មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / លោក ទៀ សីហា បើកការដ្ឋានសាងសង់ផ្លូវបេតុង ចំនួន ០២ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

លោក ទៀ សីហា បើកការដ្ឋានសាងសង់ផ្លូវបេតុង ចំនួន ០២ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

ផ្លូវដីក្រហម ចំនួន ០២ខ្សែ ដែលមានប្រវែងសរុប ១២៨៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានបើកការដ្ឋានចាក់បេតុង ក្រោមអធិបតីភាពបញ្ជាកគ្រឿងចក្រពីសំណាក់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩។ ផ្លូវពីរខ្សែនេះ ដែលខ្សែទី១ ចាប់ពីកែងផ្លូវមណ្ឌលកំសាន្តរាជនី មកដល់ទល់មុខហាងមិចជីភីហ្សាខ្មែរ ក្នុងភូមិបឹងដូនប៉ា ប្រវែង៦០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងខ្សែទី២ ចាប់ពីផ្លូវក្រាលកៅស៊ូចូលវត្តត្រាំនាគទៅកើត ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ប្រវែង៦៨៦ម៉ែត្រ ទទឹង៧ម៉ែត្រ សាងសង់ក្រោមគម្រោងថវិការបស់រដ្ឋបាលខេត្តសៀមរាប។
ថ្លែងបើការដ្ឋាននាឱកាសនោះ លោក ទៀ សីហា មានប្រសាសន៍ថា៖ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ-កម្ពុជា ក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវជោគជ័យធំៗ ជាច្រើនជាប្រវត្តិសាស្រ្ត ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ព្រមទាំងការធ្លាក់ចុះអត្រានៃភាពក្រីក្ររបស់ប្រជាជនតាមរយៈ ការលើកកម្ពស់ផលិតភាព និងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោក អភិបាលខេត្ត បញ្ជាក់ថា៖ ការសាងសង់ផ្លូវបេតុង ចំនួន ០២ខ្សែ នាពេលនេះ គឺជាការអភិវឌ្ឍបន្ថែមទៀតសម្រាប់ ក្រុងសៀមរាប ក៏ដូចជាខេត្តសៀមរាបទាំងមូល លើការអភិវឌ្ឍវិស័យហេដ្ឋារចនាផ្លូវថ្នល់ ដែលសមិទ្ធផលទាំងនេះ នឹងចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗបានងាយស្រួល និងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងបានដើរតួយ៉ាងសំខាន់ នៅក្នុងវិស័យសេដ្ឋកិច្ចសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសុខុមាលភាពទៀតផង ដែលកត្តានេះ នឹងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ ជូនបងប្អូនប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត ដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍន៍ខេត្ត ក្រុងសៀមរាបរបស់យើង ឱ្យកាន់តែមានការរីកលូតលាស់ សក្តិសមជាទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។

About admin

Check Also

ប្រជាការពារក្នុងភូមិបុស្សក្រឡាញ់បានជួយធ្វើរផ្ទះឲ្យពលរដ្ឋខ្វះខាត

សៀមរាប៖ ប្រជាពលរដ្ឋដែលខ្វះខាតមួយគ្រួសារ ប្តីឈ្មោះ មឿន វ៉ែន និងប្រពន្ធឈ្មោះ សុទ្ធចន្ថា បច្ចុប្បន្នរស់នៅក្នុងភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩គ្រួសារនេះបានកំពុងសាងសង់ផ្ទះមួយខ្នងទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រ ជញ្ជាំងធ្វើរអំពីឈើនិងតំបូលស័ង្គសី ដោយមានការចូលរួមជួយសាងសង់ពីប្រជាការពារក្នុងភូមិជាច្រើននាក់ …

Leave a Reply

Your email address will not be published. Required fields are marked *