មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាត់ចោល ការចុះផ្សាយ​ព័ត៌មាន ដែលថា​មន្ត្រី​របស់ខ្លួន ជាប់​ពាក់ព័ន្ធ​ជំនួញ​ឈើ នៅ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​

អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាត់ចោល ការចុះផ្សាយ​ព័ត៌មាន ដែលថា​មន្ត្រី​របស់ខ្លួន ជាប់​ពាក់ព័ន្ធ​ជំនួញ​ឈើ នៅ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​

អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៩ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ទាត់ចោល​នូវ​ការចោទប្រកាន់​របស់​ប​ណ្ដា​ញ​សារព័ត៌មាន​មួយចំនួន ដែល​បាន​ចុះផ្សាយ​ថា មន្ត្រី​អង្គភាព​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឈ្មោះ​ ស៊ីណា​ភេទ​ប្រុស អាយុ​ប្រហែល 50 ឆ្នាំ ជា​ម្ចាស់​ឈើ ដែល​លាក់ទុក​នៅក្នុង​សណ្ឋាគារ​អង្គរ​អេ​រ៉ា ក្នុង​ខេត្តសៀមរាប ដែល​ត្រូវ​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​រឹបអូស​ឈើ​នោះ មានចំនួន ៥២៦ ម៉ែត្រគូប​។
អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជាក់ថា ពុំមាន​ឈ្មោះ​ស៊ីណា​នេះ ជា​មន្ត្រី​ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ហើយ​ថា​ស្នើសុំ​ឲ្យ​បណ្ដាញសារព័ត៌មាន​កែតម្រូវ​ខ្លឹមសារ​ដែល​ចុះផ្សាយ​ក្នុង​អត្ថបទ​របស់ខ្លួន​ឡើងវិញ​។

​ក្នុង​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​លើកឡើងថា បណ្ដាញសារព័ត៌មាន បាន​ចុះផ្សាយ​ថា លទ្ធផល​ដែល​រកឃើញ ក្នុង​សណ្ឋាគារ​អង្គរ​អេ​រ៉ា ដែល​ល្បី​បំផុត​ជួញដូរ​ឈើ គឺ​ម្ចាស់​សណ្ឋាគារ​អង្គរ​អេ​រ៉ា និង​ម្ចាស់​ឈើ​នោះ មានឈ្មោះ​ស៊ីណា ភេទ​ប្រុស អាយុ​ប្រហែល 50 ឆ្នាំ និង​ជាម​ន្ត្រី​ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ខេត្ត និង​ជាម​ន្ត្រី​ថ្នាក់​ធំ ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រឆាំង​ខេត្តសៀមរាប​ម្នាក់ ហើយក៏​ជា​ថៅកែ​សណ្ឋាគារ​លំដាប់​ផ្កាយ 5 ផងដែរ​។​
សូមបញ្ជាក់ថា សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានហំព័ត្ធ និងចុះពិនិត្យឃ្លាំងស្តុកឈើដ៏ធំមួយកន្លែងនៅក្នុងបរិវេណសណ្ឋាគារអង្គរអេរ៉ា កាលពីថ្ងៃទី០២រហូតដល់ថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៩ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានលាក់ទុកឈើខុសច្បាប់រាប់រយម៉ែត្រគូបនៅទីនោះ ។ ទីតាំងស្តុកឈើមួយនេះ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្របតាមបណ្តោយផ្លូវជាតិលេខ៦ ម្ចាស់ទីតាំងឃ្លាំងឈើនោះ គឺលោកស្រី គី ស៊ុនឡេង ហើយអ្នកទទួលខុសត្រូវយាមឃ្លាំងនោះ ឈ្មោះ ស៊ុន សម្បត្តិ។ កិច្ចប្រតិបត្តិការនេះ ដឹកនាំសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ។
អ្នកយកព័ត៌មានមកពីជាច្រើនស្ថាប័ន រង់ចាំសមត្ថកិច្ចផ្តល់ប្រភពព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រតិបត្តិការនោះ ។ នៅវេលាព្រលប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលជាតំណាងឲ្យក្រុមសមត្ថកិច្ចនៃប្រតិបត្តិការណ៍នោះ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបនៃការចង់ដឹងរបស់អ្នកយកព័ត៌មាន ។
លោក ទា គឹមសុទ្ធ បញ្ជាក់ថា ៖ ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់អភិបាលខេត្ត ( លោក ទៀ សីហា ) ប្រធានគណបញ្ជាការឯកភាពខេត្តសៀមរាប។ ការចុះប្រតិបត្តិការនេះ បានពិនិត្យ រកឃើញឃ្លាំងស្តុកឈើនៅគោលដៅសង្ស័យនោះប្រាកដមែន នៅវេលាល្ងាចថ្ងៃទី០២ ខែកក្កដា ។ ព្រឹកថ្ងៃទី០៣ ខែកក្កដា ក្រុមសមត្ថកិច្ចបានបន្តនីតិវិធីបើកប្រតិបត្តិការឆែកឆេរ ដោយក្រុមជំនាញចាប់ផ្តើមវាស់វែងកំណត់បរិមាណឈើទាំងនោះ និងពិនិត្យឯកសារនានាដែលពាក់ព័ន្ធ។
លោក ទា គឹមសុទ្ធ បានឲ្យដឹងថា ប្រតិបត្តិការណ៍នោះ បានពិនិត្យរកឃើញ ឯកសារអនុញ្ញាតិច្បាប់ដឹកជញ្ជូនឈើអារចំនួន១២ច្បាប់ និង ឯកសារដឹកជញ្ជូនឈើមូលចំនួន១៨ច្បាប់ ស្មើនឹងទំហំនៃការអនុញ្ញាតិដឹកជញ្ជូនឈើចំនួន ២៧៤ ម៉ែត្រគូប ។ ការវាស់វែងឈើជាវត្ថុតាង បានរកឃើញថា ក្នុងឃ្លាំងស្តុកឈើ រក្សាទុកនៅទីនោះជាក់ស្តែង ៥២៦ ម៉ែត្រគូប ។ លទ្ធផលត្រួតពិនិត្យ នៅក្នុងឃ្លាំងស្តុកឈើនោះ មានរក្សាទុកឈើខុសច្បាប់ចំនួន ២៥២ ម៉ែត្រគូប ដែលត្រូវសមត្ថកិច្ចរឹបអូស យកមករក្សាទុក ។
លោកក៏បានបញ្ចាក់បន្ថែមឲ្យដឹងដែរថា ៖ យោងតាមច្បាប់ព្រៃឈើ សមត្ថកិច្ចត្រូវបានដាក់ពិន័យ ឲ្យម្ចាស់ទីតាំងឃ្លាំងឈើនោះបំពេញកាតព្វកិច្ចបង់ប្រាក់ពិន័យ មួយ ទ្វេរ ជាបី នៃតម្លៃឈើដែលខុសច្បាប់នោះ បើម្ចាស់ទីតាំងមិនព្រមអនុវត្តតាមការពិន័យទេនោះ សមត្ថកិច្ចត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី ។ លោក ទា គឹមសុទ្ធ បានបញ្ចាក់ថា ជាទូទៅ បើសិនជាម្ចាស់ទីតាំងស្តុកឈើណាមួយ មានច្បាប់ដឹកជញ្ជូនឈើដើម្បីកែច្នៃ នោះទីតាំងនោះនឹងត្រូវបានអនុញ្ញាតិឲ្យមានបំពាក់ឧបករណ៍ គ្រឿងម៉ាស៊ីនកែច្នៃ តាមផ្លូវច្បាប់ ដោយមិនចាត់ទុកថា ជាកន្លែងកែច្នៃឈើខុសច្បាប់នោះឡើយ ។
លោក បានឲ្យដឹងថា ឃ្លាំងស្តុកឈើមួយកន្លែងនេះ បានដំណើរការអស់រយៈពេលជាយូរឆ្នាំមកហើយ ។ ម្ចាស់ទីតាំងនោះធ្លាប់បានដឹកជញ្ជូនឈើ យកមកប្រើប្រាស់ក្នុងសំណង់សណ្ឋាគាររបស់ខ្លួន តាំងតែពីលោក មិនទាន់កាន់តំណែងជាប្រធានមន្ទីរកសិកម្ម ម្លេះប្រហែលក្នុងអំឡុងឆ្នាំ២០០៤ ។ ឆ្លងកាត់នៃសកម្មភាពរបស់ខ្លួន ម្ចាស់ទីទាំងនោះ ក៏ធ្លាប់បានសមត្ថកិច្ចអនុវត្តម្តងរួចមកហើយដែរ ក្នុងករណីដូចលើកនេះ ។ តាមការអង្កេតស្រាវជ្រាវកន្លងមក ទីតាំងស្តុកឈើមួយនេះ គឺសម្រាប់ប្រើប្រាស់ កសាងសណ្ឋាគារតែប៉ុណ្ណោះ មិនមែនជាឃ្លាំងឈើសម្រាប់ការធ្វើចរាចរណ៏ ចែកចាយ លក់ដូរឈើនោះឡើយ ៕

About admin

Check Also

ឃាត់ខ្លួនជាងផ្សារដែកម្នាក់ ប្រើហិង្សា លើចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា ឲ្យរងរបួស

ខេត្តសៀមរាប៖ជាងផ្សារដែកម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព ប្រើអំពើហិង្សា វាយទៅលើ ចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា បណ្ដាលឲ្យរងរបួស។ យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ស្នើសុំគោលការណ៍ ឃាត់ខ្លួនឈ្មោះ សឿង ភា ភេទប្រុស អាយុ៣៤ឆ្នាំ …

Leave a Reply

Your email address will not be published. Required fields are marked *