មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អ្នកផឹកស៊ី២ក្រុមឈ្លោះគ្នា រហូតឈានដល់អំពើហិង្សាស្លាប់ម្នាក់របួសធ្ងន់២នាក់

អ្នកផឹកស៊ី២ក្រុមឈ្លោះគ្នា រហូតឈានដល់អំពើហិង្សាស្លាប់ម្នាក់របួសធ្ងន់២នាក់

សមត្ថកិច្ចបានឲ្យដឹងនៅថ្ងទី១៤នេះថា ករណីហិង្សាមួយបានកើតឡើងដោយសារតែ ក្រុមជងរងគ្រោះបានផឹកស្រាបៀនិយាយខ្លាំងៗនិងគប់សំបកកំប៉ុងមកលើក្រុមជនងសង្ស័យ ហើយក្រុមជនសង្ស័យបានលើកគ្នាប្រហែលជាង១០នាក់ដេញវ៉ៃខាងជនរងគ្រោះបណ្ដាលឲ្យស្លាប់ម្នាក់និងរបួស២នាក់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១៣ខែតុលាឆ្នាំ២០១៩ស្ថិតនៅចំនុចលូរក្រប៉ៅទំនប់៧៨ខាងលិចភ្នំក្រោម ក្នុងភូមិកន្ត្រក ស/កស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា ករណីអំពើរហិង្សាដោយមានស្ថានទម្ងន់ទោស (ស្លាប់០១នាក់របួស០២នាក់)ដែលបង្កឡើងដោយជនសង្ស័យមួយក្រុមប្រហែលជាជាង១០នាក់បានធ្វើសកម្មភាពវ៉ៃទៅលើក្រុមជនរងគ្រោះដែលឈ្មោះទី១ ម៉ន វ៉ិត ភេទប្រុសអាយុ២២ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ ស្លាប់ដោយធ្លាក់ទឹក។ទី២/ឈ្មោះប៉ៅ ប៊ុនហោ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរជាងភ្លើង របួសបាក់ស្មាស្តាំ សង្គ្រោះនៅមន្ទីពេទ្យខេត្ត។ទី៣/ឈ្មោះគី វាសនា ហៅង៉ា ភែទប្រុស អាយុ២៨ឆ្នាំភូមិ សង្កាត់ជា១គ្នា សង្គ្រោះនៅមន្ទីពេទ្យខេត្ត(ជាអ្នកគប់សំបកកំប៉ុងលើក្រុមជនសង្ស័យ)។អ្នកទាំងពីរនាក់នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប។សមត្ថកិច្ចបន្តថា ករណីនេះមូលហេតុបណ្តាលមកពី ក្រុមជងរងគ្រោះបានផឹកស្រាបៀនិយាយខ្លាំងៗនិងគប់សំបកកំប៉ុងមកលើក្រុមជនងសង្ស័យ ហើយក្រុមជនសង្ស័យបានលើកគ្នាប្រហែលជាង១០នាក់ដេញវ៉ៃខាងជនរងគ្រោះតែម្ដងបណ្ដាលឲ្យមានធ្លាក់ទឹកស្លាប់និងរបួសរងគ្រោះខាងលើ។សូមបញ្ជាក់ថា ករណីនេះភាគីជនរងគ្រោះទាំង៣នាក់បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីស្រាវជ្រាវឃាត់ខ្លួនជនបង្កទៅតាមផ្លូវច្បាប់៕

  

About admin

Check Also

ឃាត់ខ្លួនជាងផ្សារដែកម្នាក់ ប្រើហិង្សា លើចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា ឲ្យរងរបួស

ខេត្តសៀមរាប៖ជាងផ្សារដែកម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព ប្រើអំពើហិង្សា វាយទៅលើ ចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា បណ្ដាលឲ្យរងរបួស។ យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ស្នើសុំគោលការណ៍ ឃាត់ខ្លួនឈ្មោះ សឿង ភា ភេទប្រុស អាយុ៣៤ឆ្នាំ …

Leave a Reply

Your email address will not be published. Required fields are marked *