មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / សមត្ថកិច្ចខេត្ដសៀមរាប បញ្ជូនជនជនសង្ស័យ៦នាក់ ទៅតុលាការ ជាប់ពាក់ព័ន្ធមនុស្សឃាត

សមត្ថកិច្ចខេត្ដសៀមរាប បញ្ជូនជនជនសង្ស័យ៦នាក់ ទៅតុលាការ ជាប់ពាក់ព័ន្ធមនុស្សឃាត

សៀមរាប: ជនសង្ស័យចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាប បញ្ជូនទៅកាន់តុលាការខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២០ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ ករណីជាប់ពាក់ព័ន្ធមនុស្សឃាតដោយចេត្ដនាមានស្ថានទម្ងន់ទោស ដែលករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ខែមករាឆ្នាំ២០២០កន្លងមក។

លោក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានអោយដឹងថា ក្រោយមានការសហការជាមួយស្នងការនគបាលខេត្ដសៀមរាប បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បានកំណត់មុខសញ្ញាបានធ្វើការចាប់ខ្លួនបានចំនួន០៦នាក់ជាបន្ដបន្ទាប់ ព្រមទាំងវត្ថុតាងផងដែរ។ជនសង្ស័យចំនួន០៦នាក់ បានសារភាពថា ពួកគេ ពិតជាបានធ្វើសកម្មភាព ជិះម៉ូតូ ដេញកាប់ទៅលើជនរងគ្រោះខាងលើពិតប្រាកដមែន។ជនសង្ស័យមានឈ្មោះ គង់ សូរិយា; វ៉ន វ៉ែន; លុន ចំរើនរិទ្ធ និង ឈ្មោះ ងួន ធារ៉ា -ឈ្មោះ ចិន មិនស្គាល់ត្រកូល ភេទប្រុស អាយុ ប្រហែល 18 ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ឈ្មោះសិទ្ធិ មិនស្គាល់ត្រកូល ភេទប្រុសអាយុប្រហែល 18 ឆ្នាំមិនស្គាល់ទីលំនៅ។វត្ថុតាងដែលបានធ្វើសកម្មភាព រួមមានកាំបិតខ្វែវមួយដើម។លោកបានបន្ដថា ជនសង្ស័យទាំង៦នាក់នោះ បានឃាត់ខ្លួនជាបន្ដបន្ទាប់ ក្រោយពួកគេបានព្រួតគ្នាកាប់ជនរងគ្រោះម្នាក់ បណ្ដាលឲ្យស្លាប់ដែលបានកើតឡើងកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២០នេះតាមបណ្ដឹងក្រុមគ្រួសារជនរងគ្រោះ។ ក្នុងកិច្ចប្រតិបត្តិការនេះធ្វើអស់រយពេល០៧ថ្ងៃចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី០២កុម្ភៈឆ្នា២០២០ ទើបចាប់ជនសង្ស័យបានចំនួន០៦នាក់នោះ។ការប្រតិបត្ដការចាប់ខ្លួនជនសង្ស័យទាំង៦នាក់នេះ លោកឧត្ដមសេនីយ៍ត្រី ភឹងចិន្ដារ៉េត ស្នងការរង តំណាងលោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង យកថវិកាចំនួន២លានរៀនមកលើទឹកចិត្តដល់កម្លាំងនគរបាលនិងថវិកាឧត្ដមសេនីយ៍ត្រីភឹង ចិន្ដារ៉េត ចំនួន១លានរៀលផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ជនរងគ្រោះឈ្មោះ ហេង វិឆាយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករទិញ -លក់អេតចាយ មានទីលំនៅបច្ចុប្បន្ន នៅភូមិ ក្រសាំង សង្កាត់ ជ្រាវ ក្រុង-ខេត្តសៀមរាប និងបក្ខពួកចំនួន 0៣ នាក់ទៀត បាននាំគ្នាចូលទៅផឹកស៊ី និង រាំលេងនៅក្នុងក្លឹប កាឡាក់ស៊ី ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។នៅពេលរាំលែងក្នុងក្លឹបជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយនឹងបក្សពួកក្រុមក្មេងស្ទាវម្ខាងទៀតដែលគេពុំធ្លាប់ស្គាល់ហើយមានការវាយតប់គ្នាទៅវិញទៅមក ដោយមិនបណ្ដាលឱ្យអ្នកណាមួយរងរបួសនោះទេ។ប៉ុន្ដែនៅវេលាម៉ោង 2:30 នាទីរំលងអាធ្រាតថ្ងៃដដែល ជនរងគ្រោះឈ្មោះ ហេង វិឆាយ និងបក្ខពួករបស់គេ ខាងលើ បាននាំគ្នាចេញពីក្លឹបក្នុងគោលបំណងទៅផ្ទះ ពេលជិះដល់ចំណុចខាងក្រោយសណ្ឋាគារសូហ្វីតែល ស្ថិតនៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គុំ ក៏មានមនុស្សមួយក្រុម ដែលជាក្មេងស្ទាវស្ទាវ មានគ្នាជាច្រើននាក់ ពុំធ្លាប់ស្គាល់គ្នា និងម៉ូតូប្រហែល ០៦គ្រឿង បានធ្វើសកម្មភាព ប្រើកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះឈ្មោះ ហេង វិឆាយ ត្រូវចំក្បាលប៉ែកខាងស្ដាំ បណ្ដាលឱ្យមុតរយះ ប្រវែង15 សង់ទីម៉ែត្រ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ។ក្រោយពីមានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះទើបចាប់ខ្លួនសង្ស័យបានទាំងអស់ បញ្ជូនទៅតុលា ការខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២០នេះ៕

     

About admin

Check Also

ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់

  សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា  មានករណីមន្ត្រីគយ ចាប់អូសឡានដឹកទំនិញក្នុងបំណងយកទៅកន្លែងស្នាក់ការ ស្រាប់តែក្រឡាប់ផ្ងាជើង ខ្ទាតទំនិញរាយប៉ាយពេញផ្លូវ រួចគេក៏ឃើញសមត្ថកិច្ចនាំគ្នារត់បាត់អស់នៅតែម្ចាស់ឡាន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើត ឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅចំណុចជិតភូមិភាគ៤ចាស់ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រភពបន្តថា ឡានសមត្ថកិច្ចគយ តែមិនដឹងគយខេត្តឬក៏គយចល័តនោះទេ ដោយគេឃើញមានពាក់ស្លាកលេខរដ្ឋ ស៊េរីហាយប្រីត …

Leave a Reply

Your email address will not be published. Required fields are marked *