មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ពិធីសម្ពោធអាគារទីចាត់ការ-បណ្ណាល័យ និងអាគារសិក្សា នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប !

ពិធីសម្ពោធអាគារទីចាត់ការ-បណ្ណាល័យ និងអាគារសិក្សា នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប !

សម្តេចឧបនាយករដ្ឋមន្រ្តី ពិជ័យសេនា ទៀ បាញ់ អំពាវនាវ សូមឲ្យមាតាបិតា អាណាព្យាបាលសិស្ស និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរួមចំណែកឲ្យបានខ្លាំងក្លា ដើម្បីពង្រឹងខឿនសន្តិសុខជាតិ តាមរយៈនៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងសូមឲ្យប្រជាពលរដ្ឋដែលលង់ ចាញ់ឧបាយកលបោកបព្ឆោតទណ្ឌិត សម សង្ស៉ី ឲ្យចូលរួមចលនាក្បត់ជាតិនោះ ប្រញាប់ប្រញាល់ភ្ញាក់រលឹកឡើង ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល រួមរស់ជាមួយសង្គមជាតិវិញ សម្តេចពិជ័យសេនាមានប្រសាសន៍ ក្នុងពិធីសម្ពោធអាគារទីចាត់ការ-បណ្ណាល័យ និងអាគារសិក្សា នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមមានអាគារទីចាត់ការ-បណ្ណាល័យ១ខ្នង ស្មើនឹង៣បន្ទប់ អាគារសិក្សា២ខ្នង ស្មើនឹង៣០បន្ទប់ ដែលបានកសាងជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បានរៀបចំពិធីកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ស្របពេលនៃបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី ។
ធីនោះ ។
នៅក្នុងមតិស្វាគមន៍របស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាប បានលើកឡើងថា ៖ ការងារអប់រំជាគន្លឹះមួយយ៉ាងសំខាន់បំផុត ក្នុងការកសាងធនធានមនុស្ស ដែលសង្គមទាំងមូលត្រូវតែចូលរួមវិនិយោគឱ្យបានខ្លាំងក្លា ដោយប្រើប្រាស់ពេលវេលាដ៏យូរអង្វែងការអត់ធ្មត់ និងការទទួលខុសត្រូវប្រកបដោយការប្រុងប្រយ័ត្នបំផុត។ ការបណ្តុះបណ្តាលធនធានមនុស្ស គឺផ្តើមចេញពីការកសាងសមត្ថភាព និងអប់រំសីលធម៌ដល់ការរស់នៅរបស់កុមារ និងយុវជនយើង ទាំងបញ្ញា ស្មារតី កាយសម្បទា និងបំណិនជីវិតគ្រប់បែបយ៉ាង ដែលជាឱកាសដ៏ល្អបំផុត សម្រាប់អភិវឌ្ឍប្រទេសជាតិ ទៅថ្ងៃអនាគត ព្រោះពួកគេនឹងក្លាយជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេន របស់សង្គមជាតិយើងទាំងមូល សម្រាប់កសាងប្រទេសទេសជាតិក្នុងពេលខាងមុខ ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ៖ ការអប់រំល្អនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល នោះគឺសំដៅទៅដល់ការផ្គត់ផ្គង់ធនធានមនុស្ស កម្លាំងពលកម្មដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈ ឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងទីផ្សាការងារ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍជាតិ ។
រាជរដ្ឋាភិបាលបានចាត់ទុកថា ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ ។ ប្រការនេះ រាជរដ្ឋាភិបាលបានបន្តផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីធ្វើឲ្យមុតស្រួច ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាឆាប់រហ័ស ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគតដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ។
ជាការអំពាវនាវរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ៖ ចំពោះមុខ សូមឲ្យមាតាបិតា អាណាព្យាបាលសិស្ស និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរួមចំណែកឲ្យបានខ្លាំងក្លា ដើម្បីពង្រឹងខឿនសន្តិសុខជាតិ តាមរយៈនៃការជម្រុញបន្តចលនាអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងសកម្មក្នុងការអប់រំកូនចៅទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីឲ្យពួកគេក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព ទេពកោសល្យ និងសក្តានុពល ឈានទៅអនាគតមួយដ៏រុងរឿង ។
សេក្តីអំពាវនាវរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសំដៅទៅកាន់រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចាត់វិធានការណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតចំពោះទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលមានផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈនៃការប្រើប្រាស់វិធីញុះញ៉ង់ អុជអាល បំផុសបំផុល និងប្រើឧបាយកលបោកបញ្ឆោត អូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តន៍ដោយហឹង្សា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើវិទ្ធង្សនា និងជាឧក្រឹដ្ឋកម្មធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់សន្តិសុខជាតិ ។
សម្តេចពិជ័យ អំពាវនាវថា សូមឲ្យប្រជាពលរដ្ឋដែលលង់ចាញ់ឧបាយកលបោកបព្ឆោតទណ្ឌិត សម សង្ស៉ី ឲ្យចូលរួមចលនាក្បត់ជាតិនោះ ប្រញាប់ប្រញាល់ភ្ញាក់រលឹកឡើង ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល រួមរស់ជាមួយសង្គមជាតិវិញ ។

           

About admin

Check Also

គយព្រលានយន្តហោះខេត្តសៀមរាប ឃាត់ស្ត្រីជនជាតិថៃពីរនាក់ និងគ្រឿងញៀនជាង ២៧គីឡូក្រាម

នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយកម្លាំងការិយាល័យត្រួតពិនិត្យគយ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយមានការសម្របសម្រួល ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួនស្ត្រីជនជាតិថៃចំនួន២នាក់និងគ្រឿងញៀនចំនួន ២៧,៣០គីឡូក្រាម  កាលពីវេលាម៉ោង ២២និង០៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ …

Leave a Reply

Your email address will not be published. Required fields are marked *