទី២.ឈ្មោះយឿម.រ៉ាត់ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគងស្រុកប្រាសាទបាគង។ចំណែកម្ចាស់ផ្ទះមានឈ្មោះធិត.សួន(ហៅ)ប៉ក់ភេទស្រីអាយុ៤៥ឆ្នាំនៅភូមិឪឡោកជាអ្នកជួលក្នុង១នាក់តម្លៃ៣០០០០រៀល។លោកបន្តថា    តាមការសន្និដ្ឋាននិងធ្វើកោសល្យវិច័យ បានឲ្យដឹងថា  ករណីស្លាប់នេះគឺបណ្តាលមកពីខ្វះ អ៊ុកស៊ីសែនដកដង្ហើម ក្នុងអណ្តូងលូ ។លោកបន្ថែមថាបន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ក៏ប្រគល់សពទាំង២ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕     

អានបន្ត»

នគរបាលចាប់ខ្លួនក្រុមចោរប្លន់ចំនួន៤ នាក់ដែលភ្ជង់អ្នកលក់ចាបហួយ យកទ្រព្យសម្បត្តិនៅស្រុកជីក្រែង

សៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរប្លន់ប្រដាប់ដោយអាវុធច្នៃបានធ្វើសកម្មភាពភ្ជង់អ្នកលក់ចាបហួយនៅស្រុកជីក្រែងយកទ្រព្យសម្បត្តិ រួចគេចខ្លួន ត្រូវបានកម្លាំងនគរបាលមូលដ្ឋាននិងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប បានធ្វើស្រាវជ្រាវឃាត់ខ្លួនបានចំនួន៤នាក់។   ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២០ខែមេសាឆ្នាំ២០២០ត្រង់ចំណុចភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ភឹង  ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់នៅថ្ងៃទី២១នេះថា កម្លាំងនគរបាលស្រុកជីក្រែងនិងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប បានសហការគ្នាស្រាវជ្រាវករណីក្រុមចោរប្លន់ផ្ទះអ្នកលក់ចាបហួយ រហូតបានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ប្រើប្រាស់អាវុធសាមញ្ញកាលពី វេលាម៉ោង៣និង០០ នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២០ ត្រង់ចំណុចភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែងខេត្តសៀមរាប។ជនសង្ស័យទាំងនោះ មានឈ្មោះទី៖១.ឈ្មោះ សំ សី ហៅម៉ី ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរ ធ្វើស្រែ។២.ឈ្មោះ ឡុន ធុង ហៅ ថុង ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរសិស្ស។ ៣.ឈ្មោះ ឡឹង ប៊ឿប ហៅ ប៊ឿក ភេទប្រុសអាយុ …

អានបន្ត»

អភិបាលស្រុកប្រាសាទបាគង ដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារយោធិនពិការ៣១៧សៀមរាប

សៀមរាប៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧សៀមរាប ស្ថិតក្នុងភូមិស្នារតេជោ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នារសៀលថ្ងៃទី១៨ខែមេសា ឆ្នាំ២០២០។ ក្នុងកិច្ចស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប បានអោយដឹងថា៖  បច្ចុប្បន្នក្នុងមណ្ឌលមាន ៣០០គ្រួសារ ក្នុងនោះមាន ៖ (យោធិនពិការ ចំនួន ២៧៣គ្រួសារ, គ្រូបង្រៀនស្ម័គ្រចិត្ត ២៥ គ្រួសារ, ពេទ្យឆ្មប ស្ម័គ្រចិត្ត ០២គ្រួសារ, សមាជិកសរុបរួមមានចំនួន ១៣០០នាក់ ។ ដោយមានការយកចិត្តទុកដាក់ …

អានបន្ត»