មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / លោក ត្រាំ គ្មានកងទ័ព របស់យើងណាម្នាក់បាត់បង់ជីវិតនោះទេ

លោក ត្រាំ គ្មានកងទ័ព របស់យើងណាម្នាក់បាត់បង់ជីវិតនោះទេ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយចំពោះមុខអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ត្រាំ បានបញ្ជាក់ដូច្នេះថា៖ គ្មានកងទ័ព របស់យើងណាម្នាក់បាត់បង់ជីវិតនោះទេ។ កងទ័ពរបស់យើងទាំងអស់មានសុវត្ថិភាព ហើយមូលដ្ឋានយោធារបស់យើងក៏រងការខូចខាតតែបន្តិចបន្តួចប៉ុណ្ណោះ»។ លោក ត្រាំ បន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់ ដោយនឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។
គួរជម្រាបថា នៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ អ៉ីរ៉ង់បានបើកការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់ លើមូលដ្ឋានអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រោយការវាយប្រហារសម្លាប់មេទ័ពកំពូលរបស់ខ្លួន គឺលោក កាស្សេម សូឡៃមេនី ដោយកងទ័ពអាកាសអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍មុន។ មិនតែប៉ុណ្ណោះ អ៉ីរ៉ង់ក៏បានព្រមានដែរថានឹងវាយប្រហារលើទីតាំងឈរជើង របស់អាមេរិកចំនួន១០០កន្លែងផ្សេងទៀត បូករួមទាំងអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម ឬសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់បើសិនជាសហរដ្ឋអាមេរិក បើកវាយប្រហារសងសឹកលើអ៉ីរ៉ង់វិញ។

   

About admin

Check Also

ពលរដ្ឋ២នាក់ចុះស្តាអណ្តូងលូ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម

    សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋចំនួន៣នាក់បាននាំគ្នាស៊ីឈ្នួលចុះស្តាអណ្តូងលូចាស់ បណ្តាលឲ្យស្លាប់ចំនួន២នាក់ឯម្នាក់ទៀតរួចខ្លួន ដោយសារខ្វះអ៊ុក ស៊ីសែន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិឪឡោកឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ លឹម …

Leave a Reply

Your email address will not be published. Required fields are marked *