មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ព្រៃពូជឈើគ្រញូង ជាង៤០ហិចតា នៅខេត្តសៀមរាប ត្រូវគេលួចដុតបំផ្លាញ

ព្រៃពូជឈើគ្រញូង ជាង៤០ហិចតា នៅខេត្តសៀមរាប ត្រូវគេលួចដុតបំផ្លាញ

ខេត្តសៀមរាប៖ មន្ត្រីបានអះអាងថា តំបន់ព្រៃពូជឈើគ្រញូងញូង ដែលទើប និងដាំក្នុងអំឡុងឆ្នាំ២០១១ ត្រូវបានគេលួចដុតបំផ្លាញក្នុងបំណងវាទយកដីរដ្ឋ បណ្តាលឲ្យ ឆេះខូចខាត កូនឈើ គ្រូញូង និងឈើផ្សេងៗជាង៤០ហិកតា។
ហេតុការណ៍ឆាបឆេះនេះកើតឡើងនៅ វេលា ម៉ោង ១៦និង០០នាទី ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ រហូតដល់ ដល់ ម៉ោង ១០ យប់ ថ្ងៃ ដដែល ស្ថិត ក្នុងភូមិ ត្រពាំងថ្ម ឃុំ ឃុន រាម ស្រុក បន្ទាយស្រី ខេត្តសៀមរាប ។
នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ លោក សេង លន ប្រាប់អ្នកកាសែតថា ករណី ភ្លើង ឆេះ ព្រៃនៅ តំបន់ព្រៃពូជ កូនឈើគ្រញូងនេះ បណ្តាល ឲ្យខូចខាត ព្រៃឈើ សរុប ទាំងអស់ ជាង៤០ហិកតា។ លោកថា ការពន្លត់នោះមានកម្លាំងរដ្ឋបាលព្រៃឈើនិងកម្លាំងយោធាភូមិភាគទី៤ ពន្លត់ដោយប្រើតែកម្លាំងបាយសុទ្ធ ព្រោះយើងគ្មានឡានទឹក។ដោយប្រើប្រាស់អាត្រាក់ទ័រចំនួន០២គ្រឿង ភ្ជួរកាត់ ដោយ ពុំបាន ប្រី ប្រាស់ ឡានទឹក ឡើយ ហើយ ព្រៃ នោះ កាលពី ឆ្នាំមុន ក៏ ធ្លាប់ ឆេះ ដែរ ។
លោកបន្ថែមថា មូលហេតុនៃការឆាបឆេះនេះគឺបណ្តាលមកពីជនអគតិលួចដុត ដើម្បីចង់មកវាទយកដីព្រៃរបស់រដ្ឋ។
បើតាមលោក សេង លន ករណីនេះលោកនឹងស្រាវជ្រាវរកជនបង្កដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

   

About admin

Check Also

ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់

  សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា  មានករណីមន្ត្រីគយ ចាប់អូសឡានដឹកទំនិញក្នុងបំណងយកទៅកន្លែងស្នាក់ការ ស្រាប់តែក្រឡាប់ផ្ងាជើង ខ្ទាតទំនិញរាយប៉ាយពេញផ្លូវ រួចគេក៏ឃើញសមត្ថកិច្ចនាំគ្នារត់បាត់អស់នៅតែម្ចាស់ឡាន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើត ឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅចំណុចជិតភូមិភាគ៤ចាស់ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រភពបន្តថា ឡានសមត្ថកិច្ចគយ តែមិនដឹងគយខេត្តឬក៏គយចល័តនោះទេ ដោយគេឃើញមានពាក់ស្លាកលេខរដ្ឋ ស៊េរីហាយប្រីត …

Leave a Reply

Your email address will not be published. Required fields are marked *