មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / យុវជនជាង២០០នាក់ មកពីវិទ្យាល័យនានាក្នុងខេត្តសៀមរាប ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា

យុវជនជាង២០០នាក់ មកពីវិទ្យាល័យនានាក្នុងខេត្តសៀមរាប ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា

ខេត្តសៀមរាប៖ យុវជនដែលជាសិស្សានុសិស្ស មកពីវិទ្យាល័យនានាក្នុងក្រុងសៀមរាប ចំនួន២០៥នាក់ ត្រូវបានបំពាក់បំពាក់កន្សែង ជាយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដើម្បីឲ្យពួកគេចូលរួមដោយពេញសិទ្ធិ នៅក្នុងសកម្មភាពមនុស្សធម៌នានា។
យុវជនស្ម័គ្រចិត្តទាំង២០៥នាក់នោះ ពួកគេមកពីវិទ្យាល័យ ១០មករា១៩៧៩ វិទ្យាល័យអង្គរ និងអនុវិទ្យាល័យព្រះឥន្ឌកោសា។ ពិធីបំពាក់កន្សែងនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យ១០មករា១៩៧៩ ក្រុងសៀមរាប ក្រោមអធិបតីភាព ទៀ សីហា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។
លោក ទៀ សីហា បានមានប្រសាសន៍ថា ការបំពាក់កន្សែងដល់យុវជននាពេលនេះ គឺដើម្បីបំពេញបន្ថែមសមាជិកយុវជនដែលបានប្រឡងចេញ ឬ ត្រូវបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងដើម្បីពង្រីកសមាជិកយុវជនថ្មី សម្រាប់បំពេញសកម្មភាពមនុស្សធម៌ ។ លើសពីនេះកម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព។
លោកបានមានប្រសាសន៍ទៀតថា នៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបស័គ្គ ការលំបាកនានា ពិសេសយុវជនគឺជាសរសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។ ជាមួយគ្នានេះដែរកាកបាទក្រហមកម្ពុជាបានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ “យុវជនកំពុងនាំគ្នាធ្វើសកម្មភាព យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម” ៕

About admin

Check Also

នគរបាលអះអាងថា មិនមានមនុស្សណាម្នាក់បាត់បង់ជីវិត្ត ក្នុងហេតុការណ៍ឆេះទីតាំងបញ្ចូលហ្គាស កណ្តាលក្រុងសៀមរាបទេ

នាយនគរបាលជាន់ខ្ពស់ ខេត្តសៀមរាប បានអះអាងថា នៅក្នុងករណីអគ្គីភ័យឆាបឆេះហាងបញ្ចូលហ្គាសរថយន្ត កណ្តាលក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១៤សីហាម្សិលមិញ ពុំមនុស្សណាម្នាក់ទទួលរងគ្រោះដល់ជីវិតទេ។ ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនបង្ការ និងពន្លត់អគ្គីភ័យ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា …

Leave a Reply

Your email address will not be published. Required fields are marked *