មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / សភាពាណិជ្ជកម្មកម្ពុជាបានកំពុងតែ ធ្វើឱ្យអ្នកវិនិយោគគិនបរទេសមានភាពជឿជាក់ និងមកធ្វើការវិយោគនៅកម្ពុជាកាន់តែច្រើន

សភាពាណិជ្ជកម្មកម្ពុជាបានកំពុងតែ ធ្វើឱ្យអ្នកវិនិយោគគិនបរទេសមានភាពជឿជាក់ និងមកធ្វើការវិយោគនៅកម្ពុជាកាន់តែច្រើន

សៀមរាប៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មជំរុញឱ្យ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យអាណត្តិថ្មី ជួយសម្របស្រួលនិងទាក់ទាញវិនិយោគគិនបរទេស ឱ្យមកបណ្តាក់ទុនវិនិយោគនៅខេត្តសៀមរាប ឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះសភាពាណិជ្ជកម្មកម្ពុជា បានកំពុងធ្វើឱ្យវិនិយោគគិនបរទេស កាន់តែមានភាពជឿជាក់ និងមកធ្វើការវិយោគនៅកម្ពុជាកាន់តែច្រើន។
ថ្លែងនៅក្នុងពិធីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ អាណត្តិទី២លើកទី២ កាលរសៀលថ្ងៃទី០៥ខែឧសភាឆ្នាំ២០១៩ម្សិលម៉ិញនេះ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មខេត្ត គឺមានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំវិស័យឯកជន មកជជែកពិភាក្សាគ្នា ធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់ពួកគាត់ ដំណើរការទៅមុខកាន់តែល្អប្រសើរ ស្របគ្នាទៅយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។ ហើយក្រៅពីការប្រមូលផ្តុំវិស័យឯកជន ក្នុងស្រុកមកជជែកពិភាក្សាគ្នា សភាពណិជ្ជកម្ម ក៍មានតួនាទីជួយសម្រួលដល់ វិយោគគិនបរទេស ឱ្យជួបជាមួយវិយោគគិនក្នុងស្រុក ក្នុងការពិភាក្សា និងចាប់ដៃគូធ្វើអាជីវកម្មផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះវិយោគគិនបរទេសច្រើន បានមកទំនាក់ទំនងធ្វើការវិនិយោគទុកនៅកម្ពុជា តាមរយៈសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជកម្មខេត្តនានា ដោយសារពួកគេយល់ឃើញថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្ត គឺមានការគាំទ្រពីរដ្ឋាភិបាល និងមានការប្រមូលផ្តុំវិស័យឯកជនក្នុងស្រុក ដែលធ្វើឱ្យពួកគេជឿទុកចិត្ត និងអាចចាប់ដៃគូបណ្តាក់ទុនវិនិយោគបាន។
ឯកឧត្តម វ៉េង សុធី បានជំរុញឱ្យលោកឧកញ៉ា ហ៊ុយ ភៀវ ដែលទើបតែជាប់ឆ្នោតជាប្រធាន សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ សាជាថ្មីត្រូវខិតខំជួយសម្របស្រួលនិងទាក់ទាញវិនិយោគគិនបរទេស ឱ្យមកបណ្តាក់ទុនវិនិយោគនៅខេត្តសៀមរាប ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដែលទើបតែជាប់ឆ្នោតជាថ្មី បានប្តេជ្ញាថា ដោយមានការបោះឆ្នោតគាំទ្ររូបលោកឱ្យធ្វើជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យបន្តទៀត ពីនាក់អាជីវករក្នុងខេត្ត លោកនិងខិតខំឱ្យអស់ពីលទ្ធភាព ក្នុងជួយដោះស្រាយបញ្ហាផ្សេងៗដែលអាជីវកនៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យបានជួបប្រទះ។
លោកឧកញ៉ា ហ៊ុយ ភៀវ បានបញ្ជាក់ថា នៅក្នុងអំឡុងពេល៣ឆ្នាំកន្លងមកនេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំឱ្យជំនួបចាប់ដៃគូពាណិជ្ជកម្មនៅក្នុងស្រុក និងនៅក្រៅប្រទេសជាច្រើនដូចជា ជាមួយនិងប្រទេសចិន ថៃ វៀតណាម នេប៉ាល់ អូស្រ្តាលី សិង្ហបុរី និងប្រទេសផ្សេងៗជាច្រើនទៀត។ ហើយនៅក្នុងឆ្នាំ២០១៩នេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានបង្កើតឱ្យផ្សារសភាពាណិជ្ជកម្មខេត្តសៀមរាប ដោយផ្តោតសំខាន់ទៅលើបន្លែ និងផលិតផលកសិកម្មក្នុងស្រុក ដែលលក់នូវរាល់ថ្ងៃសៅរ៍ និងអាទិត្យ ដើម្បីឱ្យប្រជាកសិករ សមាគមកសិកម្ម អាចលក់បន្លែ ឬផលិតផលដែលផលិតបាន ដល់អថិតិជនផ្ទាល់តែម្តង។ហើយផ្សារនេះ បានដំណើរការរយៈពេលជា២ខែមកហើយ ដែលមានទីតាំងបរិវេណសួនច្បារព្រះរាជដំណាក់ និងជិតមណ្ឌលព័ត៌មានទេសចរណ៍៕

About admin

Check Also

សិក្ខាសាលាផ្សព្វផ្សាយ សកម្មភាព និង របកគំហើញរបស់ក្រុមអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ !

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បញ្ជាក់ថា ក្នុងករណីដែលពុំមានដំណោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ ចាប់ពីពេលឥឡូវនេះតទៅទេនោះ តាមការប៉ាន់ស្មាន នៅក្នុងរបាយការណ៍វិភាគ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាព ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ករណីនេះ នឹងនាំអោយផលិតផលសារុបរបស់កម្ពុជា (GDP) នៅក្នុងឆ្នាំ ២០៥០ខាងមុខ នឹងអាចមានការថយចុះជិត ១០% …

Leave a Reply

Your email address will not be published. Required fields are marked *