មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ស្ថានីយ៍ប្រេងឥន្ធនៈថ្មីមួយទៀតនៅជិតវិទ្យាល័យអង្គរ ត្រូវបានមហាជនរិះគន់

ស្ថានីយ៍ប្រេងឥន្ធនៈថ្មីមួយទៀតនៅជិតវិទ្យាល័យអង្គរ ត្រូវបានមហាជនរិះគន់

ខេត្តសៀមរាប៖ ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ មួយកន្លែងត្រូវបានមហាជនរិះគន់ថា បានសាងសង់រាប់ខែមកហើយអាចទំនងគ្មានច្បាប់អនុញ្ញាតិ ហើយរហូតមកដល់ខែមករាឆ្នាំ២០២០នេះ ការដ្ឋានសាងសង់សំណង់ ជាស្ថានីយ៍លក់សាំងនេះ បានសាងសង់ជិតរួចជាស្ថាពរទៅហើយ។
ការសាងសង់បិទទ្វារបងនេះ ត្រូវបានគេឃើញមាន វិញ្ញាប័នប័ត្រ មួយសន្លឹកបញ្ជាក់ពីបច្ចេកទេសសុវត្ថិភាពស្ថានីយ៍ប្រេងប្រេងឥន្ធន: ចុះហត្ថលេខាដោយ លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ និងសំណើររបស់ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ស្នើសុំពិនិត្យ និងសំរេច ករណីសុំសាងសង់ស្ថានីយ៍ប្រេងឥន្ធន: របស់លោក បួន សារី និង លោកស្រី ឡោ បុប្ផាភ័ក្រ្ត ស្ថិតនៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប បិទនៅជាប់ទ្វារបង និងលិខិតអនុញ្ញាតិរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង ចេញនៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ ចំណែកការសាង់សង់កន្លងមក អាចមិនទាន់មានលិខិតអនុញ្ញាតិរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់នោះទេ ក៏ប៉ុន្តែការសាងសង់បានដោយរលូន។
មជ្ឍដ្ឋានានា បានលើកឡើងថាស្ថានីយ៍មួយកន្លែងនេះសាងសង់កណ្ដាលក្រុងសៀមរាប ចំទីប្រជុំជន មានសាលារៀន២កន្លែង មានសិស្ស និស្សិតរាប់ម៉ឺននាក់ និងក្បែរផ្ទះពលរដ្ន ព្រមទាំងមានការធ្វើចរាចរណ៍យ៉ាងច្រើន មិនគួរណា ក្រសួងរៀបចំដែនដីនរគរូបនីយកម្មនិងសំណង់ ចេញលិខិត ឲ្យសាងសង់នោះទេ អាចគួរណាស់តែហាមឃាត់ សំណង់នេះកុំឲ្យដំណើរការ ព្រោះអាចកើតមានហានិភ័យថ្ងៃណាមួយ។
ពាក់ព័ន្ធនិងសំណង់សាងសង់មុនលិខិតអនុញាត្តនេះ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណងខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ០៩ខែមករាឆ្នាំ២០២០ថា លោកមិនបានដឹងនោះទេ ថាតើហេតុអ្វីបានជាច្បាប់នោះទើបនិងចេញមកនៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ ក្រោយពីសំណង់នោះបានសាងសង់រាប់ខែមកហើយនោះ ចឹងទេសុំឲ្យអ្នកសារព័ត៌មានសួរផ្ទាល់ទៅម្ចាស់ស្ថានីយ៍ប្រេងតែម្ដងទៅ។លោកបន្តថា សំណង់ស្ថានីយ៍ខាងលើ គេមានច្បាប់ទម្លាប់ត្រឹមត្រូវរបស់គេហើយ។
ជុំវិញករណីនេះក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ មិនគួរចេញលិខិតឲ្យមានការសាងសង់នោះឡើយ គួរតែចុះពិនិត្យស្រាវជ្រាវសំណង់ខាងលើនេះដោយផ្ទាល់មុនចេញលិខិតឲ្យ។
សូមរម្លឹកថាកន្លងមកថ្មីៗនេះបានផ្ទុះឆេះស្ថានីយ៍បញ្ចូលហ្គាសអត់ច្បាប់មួយកន្លែង នៅផ្លូវលោកតាណើយ នៃក្រុងសៀមរាប បណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។ ក្រោយមកបានដឹងថាស្ថានីយ៍ហ្គាសបង្ករផ្ទុះនោះគ្មានច្បាប់អនុញ្ញាតិនោះទេ។
សូមបញ្ជាក់ថានៅរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៧ខែមករា នេះបានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាបនិងសមិទ្ធផលរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៩ ក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសង្កត់ធ្ងន់ អំពីសុវត្ថិភាពការសាងសង់សំណង់គ្រប់ប្រភេទ គឺមន្ទីរជំនាញមានការពាក់ព័ន្ធត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះការអនុញ្ញាតច្បាប់សាងសង់សំណង់ ឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋាននៃច្បាប់សំណង់ មិនត្រូវធ្វើការធ្វេសប្រហែសឡើយ។ សម្តេច ក៏បានបញ្ជាក់ថា ក្នុងពេលកន្លងមក នៅខេត្តសៀមរាបក៏ទទួលរងការបាក់រលំអគារ សាលាធម្មសភា នៅវត្តប្រាសាទគោកចក នៅខេត្តព្រះសីហនុ បាក់រលំអគារ៧ជាន់ ហើយថ្មីៗនេះក៏មានបាក់រលំ អគារកម្ពស់៦ជាន់ នៅខេត្តកែប ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និង រងរបួស។ កត្តាទាំងនេះក៏ជាការរួមផ្សំក្នុងការត្រួតពិនិត្យររបស់មន្ទីរជំនាញ និង មេការសំណង់ ចំពោះបញ្ហាការងាររបស់ខ្លួន។
ទោះយ៉ាងណាគេរំពឹងថា អាជ្ញាធរខេត្តក៏ដូចក្រសួងពាក់ព័ន្ធនឹងចុះពិនិត្យទីតាំងសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ដើម្បីបញ្ជាក់ឲ្យដឹងច្បាស់ថាមិនមានហានិភ័យណាមួយអាចកើតឡើងនោះឡើយ៕

   

About admin

Check Also

ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់

  សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា  មានករណីមន្ត្រីគយ ចាប់អូសឡានដឹកទំនិញក្នុងបំណងយកទៅកន្លែងស្នាក់ការ ស្រាប់តែក្រឡាប់ផ្ងាជើង ខ្ទាតទំនិញរាយប៉ាយពេញផ្លូវ រួចគេក៏ឃើញសមត្ថកិច្ចនាំគ្នារត់បាត់អស់នៅតែម្ចាស់ឡាន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើត ឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅចំណុចជិតភូមិភាគ៤ចាស់ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រភពបន្តថា ឡានសមត្ថកិច្ចគយ តែមិនដឹងគយខេត្តឬក៏គយចល័តនោះទេ ដោយគេឃើញមានពាក់ស្លាកលេខរដ្ឋ ស៊េរីហាយប្រីត …

Leave a Reply

Your email address will not be published. Required fields are marked *