គណៈប្រតិភូក្រសួងការពារជាតិចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន ៣១៧សៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

សៀមរាប៖ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ សម្តេចពិជ័យសេនា ទៀ បាញ់និងលោកជំទាវ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់តាំងឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ ដឹកនាំប្រតិភូ អញ្ជើញចុះមកសាកសួរសុខទុក្ខបងប្អូន នាយទាហាន នាយទាហានរង និងគ្រួសារយោធិនពិការ គ្រូពទ្យ លោកគ្រូអ្នកគ្រូ  យាយជី តាជី ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនា ព្រះពុទ្ធ ប្រារព្វធ្វើបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន៣០៦គ្រួសារ ។
បន្ទាប់ពីកិច្ចស្វាគមន៍ និងអានរបាយការណ៍របស់ ឧត្តសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ជានាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ គូលែន៣១៧សៀមរាបរួចមក មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ  ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍  ទៀ សីហា  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ  ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់បងប្អូនយោធិន  នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពល ខេមរភូមិន្ទ សំខាន់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ គូលែន៣១៧  ខេត្តសៀមរាបទាំងអស់  នៅពេលរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈប្រតិភូក្រសួងការពារជាតិ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែចុះមក សាកសួរសុខទុក្ខដល់បងប្អូនគ្រួសារយោធិនពិការ បាត់បង់សុពលភាពការងារ និងយោធិនចូលនិវត្តន៍ នៅតាមបណ្តាកងពល និងអង្គភាពនានាផងដែរ។ក្នុងនោះឯកឧត្តមក៏បានធ្វើការកោតសរសើរចំពោះវីរភាព ក្នុងស្មារតីដ៏មុះមុតរបស់បងប្អូនយោធិនពិការទាំងអស់ ដែលបានចូលរួមបូជាសាច់ស្រស់ឈាមស្រស់ ការពារបូរណភាពដែនដី និងរកសុខសន្តិភាពជូនជាតិមាតុភូមិរហូតធ្លាក់ខ្លួនពិការ។ ដោយមាននយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានបង្រួបបង្រួមជាតិ សាមគ្គីជាតិ ឯកភាពផ្ទៃក្នុង បានបញ្ចប់សង្គ្រាមនៅកម្ពុជាទាំងស្រុងក្នុងឆ្នាំ១៩៩៨ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។   ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានថ្លែងអំណរគុណចំពោះបងប្អូនជាគ្រួសារយោធិនពិការ ដែលបានលះបង់ប្តីសី ប្រពន្ធ កូន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែដឹងគុណជានិច្ចចំពោះវីរភាពដ៏អង់អាចក្លាហាន របស់បងប្អូនយោធិនពិការដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដោយគុណបំណាច់ទាំងនេះ សម្ដេចតេជោ ,សម្តេច កិត្តិព្រឹទ្ធិបណ្ឌិត បានផ្ដល់នូវអ្វីៗទាំងអស់គ្រប់បែបយ៉ាង ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូន ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការយើងអោយកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសសើរ ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងនាយទាហានរង យោធិនពិការគូលែន៣១៧សៀមរាប ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចរិក និង  គោរពវិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយកន្លងមកពុំដែល ធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយនោះឡើយ។ 
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនយោធិនពិការ ទាំងអស់ត្រូវខិតខំថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីទឹកជំនន់ទឹកភ្លៀង ហើយចូលរួមក្នុងការបង្ការទប់ស្កាត់ជម្ងឺកូវិដ១៩ ទោះបីស្ថានភាពជម្ងឺកូវិដ១៩ បានមានភាពធូរស្រាលក៏ពិតមែន ក៏បងប្អូនត្រូវបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ៣កុំ ៣ការពារ ។
ក្នុងនោះឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកអំណោយ ឯកឧត្តម នាយឧត្តមសេនីយ៍  ទៀ សីហា ប្រគល់ជូន មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ គូលែន៣១៧ ខេត្តសៀមរាប ចំនួន ៣.០០០.០០០រៀល យោធិនពិការនិងគ្រួសារ គ្រូបង្រៀន ពេទ្យឆ្មប យាយជីតាជី ព្រះសង្ឃ សរុប ៣០៦ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៣០០០០រៀល មីម៉ាម៉ា៥កញ្ចប់ ត្រីខកំប៉ុងចំនួន៥កំប៉ុង ស្ករសមួយគីឡូក្រាម និង ទឹកដោះគោ១កំប៉ុង។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *