មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា បាននាំយកនូវទានវស្សា និងទ័យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តព្រះខ័នសែនជ័យ

ឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា បាននាំយកនូវទានវស្សា និងទ័យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តព្រះខ័នសែនជ័យ

 

ឯកឧត្តម ឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប និង លោក ជំទាវ ព្រមទាំង
មានការ អញ្ជើញចូលរួមពី នាយករង នាយនាយរងផ្នែក និងពលទាហាន យោធិនពិការ ក្រុមការងារតំណាងភូមិភាគ៤ និងពលរដ្ឋ នាព្រឹកថ្ងៃទី ១៧ខែកក្កដាឆ្នាំ២០១៩ ។ បាននាំយកនូវទានវស្សា និងទ័យទានមាន១៦មុខ រួមទាំងថវិកាក៏សាង សរុបទឹកប្រាក់ទាំងអស់ចំនួន ៣២០២៥០០រៀល បានប្រគេនដល់ព្រះសង្ឃគង់នៅវត្តព្រះខ័នសែនជ័យ ស្ថិតនៅភូមិស្នារតេជោ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង​ខេត្តសៀមរាប ។
ឯកឧត្តម ពៅ ស៊ា បានជួបសំណេះសំណាល ជាមួយ ព្រះសង្ឃ តាជី យាយជី នាយករង នាយនាយរងផ្នែក និងពលទាហ៊ានយោធិនពិការ និងពលរដ្ឋថា៖ តំបន់នេះ ជាតំបន់ក្តៅមួយ កាលពីសម័យសង្គ្រាម​ ហើយក៏មិនមានឱកាស សម្រាប់ទាហាន បានចូលរួមធ្វើរបុណ្យទាន បានពេញលេញនោះដែរ គឺម្នាក់រវល់នៅសមរភូមិ។ ថ្ងៃនេះទាហានបានចូលរួមនាំយកនូវទានវស្សានិងទ័យទាន ប្រគេនដល់ព្រះសង្ឃ ជាសកម្មភាពមួយ ដែលបានបង្ហាញ ពីសុខសន្តិភាពពេញលេញ នៅក្នុងប្រទេសកម្ពុជា​ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ​ដឹកនាំ​ ។
ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម ការរៀបចំពិធីបុណ្យទានតាមបែបសាសនាផ្សេងៗមិនថា តែសាសនាព្រះពុទ្ធនោះទេ បានប្រព្រឹត្តទៅមានលក្ខណៈអធិបអធមនិងសប្បាយជ្រះថ្លា តាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យពុទ្ធចក្រនិងអាណាចក្រ មានការរីកចម្រើននិងដេីរទន្ទឹមគ្នា។
វត្តអារាម ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ សំណង់អគារតូចធំ ផ្សេងៗជាច្រេីនទៀតបានរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋបានប្រសើរឡើងជាលំដាប់ ។
នៅក្នុងឱកាសនោះដែរ​ ក៏មានមន្ត្រី បសុព្យាបាលស្រុកប្រាសាទបាគង បានចុះផ្សព្វផ្សាយ​ ពីវិធានការទប់ស្កាត់​ ការឆ្លងរាលដាល ជម្ងឺប៉េស្តជ្រូកអាហ្រ្វិក ផងដែរ៕

About admin

Check Also

ឃាត់ខ្លួនជាងផ្សារដែកម្នាក់ ប្រើហិង្សា លើចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា ឲ្យរងរបួស

ខេត្តសៀមរាប៖ជាងផ្សារដែកម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព ប្រើអំពើហិង្សា វាយទៅលើ ចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា បណ្ដាលឲ្យរងរបួស។ យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ស្នើសុំគោលការណ៍ ឃាត់ខ្លួនឈ្មោះ សឿង ភា ភេទប្រុស អាយុ៣៤ឆ្នាំ …

Leave a Reply

Your email address will not be published. Required fields are marked *