មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / មន្ត្រីខិលខូចផ្សំគំនិតជាមួយជនល្មើស ដែលបំផ្លាញធនធានធម្មជាតិ អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់

មន្ត្រីខិលខូចផ្សំគំនិតជាមួយជនល្មើស ដែលបំផ្លាញធនធានធម្មជាតិ អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់

អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូច ដែលធ្វើសកម្មភាព ដុត រុករានទន្រ្ទានដីព្រៃ បង្កជាអគ្គិភ័យឆាបឆេះព្រៃ នៅក្នុងខេត្តសៀមរាប។ ការព្រមានដាក់ទោសលើជនបង្កករណីអគ្គិភ័យឆេះព្រៃនេះ បានធ្វើនៅក្នុងកិច្ចប្រជុំ មួយកាលពីព្រឹកថ្ងៃទី៣ឧសភានេះ ស្តីពីវិធានការការពារ និងទប់ស្កាត់ បញ្ហាភ្លើងឆេះព្រៃ។ កិច្ចប្រជុំបានធ្វើនៅក្នុងសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព អភិបាលរងខេត្តសៀមរាប លោក ង៉ាន់ ភិរុណ ដែលមានការចូលរួមពី មន្ទីរ អង្គភាព ពាក់ព័ន្ធ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកទា គឹមសុទ្ធ នៅក្នុងកិច្ចប្រជុំរកការទប់ស្កាត់ បញ្ហាភ្លើងឆេះព្រៃ បានបញ្ជាក់ថា រដូវប្រាំងឆ្នាំ២០១៩នេះ ព្រៃឈើប្រមាណ៧៥០ហិកតា នៅក្នុងខេត្តសៀមរាប ត្រូវបានភ្លើងព្រៃឆាបឆេះ ដែលបានបំផ្លិច បំផ្លាញព្រៃឈើជាច្រើន។ លោកទា គឹមសុទ្ធ បានថ្លែងថា កត្តាចម្បង ដែលបង្កឲ្យមានភ្លើងឆេះព្រៃញឹកញាប់ នោះ គឺកើតឡើងមកពី ការកាប់ឆ្ការដុតរានព្រៃ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ, ការធ្វើកសិកម្មពនេចរ, ការតាំងទីលំនៅដ្ឋានថ្មី, ការដុតព្រៃដើម្បីចាប់សត្វ, និង ការបន្សល់ ភ្នក់ភ្លើងនៅក្នុងព្រៃ តាមរយៈការធ្វេសប្រហែសរបស់មនុស្ស ។ល។
ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានបន្ថែមថា អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធ កំពុងមានវិធានការណ៍ ចាប់ជនខិលខូច ដែលកាប់ទន្ទ្រាន ដុត និងរុករានដីព្រៃ យកធ្វើជាកម្មសិទ្ធិឯកជន ដោយចេតនា នោះ អាចប្រឈមមានទោសជាប់ពន្ធនាគារពី០៥ទៅ១០ឆ្នាំ។ លោកបន្ថែមទៀតថា ស្រុកដែលមានភ្លើងឆេះព្រៃច្រើនជាងគេក្នុងឆ្នាំនេះ គឺស្រុកពួក និងស្រុកក្រឡាញ់។
អភិបាលរងខេត្តសៀមរាប លោក ង៉ាន់ ភិរុណ ក៏បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រដាប់អាវុធក្នុងខេត្តសៀមរាប ប្រើប្រាស់វិធានការទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃឲ្យបានទាន់ពេលវេលា នឹងមានវិធានការច្បាស់លាស់ ចាប់ជនដែលប្រព្រឹត្តល្មើស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ នោះដែរ។ លោកអភិបាលរងខេត្ត បានបន្តជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ ក្នុងខេត្តសៀមរាប សហការជាមួយមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន ដាំដើមឈើជំនួសមកវិញ នៅកន្លែងដែលភ្លើងព្រៃបានឆាបឆេះនាពេលថ្មីៗនេះ ឬពីមុនមក និងបន្តផ្សព្វផ្សាយឱ្យបានច្រើនពីច្បាប់ព្រៃឈើ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងចូលរួមការពារ ទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃ។ លោក ង៉ាន់ ភិរុណ បានឱ្យដឹងទៀតថា រដ្ឋបាលខេត្តសៀមរាប នឹងបង្កើតគណៈកម្មការ រួមទាំងក្រុមមេធាវី ដោះស្រាយបញ្ហា បណ្តឹង និងជាដើមបណ្តឹង ប្តឹងទៅជនប្រព្រឹត្តល្មើសបទល្មើសបំផ្លាញធនធានធម្មជាតិ នាពេលខាងមុខ ហើយក៏មិនអត់ឱន ចំពោះមន្ត្រីខិលខូចផ្សំគំនិតជាមួយជនល្មើសដែលបំផ្លាញធនធានធម្មជាតិផងដែរ៕

About admin

Check Also

សិក្ខាសាលាផ្សព្វផ្សាយ សកម្មភាព និង របកគំហើញរបស់ក្រុមអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ !

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បញ្ជាក់ថា ក្នុងករណីដែលពុំមានដំណោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ ចាប់ពីពេលឥឡូវនេះតទៅទេនោះ តាមការប៉ាន់ស្មាន នៅក្នុងរបាយការណ៍វិភាគ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាព ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ករណីនេះ នឹងនាំអោយផលិតផលសារុបរបស់កម្ពុជា (GDP) នៅក្នុងឆ្នាំ ២០៥០ខាងមុខ នឹងអាចមានការថយចុះជិត ១០% …

Leave a Reply

Your email address will not be published. Required fields are marked *