មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / មានបុគ្គលពីររូបកំពុងឈូសរានព្រៃ ក្បែរព្រលានយន្តហោះអន្តរជាតិសៀមរាប បំរ៉ុងបង្កើតភោជនីយដ្ឋាន

មានបុគ្គលពីររូបកំពុងឈូសរានព្រៃ ក្បែរព្រលានយន្តហោះអន្តរជាតិសៀមរាប បំរ៉ុងបង្កើតភោជនីយដ្ឋាន

សៀមរាប÷បុគ្គលពីររូបដែលមួយរូបជាអនុប្រធានភូមិ និងមួយរូបទៀតជាថៅថែហាងដ៍ធំក្នុងតំបន់រមណីយដ្ឋានបារាយណ៍ទឹកថ្លា បានកំពុងឈូសព្រៃរានយកដីក្នុងដែនគ្រប់គ្រងអាជ្ញាធរអប្សរា បំរ៉ុងបង្កើតភោជនីយដ្ឋាន និងពុះឡូត៍លក់ ក្បែរព្រលានយន្តហោះអន្តរជាតិសៀមរាប។ ករណីនេះថ្នាក់ដឹក នាំអាជ្ញាធរអប្សរាបញ្ជាក់ថា ចាំបាច់ត្រូវទប់ស្កាត់មិនអោយបុគ្គណាម្នាក់ ទៅបម្រែពីដីស្រែទៅជាដីភូមិ ពីដីភូមិទៅជាភោជនីយដ្ឋាននោះឡើយ។

    ទីតាំងដីដែលបុគ្គលពីរូបខាងលើឈូសឆាយ ស្ថិតក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ជាប់របងព្រលានយន្តហោះអន្តរជាតិ ជាតំបន់បេតិ កភណ្ឌដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា។

   នៅទីតាំងកើតហេតុ នាព្រឹកថ្ងៃទី២២ខែមករានេះ លោក កុក ឃន ម្ចាស់ដីដែលកំពុងបង្កើតភោជនីយ ដ្ឋានឈ្មោះថា (មាន់ដុតប៉ោតស្រែ១០០)បានប្រាប់ថា ដីរបស់គាត់មានទំហ៊ុំជាងពីរហិកតា រូបគាត់បានកាន់កាប់ធ្វើស្រែយូឆ្នាំមកហើយ។ ពេលនេះរូបគាត់មានបំណងដាំដើមឈើខ្លះ និងដំណាំហូបផ្លែខ្លះ និងបង្កើតជាកន្លែងលក់ដូរ ដើម្បីជីវភាពគ្រួសារ។ លោកបន្តថា ការដែលមកបង្កើតការដាំដុះនិងកន្លែងលក់ដូរ គឺបានសុំមេភូមិដោយផ្ទាល់មាត់។តែមិនបានស្នើសុំទៅខាងអាជ្ញាធរអប្សរានោះទេ ពីព្រោះថា ត្រឹមដាំដុះមិនខុសច្បាប់អ្វីទេ។

     ក្រោយពីទទួលស្គាល់ថា ធ្វើដោយមិនបានសុំច្បាប់ហើយគ្រប់យ៉ាងវាខុសច្បាប់លោក កុក ឃន បញ្ជាក់ថា រូបលោកយល់ព្រមសហការ អោយអាជ្ញាធរអប្សរាដកដើមឈើប្រភេទ(ធ្នង់)ចេញពីដីខាងលើនេះចុះ។ប៉ុន្តែដំណាំផ្សេង ព្រមទាំងរោងនិងគ្រែសុំរក្សាទុក ពី ព្រោះវាជាមុខរបរសម្រាប់លក់ដូរ។

   ចំណែកលោកហែម ហាន អនុប្រធានភូមិបន្ទាយឈើ ក៍បានបញ្ជាក់នៅទីតាំងដីដែរថា ដីរបស់គាត់មានទំហ៊ុំជាង១ហិកតា ពីមុនគាត់ធ្វើស្រែ តែពេលនេះរូបគាត់ពិតជាបានឈូសពង្រាបដាំដើមស្វាយមែន។លោកបន្តថា ការឈូសដាំស្វាយនេះ មិនបានសុំច្បាប់ពីអប្សរាមែន ព្រោះគិតថាមិនខុសច្បាប់។

    លោកអនុភូមិបានបដិសេធថា មិនមានគម្រោងពុះជាឡូត៍សម្រាប់លក់ ដូចការលើកឡើងរបស់ពលរដ្ឋក្នុងមូលដ្ឋាននោះទេ។ ប៉ុន្តែដំណាំដែលបានដាំរួច ហើយ ដាច់ខាតមិនអោយដកចោលនោះឡើយ។

    ក្នុងពេលជាមួយគ្នានោះ មន្ត្រីអាជ្ញាធរអប្សរាដែលចុះផ្ទាល់ បានបង្ហាញថា កាលពីថ្ងៃទី២១មករា ម្សិល មិញក្នុងខណ:ក្រុមការងារចុះទៅហាមឃាត់ លោកហែម ហាន អនុប្រធានភូមិបន្ទាយឈើ បានប្រមូលពលរដ្ឋ និងប្រជាការពារភូមិ មកឈរត្រៀបត្រាពេញទីតាំងដី បំណងរារាំងនិងប្រើហឹង្សាទៅលើក្រុមមន្ត្រី។ ក្នុងនោះ អ្នកខ្លះជោគជាំដោយភាពស្រវឹង ឯខ្លះទៀតដៃកាន់ដបស្រាមកជាមួយ។នេះបង្ហាញថា លោកហែមហាន មានចេតនា ចង់បង្កហឹង្សាមកលើមន្ត្រីពេលកំពុងបំពេញភារកិច្ច។ ប៉ុន្តែលោកអនុភូមិ បដិ សេធថា គ្រាន់តែហៅពួកគាត់មកស្តាប់ការពន្យល់របស់អប្សរាប៉ុណ្ណោះ។

    ជុំវិញករណីខាងលើនេះ លោកឡុង កុសល ប្រ ធាននាយកដ្ឋានសណ្តាប់ធ្នាប់សហប្រត្តិបត្តិការ និងជាអ្នកនាំពាក្យអង្គភាពអាជ្ញាធរអប្សរា បានថ្លែងថា តំបន់បេតិកភណ្ឌ មិនអនុញាតិអោយបុគ្គលណាម្នាក់ទៅបម្រែដីនោះឡើយ។ ការឈូសអោយប្រែក្លាយពីដីស្រែ ទៅជាដីចំការឬដីភូមិនៅក្នុងតំបន់បេតិកភណ្ឌគឺជាអំពើខុសច្បាប់។លោកបន្តថាអាជ្ញាធរអប្សរាចាំបាច់ត្រូវទប់ស្កាត់ ព្រោះថាដំបូងធ្វើស្រែ ក្រោយមកធ្វើចំការ ប៉ុន្តែថ្ងៃក្រោយប្រាកដជាកើតភូមិ និងឈានដល់ភោជនីយដ្ឋានជាក់ជាមិនខាន។

  អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ខាងលោកនិងព្យាយាមសហការជាមួយម្ចាស់ខាងលើ ដកកូនឈើទាំងនោះចេញ។ ប៉ុន្តែបើសិនជាពួកគាត់មិនសហការ យើងនិងសុំគោលការច្បាប់ដើម្បីអនុវត្តវិធានការ ត្បិតបើមិនដូច្នេះទេ ព្រៃក្នុងតំបន់បេតិកភណ្ឌ អាចក្លាយជាវាលរហោឋាន ដោយសាតែផ្តើមចេញពីការបម្រែដី៕រូបភាព:បាំងឆត្រ័ឈ្មោះកុកឃន និងពាក់អាវសរកាន់ទូរសព្ទ័តថឈ្មោះហែមហានអនុភូមិ។

       

About admin

Check Also

ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់

  សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា  មានករណីមន្ត្រីគយ ចាប់អូសឡានដឹកទំនិញក្នុងបំណងយកទៅកន្លែងស្នាក់ការ ស្រាប់តែក្រឡាប់ផ្ងាជើង ខ្ទាតទំនិញរាយប៉ាយពេញផ្លូវ រួចគេក៏ឃើញសមត្ថកិច្ចនាំគ្នារត់បាត់អស់នៅតែម្ចាស់ឡាន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើត ឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅចំណុចជិតភូមិភាគ៤ចាស់ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រភពបន្តថា ឡានសមត្ថកិច្ចគយ តែមិនដឹងគយខេត្តឬក៏គយចល័តនោះទេ ដោយគេឃើញមានពាក់ស្លាកលេខរដ្ឋ ស៊េរីហាយប្រីត …

Leave a Reply

Your email address will not be published. Required fields are marked *