មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / លោក អភិបាលខេត្ត បានចាត់នាយករដ្ឋបាលនាំយកថវិកា របស់ លោក និងមន្ត្រីរាជការរដ្ឋបាលខេត្តចំនួន ៤ ៨២០ ០០០រៀល ចូលរួមបុណ្យសពកុមារី រ៉ម រដ្ឋនារី នៅគេហដ្ឋាន

លោក អភិបាលខេត្ត បានចាត់នាយករដ្ឋបាលនាំយកថវិកា របស់ លោក និងមន្ត្រីរាជការរដ្ឋបាលខេត្តចំនួន ៤ ៨២០ ០០០រៀល ចូលរួមបុណ្យសពកុមារី រ៉ម រដ្ឋនារី នៅគេហដ្ឋាន

បន្ទាប់ពីទទួលបានដំណឹងដ៏សែនក្តុកក្តួលថា កុមារី រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ បានទទួលមរណភាព ក្នុងឧបទ្ទវហេតុកាលពីវេលាម៉ោងប្រមាណ១១៖០០នាទី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅភូមិពោធិ៍ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបានចាត់លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត នាំយកថវិការបស់ លោក អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ និងការចូលរួមផ្ទាល់របស់ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងថវិការបស់អនុសាខាកាកបាទក្រហមក្រុងសៀមរាប សរុបរួម ៤ ៨២០ ០០០រៀល ដើម្បីចូលរួមបុណ្យសព។

ហេតុការណ៍នេះកើតនៅចន្លោះវេលាម៉ោង១០ដល់ម៉ោង១១
ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ត្រង់ចំនុចអាងក្រពើក្រោយផ្ទះកុមារីរងគ្រោះភូមិពោធិ៍បន្ទាយជ័យសង្កាត់សៀមរាប ក្រុងសៀមរាបខេត្តសៀមរាប។

អធិការនគរបាលក្រុងសៀមរាបលោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានឲ្យដឹងថា​ កុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៧ ។
លោកបន្តថា តាមការសាកសួរឳពុកកុមារីរងគ្រោះបានប្រាប់ថា នៅវេលាម៉ោង១០គាត់បានជិះម៉ូតូទៅក្នុងភូមិដោយទុកកុមារីរងគ្រោះនៅជាមួយម្តាយដែលទើបតែសម្រាលកូនរួច(សសៃខ្ចី)មើលនៅផ្ទះរហូតដល់ម៉ោង១០ជាងបានត្រលប់មកវិញសួររកកូនស្រាប់តែបាត់រកមិនឃើញហើយព្យាយាមដើររកជុំវិញផ្ទះនៅតែរកមិនឃើញក៏ឡើងទៅមើលក្នុងទ្រុងក្រពើស្រាប់តែឃើញលលាដ៍ក្បាល១ នៅក្នុងទ្រុងក្រពើទើបឳពុកកុមារីរងគ្រោះដឹងថាកូនគាត់បានធ្លាក់ចូលទ្រុងក្រពើហើយត្រូវក្រពើស៊ីនៅសល់តែលលាដ៍ក្បាលតែប៉ុណ្ណោះ៕

About admin

Check Also

ឃាត់ខ្លួនជាងផ្សារដែកម្នាក់ ប្រើហិង្សា លើចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា ឲ្យរងរបួស

ខេត្តសៀមរាប៖ជាងផ្សារដែកម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព ប្រើអំពើហិង្សា វាយទៅលើ ចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា បណ្ដាលឲ្យរងរបួស។ យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ស្នើសុំគោលការណ៍ ឃាត់ខ្លួនឈ្មោះ សឿង ភា ភេទប្រុស អាយុ៣៤ឆ្នាំ …

Leave a Reply

Your email address will not be published. Required fields are marked *