មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អបអរសាទរខួបអនុស្សាវរីយ៍លើក ទី ៤១ នៃថ្ងៃជ័យជំនះ ៧ មករា

អបអរសាទរខួបអនុស្សាវរីយ៍លើក ទី ៤១ នៃថ្ងៃជ័យជំនះ ៧ មករា

ថ្ងៃទី៧ ខែ មករា ឆ្នាំ ២០២០នេះ គឺជាខួប ៤១ឆ្នាំដែលប្រទេសកម្ពុជាត្រូវបានសង្រ្គោះចេញផុត ពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ។ របបព្រៃផ្សៃនេះ​ គឺបានធ្វើអោយជីវិតមនុស្សរាប់លាននាក់ត្រូវបានបាត់បង់ជីវិត ហើយប្រទេសជាតិវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

កាលពី៤១ ឆ្នាំមុន ជាតិនិងប្រជាជនកម្ពុជាគ្រាន់តែ ជាមនុស្សនៅសល់តែដង្ហើមចង្រឹត រង់ចាំតែថ្ងៃស្លាប់មកដល់តែប៉ុណ្ណោះ។ ប៉ុន្តែ ៤១ឆ្នាំ ក្រោយពីបានរំដោះប្រទេសចេញផុត ពីរបបឃោរឃៅព្រៃផ្សៃមួយនេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេស មានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍន៍ រីកចម្រេីន​ និងបានសាងកិត្យានុភាពលើឆាកអន្តរជាតិសារជាថ្មីផងដែរ។

ក្នុងខួបអនុស្សាវរីយ៍លើកទី៤១ នៃថ្ងៃជ័យជម្នះ ៧ មករា សូមឱ្យស្មារតីថ្ងៃរំដោះនេះស្ថិតនៅក្នុងក្រអៅបេះដូងមនុស្សគ្រប់រូបៗ និងសូមស្មារតី ៧ មករា ជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕

អរគុណសន្តិភាព

  

About admin

Check Also

ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់

  សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា  មានករណីមន្ត្រីគយ ចាប់អូសឡានដឹកទំនិញក្នុងបំណងយកទៅកន្លែងស្នាក់ការ ស្រាប់តែក្រឡាប់ផ្ងាជើង ខ្ទាតទំនិញរាយប៉ាយពេញផ្លូវ រួចគេក៏ឃើញសមត្ថកិច្ចនាំគ្នារត់បាត់អស់នៅតែម្ចាស់ឡាន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើត ឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅចំណុចជិតភូមិភាគ៤ចាស់ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រភពបន្តថា ឡានសមត្ថកិច្ចគយ តែមិនដឹងគយខេត្តឬក៏គយចល័តនោះទេ ដោយគេឃើញមានពាក់ស្លាកលេខរដ្ឋ ស៊េរីហាយប្រីត …

Leave a Reply

Your email address will not be published. Required fields are marked *