មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / យោធិនពិការ២៧០គ្រួសារទទួល អំណោយពីក្រុមហ៊ុនកោះថ្មី តិចណូឡូជី

យោធិនពិការ២៧០គ្រួសារទទួល អំណោយពីក្រុមហ៊ុនកោះថ្មី តិចណូឡូជី

យោធិនពិការចំនួន២៧០គ្រួសារ ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប បានទទួលអំណោយជាគ្រឿងបរិភោគពីក្រុមហ៊ុនកោះថ្មី តិចណូឡូជី ដែលជាក្រុមហ៊ុនមេរបស់សារព័ត៌មានត្នោតញូស៍។

ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ មាស វន្នី តំណាងលោក ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌល និងលោកលាវ កៃ នាយកគ្រប់គ្រងក្រុមហ៊ុនកោះថ្មី។

លោក ជា គឹមសាន តំណាងក្រុមហ៊ុនកោះថ្មី និងជានិពន្ធនាយកសារព័ត៌មានត្នោតញូស៍( Tnaot News) បានលើកឡើងថា បន្ទាប់ពីក្រុមការងារផលិតព័ត៌មានរបស់សារព័ត៌មានត្នោតញូស៍ បានចុះមកសម្ភាស៍ជាមួយបងប្អូន យោធិនពិការ ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលអភិឌ្ឍន៍នេះ ថ្នាក់ដឹកនាំក្រុមហ៊ុនមានទឹកចិត្តកោតសរសើរយ៉ាងក្រែលែងដល់វីរភាពរបស់បងប្អូនកងទ័ព ដែលមានចិត្តក្លាហានមុះមុត ហ៊ានពលីសាច់ស្រស់ ឈាមស្រស់ ក្នុងការការពារទឹកដី រហូតសម្រេចបាននូវសុខសន្តិភាពជូនប្រទេសជាតិ។​ ជាមួយនឹងការកោតសរសើរ ថ្នាក់ដឹកនាំក្រុមហ៊ុនកោះថ្មី ក៏បានសម្រេចជូនអំណោយបន្តិចបន្តួចដែលស្តែងចេញពីទឹកចិត្តដឹងគុណចំពោះវីរភាពនេះ។

អំណោយដែលចែកជូននាពេលនេះមាន អង្ករ៥០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, និងប្រេងឆារ១ដប ដែលសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លាសហរដ្ឋអាមេរិក។
នៅក្នុងឱកាសនៃការចែកអំណោយនេះ លោក ឈ ហុកឌី ដែលជាម្ចាស់ផលិតផលខោទឹកនោមកូនបីនាក់ ក៏បានផ្តល់ជូនបងប្អូនយោធិនពិការនូវធូបមូសចំនួន៤៥កេស សរុបជាទឹកប្រាក់ ជាង១ពាន់ដុល្លាសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយទោ ហ៊ុន ប៉ូគា នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប តំណាងលោក ឧត្តមសេនីយ៍ឯកពៅ ស៊ា នាយកមណ្ឌល បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១០ រហូតមកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ គឺមានរយៈ
ពេល ០៩ឆ្នាំ ២៦ថ្ងៃ មកហើយ ដែលបងប្អូនយោធិនពិការ បានចូលមករស់នៅក្នុងមជ្ឈមណ្ឌល មានចំនួន ២៧០គ្រួសារ ក្នុងនោះមានយោធិនពិការចំនួន ២៤៥គ្រួសារ, លោកគ្រូ អ្នកគ្រូ បង្រៀនស្ម័គ្រចិត្តចំនួន ២៣គ្រួសារ, ពេទ្យឆ្មបស្ម័គ្រចិត្តចំនួន ០២គ្រសារ, សមាជិកសរុបរួមមានចំនួន ១២៧០នាក់ ប្រុសចំនួន ៦៥៦នាក់ និងស្រីចំនួន៦១៤នាក់។

ដោយឡែកនៅឯ វត្តព្រះខ័នសែនជ័យ មានព្រះសង្ឃគង់នៅចំនួន ០៨អង្គ, លោកអាចារ្យ និងគណ:កម្មការវត្ត តាជី យាយជី សរុបទាំងអស់ចំនួន ២១
នាក់) ។
ចំពោះសិស្សានុសិស្សនៃសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យ អនុវិទ្យាល័យ និងវិទ្យាល័យស្នា
តេជោ សរុបរួមមានចំនួន ៥៨១នាក់ ក្នុងនោះ
– ថ្នាក់មត្តេយ្យសិក្សាមានចំនួន ៣០នាក់, ថ្នាក់បឋមសិក្សាមានចំនួន ២០១នាក់, អនុ និងវិទ្យាល័យ
មានចំនួន ៣៥០នាក់ ។
ក្នុងនេះមានសិស្ស ចំនួន ២៥នាក់ ត្រូវប្រឡង បាក់ឌុប។
បងប្អូនយោធិនពិការ លោកគ្រូ អ្នកគ្រូបង្រៀន និងពេទ្យឆ្មបស្ម័គ្រចិត្តទាំងអស់ ក្នុងរយ:ពេលកន្លង
មក ត្រូវបានទទួលនូវរបបគោលនយោបាយដូចៗគ្នាពីប្រមុខរាជរដ្ឋភិបាល គឺ ដីចំនួន ០១ហិកតាកន្លះ
លំនៅដ្ឋានចំនួន ០១ខ្នង (ទំហំ ៥ម x ៧ម
) ក្នុងមួយគ្រួសារៗសម្រាប់ស្នាក់នៅ និងបង្កបង្កើនផល របស់ពួក
គាត់ទាំងអស់គ្នា ។
ដោយបានការយកចិត្តទុកដាក់ ឧបត្ថម្ភជាបន្តបន្ទាប់ពី សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុន សែន និងក្រសួងការពារជាតិ បានធ្វើអោយបងប្អូនយោធិនពិការ និងគ្រួសារ មានលំនឹងលើផ្នែក ជីវភាពរស់នៅ បានល្អ
ប្រសើរហូតមកដល់សព្វថ្ងៃនេះ ។

ទោះយ៉ាងនេះក្តី​ លោកឧត្តមសេនីយទោ ហ៊ុន ប៉ូគា បានឲ្យដឹងផងដែរចំពោះបញ្ហាប្រឈមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប
គឺជួបការលំបាក លើបញ្ហាខ្វះទឹកស្រោចស្រប់ ដំណាំដាំដុះបង្កបង្កើនផល របស់បងប្អូនយោធិនពិការ។

ក្នុងឱកាសចុះចែកអំណោយនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកក្រុមហ៊ុនកោះថ្មី រួមជាមួយបងប្អូនយោធិនពិការបានដាំកូនឈើអនុស្សាវរីយ៍ ចំនួន៥០០ដើមផងដែរ៕

About admin

Check Also

នគរបាលអះអាងថា មិនមានមនុស្សណាម្នាក់បាត់បង់ជីវិត្ត ក្នុងហេតុការណ៍ឆេះទីតាំងបញ្ចូលហ្គាស កណ្តាលក្រុងសៀមរាបទេ

នាយនគរបាលជាន់ខ្ពស់ ខេត្តសៀមរាប បានអះអាងថា នៅក្នុងករណីអគ្គីភ័យឆាបឆេះហាងបញ្ចូលហ្គាសរថយន្ត កណ្តាលក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១៤សីហាម្សិលមិញ ពុំមនុស្សណាម្នាក់ទទួលរងគ្រោះដល់ជីវិតទេ។ ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនបង្ការ និងពន្លត់អគ្គីភ័យ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា …

Leave a Reply

Your email address will not be published. Required fields are marked *