មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អាជ្ញាធរជាតិអប្សរា៖ករណីបុគ្គល២នាក់ចាក់ដីលុបត្រពាំងហែផ្កា នឹងប្តឹងទៅតុលាការបើសិនជាដល់ថ្ងៃកំណត់ នៅមិនទាន់រុះរើ

អាជ្ញាធរជាតិអប្សរា៖ករណីបុគ្គល២នាក់ចាក់ដីលុបត្រពាំងហែផ្កា នឹងប្តឹងទៅតុលាការបើសិនជាដល់ថ្ងៃកំណត់ នៅមិនទាន់រុះរើ

ខេត្តសៀមរាប៖ អ្នកជំនាញននៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានបុគ្គល២នាក់ចាក់ដីលុបយ៉ាងគគ្លើន។ករណីខាងលើនេះប្រសិនបើ បុគ្គលទាំងនោះមិនអនុវត្តន៍តាមសេចក្តីជូនដំណឹង គឺអាជ្ញាធរជាតិអប្សរា ចាំបាច់ត្រូវតែប្តឹងទៅតុលាការ។ ពលរដ្ឋដែលរស់នៅទីនោះតាំងពីសង្គមចាស់និងមានប្លង់រឹងកាន់កាប់បានឲ្យដឹងថា បញ្ហាត្រពាំងហែផ្កា គឺពួកគាត់បានជួយថែរក្សាមកពីដូនតា ដោយគ្រាន់តែអាស្រ័យផលដាំដំណាំខ្លះៗប៉ុណ្ណោះ។ពលរដ្ឋបន្តថា ចំពោះអ្នកលុបត្រពាំងនោះគឺជាបុគ្កលចំណូលថ្មី ហើយអាជ្ញាធរគួរតែមានវិធានការផង។ព្រោះពលរដ្ឋនៅជុំវិញនេះមានរហូតដល់ទៅជាង៤០គ្រួសារបាននាំគ្នាថែរក្សាមិនឲ្យបាត់បង់នោះឡើយ។ពលរដ្ឋបញ្ជាក់ថា អ្នកដែលហ៊ានទៅធ្វើបែបនេះ គឺជាអ្នកចំណូលថ្មីនោះទេ មិនមែនពលរដ្ឋរស់នៅយូរលង់មកហើយនោះទេ។ មន្ត្រីជំនាញបច្ចេកទេសអាជ្ញាធរអប្សរា ថ្លែងបែបនេះ គឺបន្ទាប់ពីមានបុគ្គលមួយរូប បានចាក់ដីលុបត្រពាំងនិងទីទួលបុរាណដ្ឋាន ហើយត្រូវបានអង្គភាពអាជ្ញាធរជាតិអប្សរា ជូនដំណឹងអោយរុះរើនិងកាយយកអាចម៍ដីចេញពីត្រពាំងបុរាណវិញ។ លោកឈាន រដ្ឋា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរាបានថ្លែងតាមទូរសព្ទ័ថា ជុំវិញការឈូសឆាយសាងសង់និងចាក់ដីលុបត្រពាំងបុរាណឈ្មោះ(ត្រពាំងហែផ្កា)ដែលស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ នៃក្រុងសៀមរាបនេះ អាជ្ញាធរអប្សរាបានជូនដំណឹងដល់បុគ្គលពីររូបរួចហើយ អោយរុះរើរបង សំណង់ និងកាយយកអាចម៍ដីចេញពីបាតត្រពាំងវិញ។ លិខិតជូនដំណឹងនោះ គឺបានកំណត់ថ្ងៃខែច្បាស់លាស់ហើយសម្រាប់អ្នកប្រព្រឹត្តិ។លោកបន្ថែមថា ក្នុងនោះរួមមានទី១ឈ្មោះឈិត សុឌាំង និងទី២គឺអ្នកស្រីពុម សុគន្ធា។ ចឹងទេខាងលោករំពឹងថា ពួកគាត់និងអនុវត្តតាមសេចក្តីជូនដំណឹងដូចការកំណត់។ប៉ុន្តែប្រសិនដល់ថ្ងៃកំណត់ ពួកគាត់មិនអនុវត្តទេ អាជ្ញាធរអប្សរានឹងប្តឹងទៅតុលាការ។ លោកបន្តថា ការចាក់ដីរំលោភយកត្រពាំង ការធ្វើរបងហ៊ុពទ្ធ័ទីទួលបុរាណដ្ឋាន អាជ្ញាធរអប្សរានឹងចាត់វិធានការផ្លូវច្បាប់ទាំងអស់ ត្បិតទាំងអស់នេះគឺជាសម្បត្តិបេតិកភណ្ឌជាតិ។ តែយ៉ាងណាគេរំពឹងថា អាជ្ញាធរជាតិអប្សរា ក៏ដូចជាថ្នាក់ដឹកនាំក្រុងនិងខេត្ត នឹងមានវិធានការយ៉ាងជាក់លាក់ ត្បិតទីតាំងខាងលើ ក្រៅពីត្រពាំងនិងទីទួលបុរាណដ្ឋាន វាក៏ជាដែនគ្រប់គ្រងដោយអាជ្ញាធរបឹងទន្លេសាបផងដែរ៕

   

About admin

Check Also

អ្នកផឹកស៊ី២ក្រុមឈ្លោះគ្នា រហូតឈានដល់អំពើហិង្សាស្លាប់ម្នាក់របួសធ្ងន់២នាក់

សមត្ថកិច្ចបានឲ្យដឹងនៅថ្ងទី១៤នេះថា ករណីហិង្សាមួយបានកើតឡើងដោយសារតែ ក្រុមជងរងគ្រោះបានផឹកស្រាបៀនិយាយខ្លាំងៗនិងគប់សំបកកំប៉ុងមកលើក្រុមជនងសង្ស័យ ហើយក្រុមជនសង្ស័យបានលើកគ្នាប្រហែលជាង១០នាក់ដេញវ៉ៃខាងជនរងគ្រោះបណ្ដាលឲ្យស្លាប់ម្នាក់និងរបួស២នាក់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១៣ខែតុលាឆ្នាំ២០១៩ស្ថិតនៅចំនុចលូរក្រប៉ៅទំនប់៧៨ខាងលិចភ្នំក្រោម ក្នុងភូមិកន្ត្រក ស/កស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ សមត្ថកិច្ចបន្តថា ករណីអំពើរហិង្សាដោយមានស្ថានទម្ងន់ទោស (ស្លាប់០១នាក់របួស០២នាក់)ដែលបង្កឡើងដោយជនសង្ស័យមួយក្រុមប្រហែលជាជាង១០នាក់បានធ្វើសកម្មភាពវ៉ៃទៅលើក្រុមជនរងគ្រោះដែលឈ្មោះទី១ ម៉ន វ៉ិត ភេទប្រុសអាយុ២២ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ …

Leave a Reply

Your email address will not be published. Required fields are marked *