មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / លោក ហ៊ុន ម៉ានី៖ ស.ស.យ.ក ជាវេទិការបស់យុវជន ក្នុងការចូលរួមសកម្មភាពជួយសង្គម ដោយស្ម័គ្រចិត្

លោក ហ៊ុន ម៉ានី៖ ស.ស.យ.ក ជាវេទិការបស់យុវជន ក្នុងការចូលរួមសកម្មភាពជួយសង្គម ដោយស្ម័គ្រចិត្

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក លោកហ៊ុន ម៉ានី បានថ្លែងថា ចាប់តាំងពីថ្ងៃកកើតមកដល់ពេលបច្ចុប្បន្ន ស.ស.យ.ក បានក្លាយជាវេទិកា សម្រាប់យុវជនកម្ពុជា ដែលមានបំណងចូលរួមជួយសង្គម ។ លោកហ៊ុន ម៉ានី បានលើកឡើងបែបនេះ នៅក្រោយពេលបញ្ចប់កិច្ចប្រជុំ៣ថ្ងៃរបស់គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា មានរយៈពេល3ថ្ងៃ (២១-២៣ មិថុនា ២០១៩) ក្រោមការដឹកនាំរបស់លោកហ៊ុនម៉ានីប្រធាន ស ស យ ក រួមជាមួយនឹង សមាជិកសមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល សមាជិកសមាជិកាគណៈកម្មាធិការកណ្ដាល រួមទាំងវត្តមានចូលរួម របស់សមាជិកសមាជិកា ស ស យ ក សរុប ៣៥០នាក់ នៅសាលសន្និសីទសុខា នៃសណ្ឋាគារសុខាខេត្តសៀមរាប ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងស្ដាប់វឌ្ឍនភាពការងារ ស្វែងយល់ពីបញ្ហាប្រឈម និងរិះរកដំណោះស្រាយ ដើម្បីកំណត់អាទិភាពនិងលើកទិសដៅសកម្មភាព បន្តស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សារភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម និងជាវេទិកាជួបជុំគ្នាដើម្បីពង្រឹង និងពង្រីកសាមគ្គីភាព ក្នុងគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា។ ។
លោកលើកឡើងថា នារយៈកាលកន្លងមកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចនូវសមិទ្ធផលធំៗជាច្រើនដែលទទួលបានការវាយតម្លៃខ្ពស់ និងកោតសរសើរពីសាធារណជន និងថ្នាក់ដឹកនាំ មិនថាថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។
ស.ស.យ.ក. បានចូលរួមក្នុងកិច្ចការងារ ការពារ ថែរក្សា និងលើកស្ទួយការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ទៅដល់យុវជន តាមរយៈការដឹកនាំរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ការកៀរគរយុវជន និងប្រជាជនខ្មែរមករួមគ្នាសម្រេចស្នាដៃបំបែកឯតទគ្គកម្មពិភពលោក (ក្រមាវែងជាគេលើពិភពលោក) និងការទទួលបានមេដាយ និងពាន់រង្វាន់អន្តរជាតិជាបន្តបន្ទាប់។ ស.ស.យ.ក. ក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម និងមនុស្សធម៌ ក្នុងនោះរួមមាន ការបរិចាគឈាមការចុះជួយប្រជាជនមូលដ្ឋានដែលជួបការលំបាក ឬរងប៉ះពាល់ដោយគ្រោះធម្មជាតិផ្សេងៗ ការចូលរួមសង្កេតការណ៍ការបោះឆ្នោត និងការប្រលងមធ្យមសិក្សាទុតិយភូមិ ការគាំទ្រនូវគម្រោង ឬកម្មវិធីផ្សេងៗដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ ទន្ទឹមនឹងនោះ ស.ស.យ.ក. បាន និងកំពុងជំរុញអោយយុវជនយកចិត្តទុកដាក់លើការសិក្សា និងពង្រឹងសមត្ថភាព ហើយត្រៀមខ្លួនសម្រាប់ការប្រលង តាមរយៈការរៀបចំនូវវគ្គបំប៉នថ្នាក់ទី១២ ក្នុងទូទាំងខេត្តក្រុង ដែលបានឆ្លុះបញ្ចាំងពីការចូលរួមលើការងារពង្រឹង និងលើកកម្ពស់វិស័យអប់រំក្នុងប្រទេស។ជាក់ស្តែងសមិទ្ធផលដែលបានរៀបរាប់ខាងលើ គឺកើតចេញពីការចូលរួមរបស់សមាជិក សមាជិកា ស.ស.យ.ក. ម្នាក់ៗ ដែលបានឆ្លុះបញ្ចាំងពីទឹកចិត្ត ហ៊ានលះបង់ កម្លាំងកាយ និងចិត្ត ក្នុងនាមយុវជនកម្ពុជា ដើម្បីផ្តល់ត្រលប់ទៅសង្គមជាតិដែលខ្លួនរស់នៅ និងដើម្បីអនាគតកម្ពុជា ៕

About admin

Check Also

នគរបាលអះអាងថា មិនមានមនុស្សណាម្នាក់បាត់បង់ជីវិត្ត ក្នុងហេតុការណ៍ឆេះទីតាំងបញ្ចូលហ្គាស កណ្តាលក្រុងសៀមរាបទេ

នាយនគរបាលជាន់ខ្ពស់ ខេត្តសៀមរាប បានអះអាងថា នៅក្នុងករណីអគ្គីភ័យឆាបឆេះហាងបញ្ចូលហ្គាសរថយន្ត កណ្តាលក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១៤សីហាម្សិលមិញ ពុំមនុស្សណាម្នាក់ទទួលរងគ្រោះដល់ជីវិតទេ។ ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនបង្ការ និងពន្លត់អគ្គីភ័យ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា …

Leave a Reply

Your email address will not be published. Required fields are marked *