សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់បន្តទទួលថវិកា ជំហានទី៣ពីមន្ទីរ អង្គភាពនិងសប្បុរសជន

ខេត្តពោធិសាត់: នៅថ្ងៃទី១៩កក្កដា២០២៣នេះក្នុងឱកាសអបអរសាទរខួបលើកទី១៦០ទិវាកាកបាទក្រហម​ អឌ្ឍចន្ទក្រហម៨ឧសភាព ក្រោមប្រធានបទ«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»ដែលបានប្រារព្ធធ្វើនៅស្នាក់ការសាខា ស្ថិតក្រោមអធិបតី ភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់។

មន្ទីរ អង្គភាព សប្បុរសជននិងព្រះមន្ត្រីសង្ឃដែលបានចូលរួមឧបត្ថម្ភថវិកា៨ឧសភាឆ្នាំ២០២៣រួមមាន តាមរយៈឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគិ្គសនីកម្ពុជានិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ថវិកា ៤ម៉ឺនដុល្លារ ព្រះពោធិសត្វមេត្តាមហានុរក្ស ហួត សុធា ព្រះមេគណ គណៈធម្មយុត្តខេត្តថវិកា១លានរៀល ឧកញ្ញាទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តថវិកា៤០លានរៀល ឧកញ៉ា ភួ ពុយនិងលោកជំទាវ ថវិកា៥០០ដុល្លារ មន្ទីរសុខាភិបាលខេត្តថវិកា៤លានរៀល ឯកឧត្តម កែវ រិទ្ធីនិងលោកជំទាវ ថវិកា៥០០ដុល្លារ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តថវិកា២លានរៀល មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តថវិកា២លានរៀល លោកស្រី ថាំ សុគន្ធា ថវិកា៥០០ដុល្លារ លោក អៀ ឆៃងីននិងលោកស្រីថវិកា៥០០ដុល្លា ស្នងការដ្ឋាននគរបាលខេត្តថវិកា២លានរៀល សហគមន៍ទេសចរណ៍ទឹកធ្លាក់ ច្រកល្អៀងថវិកា១លាន៥០ម៉ឺនរៀល មន្ទីរប្រៃសនីនិងទូរគមនាគមន៍ខេត្តថវិកា១លានរៀល កញ្ញា អ៊ុន ដាលី ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ថវិកា៤០ម៉ឺនរៀល លោកស្រី ថៃ​ សុវណ្ណារីថវិកា២០ម៉ឺនរៀលនិង លោកស្រីឡេង ប៊ុនមាន ថវិកា១០ម៉ឺនរៀល ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានជម្រាបជូនថា​ ក្នុងឱកាសអបអរសាទរខួបលើកទី១៦០ទិវាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ ឧសភាឆ្នាំ២០២៣ ក្រោមប្រធានបទ« រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្ន»ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ព្រះ មន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជីវករ ពាណិជ្ជករ រោងចក្រ សហគ្រាសនិងសប្បុរសជនគ្រប់មជ្ឈដ្ឋានតែងតែបានចូលរួមគាំទ្របរិច្ឆាគទាំង ថវិកា សម្ភារៈទៅតាមលទ្ធភាពនិងដោយស្មោះស្ម័គ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តដើម្បីមានធនធានសម្រាប់បន្តផ្តល់សេវាកម្មមនុស្សធម៌ ពង្រឹងភាពធនសហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះស្របទៅតាមគោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។

ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមេគណ គណៈធម្មយុត្តខេត្ត ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មន្ទីរ អង្គភាពនិងសប្បុរសជនដែលមានសទ្ធាជ្រះថ្លា បរិច្ឆាគថវិកាជូនសាខាក្នុងជំហានទី៣នេះបានចំនួន៥៣លាន២០០ពាន់រៀលនិង៤៦,៥០០ដុល្លារ សរុបរួមទាំងអស់បាន ចំនួន៥៩,៨០០ដុល្លារអាមេរិក។

ឯកឧត្តម បានថ្លែងជូនថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សន្យាយក ថវិកាទាំងនេះទៅប្រើប្រាស់ ចាត់ចែងនិងជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ដល់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗទៅតាមគោលការច្បាស់លាស់និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពដូច ពាក្យថា«ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។

ក្នុងឱកាសនៃការទទួលថវិកាពីសប្បុរសជនមន្ត្រីរាជការព្រះសង្ឃសាខាកាកបាទក្រហមខេត្តពោធិ៍សាត់បន្តទទួលថវិកាជំហានទី ៣បាន៥៣លាន២០០ពាន់និង៤៦៥០០ដុល្លាអាមេរិចដើម្បីអបអសាទខួបលើកទី១៦០ទិវាកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាក្រោមប្រធានបទរួមគ្នាដើម្បីបរិយាបន្នសង្គម ។

សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ទទួលថវិកាក្នុងជំហានទី១និងជំហានទី២កន្លងមកនេះបានចំនួន៤៨,២០២ដុល្លារអាមេរិក សរុបទាំង៣លើកបានចំនួន១០៨,០០២ដុល្លារអាមេរិក ហើយក៏នៅមានបណ្តាមន្ទីរ អង្គភាពនិងសប្បុរសជនចូលរួមជាបន្តបន្ទាប់ថែមទៀត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *