មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អាជ្ញាធរខេត្តប្រគល់កន្លែង បន្ទប់ថ្វាយបង្គំសម្រាប់សាសនិកអ៊ីស្លាម នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

អាជ្ញាធរខេត្តប្រគល់កន្លែង បន្ទប់ថ្វាយបង្គំសម្រាប់សាសនិកអ៊ីស្លាម នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

អាជ្ញាធរខេត្តប្រគល់កន្លែង បន្ទប់ថ្វាយបង្គំសម្រាប់សាសនិកអ៊ីស្លាម នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០១៩នេះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល និងលោក អែល សៀត អនុប្រធានសាសនាឥស្លាមខេត្តសៀមរាប ព្រមទាំង មានការចូលរួមពីលោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងបងប្អូនខ្មែរឥស្លាមអញ្ជើញ ចូលរួមផងដែរ ។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបាន មានប្រសាសន៍ថា ដើម្បីអនុវត្តន៍គោលនយោយបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការធ្វើសុខដុមនីយកម្មសាសនា និងដើម្បីសម្រួលដល់ការប្រណិបត្តិ សាសនា ឥស្លាម ឬ បន្ទប់ សម្រាប់ ថ្វាយបង្គំ ដល់ សាសនិក ឥស្លាម នៅតាម មន្ទីរពេទ្យ សាធារណៈនេះ គឺ អនុវត្តន៍ តាម គោលនយោបាយ របស់ ប្រមុខ រាជរដ្ឋាភិបាល ក្នុងការ ធ្វើ សុខុដុមនីយកម្ម សាសនា និង ដើម្បី សម្រួល ដល់ ការប្រណិបត្តិ សាសនា របស់ បងប្អូ នសាសនិក ឥស្លាម និង គ្រូពេទ្យ និស្សិត មូស្លីម ដែល មក ទទួល សេវា ថែទាំ ព្យាបាល និង បំពេញ ការងារ នៅ មន្ទីរពេទ្យ ហើយ សូម ឲ្យ ប្រធាន មន្ទីរពេទ្យ ជាតិ និង មន្ទីរពេទ្យ បង្អែក ទាំងអស់ ត្រូវ ចាត់ចែង រៀបចំ ឱ្យ មាន បន្ទប់ សម្រាប់ ប្រណិបត្តិ សាសនា ឥស្លាម នេះ ឱ្យបាន សមរម្យ ។
ក្នុងឱកាសនោះដែរ លោក អែល សៀត អនុប្រធានសាសនាឥស្លាមខេត្តសៀមរាប ក៍បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តជាពិសេសចំពោះការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែស្រឡាញ់ អាណិត គាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ ជីវភាពរស់នៅ ពិសេសសេរីភាពគោរពជំនឿសាសនាឥស្លាម របស់បងប្អូនខ្មែរ-ឥស្លាម៕

About admin

Check Also

ប្រជាពលរដ្ឋ ស្នើរសុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៍ រឿងដីធ្លី នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ប្រជាពលគ្រួសារប្រមាណជា១០នាក់ នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩នេះ បាននាំគ្នាកាន់រូបថតសម្តេចតេជោហ៊ុន សែន និងសម្តេចគតិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ឈរនៅលើដីរបស់ពួកគាត់ សុំឲ្យអាជ្ញាធរជួយអន្តរាគន៍ ដោយបានអះអាងថា មានបុគ្គលដឹកសម្ភារៈសំណង់ មកធ្វើរបងនៅលើដី របស់ពួកគាត់ទាំងបំពាន។ …

Leave a Reply

Your email address will not be published. Required fields are marked *