មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / សង្វេកណាស់!ត្រៀមចូលរោងការថ្ងៃខាងមុខនេះហើយ បែជាបាក់ដីសង្កត់កូនកំលោះស្លាប់

សង្វេកណាស់!ត្រៀមចូលរោងការថ្ងៃខាងមុខនេះហើយ បែជាបាក់ដីសង្កត់កូនកំលោះស្លាប់

សៀមរាប÷ពិតជាសង្វេក គូរដណ្តឹងដែលនិងត្រូវចូលរោងការនៅថ្ងៃ១៨ខែមីនាខាងមុខ នេះ ត្រូវដីបាក់សង្កត់កូនកំលោះស្លាប់ បន្សល់កូនក្រមុំអោយសោកសៅម្នាក់ឯង។

     ហេតុការណ៍ដ៍អកុសលនេះ បាកើតកាលពីថ្ងៃទី ១២ ខែ កុម្ភះ ២០២០ នៅចំណុចគោកស្រែសាម៉ ខាងជើងភូមិចំងាយ ១០០០ម៉ែត្រ ក្នុងភូមិ ត្រាំកង់ ឃំុស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

      លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការងទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ណិត ចាប  ភេទប្រុស ២៣ឆ្នាំ ស្រុកកំណើតនៅភូមិ ជ្រាបចាស់ ឃំុជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរប រកសិករ ។ បច្ចុប្បន្នរស់នៅគោកត្រម៉េង)ភូមិ ត្រាំកង់ ឃំុស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ លោកបន្តថា កាលពីថ្ងៃទី១២ កុម្ភះ ឆ្នាំ២០២០ (ថ្ងៃកើតហេតុជនរងគ្រោះ បាននាំគូរដណ្តឹងរបស់ខ្លួន ដែលនឹងរៀបការនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ ទៅជីកដីដំបូកយកមកធ្វើឡត៍ដុតធ្យូង នៅចំណុចគោកស្រែសាម៉ ខាងជើងភូមិចំងាយ ១០០០ម៉ែត្រ។ ក្នុងពេលកំពុងជីក ក៍ស្រាប់តែដីបាក់ធ្លាក់សង្កត់បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុនោះតែម្តង។ ក្រោយទទួលព័ត៍មាន សមត្ថកិច្វបានចុះទៅកន្លែងកើតហេតុ ពិនិត្យ និងធ្វើកោសលវិច្ច័យ។ឆ្លងកាត់ការ ពិនិត្យឃើញ សាកសព ឈ្មោះ ណិត ចាប ភេទប្រុស អាយុ  ២៣ ឆ្នាំ គាត់ពិតជាដីបាក់សង្កត់ពិតប្រាកដមែន ។

    ទោះបីយ៉ាងណា គេមិនអាចស្វែងរកជួបគូរដណ្តឹង (កូនក្រមុំ)ដែលស្ថិតក្នុងហេតុការណ៍នោះបានទេថា មុនពេលបាក់ដីសង្កត់ពួកគាត់ទៅគ្នាប៉ុន្មាននាក់ ?ហើយក្នុងពេលកើតហេតុមានអ្នកជួយដែរទេ?។ម៉្យាង វិញទៀត ពួកគាត់កំពុងត្រៀមខ្លួនចូលរោងការផង បែជាកូនកំលោះទៅបាត់ ដោយគ្មានថ្ងៃវិលត្រឡប់បែបនេះ តើសោកសង្រេងយ៉ាងណា!

   

About admin

Check Also

ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់

  សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា  មានករណីមន្ត្រីគយ ចាប់អូសឡានដឹកទំនិញក្នុងបំណងយកទៅកន្លែងស្នាក់ការ ស្រាប់តែក្រឡាប់ផ្ងាជើង ខ្ទាតទំនិញរាយប៉ាយពេញផ្លូវ រួចគេក៏ឃើញសមត្ថកិច្ចនាំគ្នារត់បាត់អស់នៅតែម្ចាស់ឡាន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើត ឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅចំណុចជិតភូមិភាគ៤ចាស់ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រភពបន្តថា ឡានសមត្ថកិច្ចគយ តែមិនដឹងគយខេត្តឬក៏គយចល័តនោះទេ ដោយគេឃើញមានពាក់ស្លាកលេខរដ្ឋ ស៊េរីហាយប្រីត …

Leave a Reply

Your email address will not be published. Required fields are marked *