មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / មន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តសៀមរាប អំពាវនាវសូមឲ្យបញ្ឈប់ការផ្ទេរសិទ្ធិ រំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់

មន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តសៀមរាប អំពាវនាវសូមឲ្យបញ្ឈប់ការផ្ទេរសិទ្ធិ រំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់

ក្នុងឱកាសចុះប្រតិបត្តិការដាក់ពង្រាយកម្លាំងល្បាតព្រៃ និងបំពាក់បំរាមនៅតាមព្រំប្រទល់ រវាងដែនដីព្រៃរបស់រដ្ឋ និងដែនដីព្រៃរបស់សហគមន៍ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅនៃខេត្តសៀមរាប បានធ្វើការអំពាវនាវជាសាធារណៈ សូមឲ្យបញ្ឈប់ការផ្ទេរសិទ្ធិរំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់   និង សំណូមពរសុំឲ្យអាជ្ញាធរស្រុកពាក់ព័ន្ធ សហការចូលរួមដោះស្រាយករណីរំលោភច្បាប់ព្រៃឈើដោយការឃុបឃិត ខណៈដែលដីព្រៃរបស់រដ្ឋនៅក្នុងតំបន់គ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅរាប់រយហិកតា ប្រឈមការបាត់បង់ដោយការទិញលក់ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ក្រោមអំពើឃុបឃិតគ្នាជាប្រព័ន្ធ ។

លោក សេង លន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៤រហូតមកដល់បច្ចុប្បន្ននេះ ក្រោមការផ្តល់កិច្ចសហការដោយកងកម្លាំងកងទ័ពនៃយោធភូមិភាគទី៤  ការងារអភិរក្សព្រៃឈើ និង ការទប់ស្កាត់ការបរបាញ់សត្វគ្រប់ប្រភេទនៅក្នុងតំបន់ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅខេត្តសៀមរាប ទទួលបានលទ្ធផលល្អប្រសើរ តាមរយៈនៃការចល័តល្បាតនៅពេលថ្ងៃ និងយាមកាមប្រចាំនៅពេលយប់ តាមគោលដៅនានា ជាមួយនឹងការអប់រំបញ្ជ្រាបការយល់ដឹងជូនដល់ប្រជាសហគមន៍ផងដែរ ស្តីអំពីច្បាប់ព្រៃឈើ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះ គឺតំបន់ដីព្រៃក្រៅចំការពូជនោះ កំពុងទទួលរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៩នេះ ដោយការកើតឡើងនូវអំពើឃុបឃិតគ្នាជាប្រព័ន្ធ រំលោភវាស់វែងផ្ទេរកម្មសិទ្ធិ លក់ ដូរ ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ។

លោក សេង លន បានឲ្យដឹងទៀតថា បញ្ហារំលោភវាស់វែងផ្ទេរកម្មសិទ្ធិ លក់ ដូរ ដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់នេះ ត្រូវបានរដ្ឋបាលព្រៃឈើសៀមរាប បានសេចក្ដីរាយការណ៍ទៅអាជ្ញាធរខេត្តសៀមរាបផងដែរ ដើម្បីសុំឲ្យមានការគាំទ្រ និង ចេញគោល​ការណ៍បញ្ឈប់ជាស្ថាពរ ការផ្ទេរ ទិញ លក់ ដីព្រៃរបស់រដ្ឋក្នុងតំបន់នេះ ព្រោះថា ដែនដីព្រៃប្រមាណជិត៩ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត​ភូមិត្រពាំងថ្មឃុំកន្ទួត ស្រុកស្វាយលើ ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅ  និងមួយផ្នែកទៀតស្ថិតក្នុងភូមិខ្នាររង្វាស ឃុំ​ឃុនរាម ស្រុកបន្ទាយស្រី ដែលមានដែនដីព្រៃចំការក្រញូងចំនួន១៨៨៨ហិចតាដែរនោះ ត្រូវបានចាត់ទុកថា ជាតំបន់ប្រភពផ្តល់គ្រាប់ពូជតែមួយគត់នៅក្នុងប្រទេសកម្ពុជា ហើយការអភិរក្សព្រៃឈើក្នុងតំបន់នេះ ត្រូវបានគាំទ្រដោយមូលនិធិមេគង្គឡានឆាង ក្រោមគម្រោងស្តារព្រៃឈើ និងលើកកម្ពស់ការប្រើប្រាស់ដោយនិរន្តរភាពនៅអាស៊ីអាគ្នេយ៍ ៕

    

About admin

Check Also

តារា(ខាត់សុឃីម)និងពលរដ្ឋជាច្រើនរយនាក់ មកតវ៉ានៅមុខតុលាការ ទាមទារអោយដោះលែង អឌិតអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា

សៀមរាប÷ព័ត៍មានបឋម ក្រុមពលដ្ឋច្រើនរយនាក់ ដែលក្នុងនោះមានតារាចម្រៀង ខាត់សុឃីមនិងប្តីផង បាននាំគ្នាមកឈរកាន់បដានិងដាក់មីក្រូនៅមុខតុលាការ ស្រែកទាមទារអោយដោះលែង ឈ្មោះឌីម សួនណាត អឌិតអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា ដែលត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ ក្នុងសំណុំរឿងព្រហ្មទណ្ឌ័លេខ៨៣៥ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ ក្រោមបទចោទ ឆបោក។   …

Leave a Reply

Your email address will not be published. Required fields are marked *