មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ពិធីជប់លៀងអាពាហ៍ពិពាហ៍ ត្រូវអាក់ខានខណៈមានភ្លើងឆេះប្រអប់ភ្លើង ភោជនីយដ្ឋានអាប៉ូឡូប្លាស្សា

ពិធីជប់លៀងអាពាហ៍ពិពាហ៍ ត្រូវអាក់ខានខណៈមានភ្លើងឆេះប្រអប់ភ្លើង ភោជនីយដ្ឋានអាប៉ូឡូប្លាស្សា

សៀមរាប៖ ទាំងម្ចាស់ដើមការ ទាំងភ្ញៀវកិត្តិយសជាច្រើនរយនាក់បានរត់បចែកជើងគ្នា ខណៈកំពុងទទួលទានអាហារយ៉ាងសប្បាយ ស្រាប់តែផ្ទុះប្រអប់ភ្លើងរបស់ភោជនីយដ្ឋានអាប៉ូឡូប្លាស្សា បង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅឡើង។
ករណីអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង២០និង២០នាទី យប់ថ្ងៃទី០៥ខែឧសភាឆ្នាំ២០១៩ នៅទីតាំងភោជនីយដ្ឋានអាប៉ូឡូប្លាស្សា តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
តាមប្រភពពីសន្តិសុខរបស់ភោជនីយដ្ឋានអាប៉ូឡូប្លាស្សាបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅអគារA របស់ភោជនីយដ្ឋាន មានពិធីជប់លៀងអាពាហ៍ពិពាហ៍។ លុះដល់ម៉ោងកើតហេតុខណៈដែលភ្ញៀវកំពុងសប្បាយរីករាយ ស្រាប់តែដាច់ចរន្តអគ្គិសនី និងឃើញមានបែកផ្កាភ្លើងចេញពីប្រអប់ភ្លើង ក្បែររោងម៉ាស៊ីន ។ ប្រភពបន្តថា ពេលឃើញដូច្នោះ ទាំងភ្ញៀវទាំងម្ចាស់ដើមការ បានរត់ចែកជើងគ្នាយកតែរួចរៀងៗខ្លួន។
លោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមលោកបានបញ្ជាឡានទឹកជាច្រើនគ្រឿង ដើម្បីពន្លត់អគ្គីភ័យនេះ ប៉ុន្តែដោយសារនៅជិតម៉ាស៊ីនភ្លើងនេះមានស៊ីទែនសាំងរហូតដល់៥ពាន់លីត្រ បណ្តាលឱ្យឆេះខ្លាំងហើយពិកបាកក្នុងការពន្លត់ តែសមត្ថកិច្ចបានបាញ់ទឹកអស់ជាច្រើនឡាន និងប្រើពេលអស់ប្រមាណ១ម៉ោងទើបពន្លត់អគ្គីភ័យនេះបានរលត់ទាំងស្រុងវិញ។ លោកទិត្យ ណារ៉ុង ឲ្យដឹងថា ករណីអគ្គីភ័យនេះគឺឆាបឆេះតែម៉ាស៊ីនភ្លើង និងរោងដាក់ម៉ាស៊ីនភ្លើងនោះតែប៉ុណ្ណោះ វាមិនបានឆេះរាលដាដល់កន្លែងផ្សេងឬបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ។
លោកស្នងការបញ្ជាក់ថា ករណីអគ្គីភ័យនេះបណ្តាលមកពីផ្ទុះប្រអប់ភ្លើងដែលនៅជិតម៉ាស៊ីនហើយឆាបទៅឆេះស៊ីតែនសាំង និងបន្តឆេះម៉ាស៊ីន និងរោងដាក់ម៉ាស៊ីនតែម្តង។
វត្តមានលោកអភិបាលខេត្តសៀមរាប លោក ទៀ សីហា បានទៅទៅពិនិត្យកន្លែងកើតហេតុ​ ព្រមទាំងបានសម្របសម្រួល ដល់កម្លាំងចម្រុះចំណុះអោយខេត្ត​ ជួយអន្តរាគមន៍ដើម្បីពន្លត់​អគ្គីភ័យនេះបានរលត់ទាំងស្រុង។
លោកទៀសុីហា បានអំពាវនាវឱ្យប្រជាពលរដ្ឋ​ មានការប្រុងប្រយ័ត្នទាំងអស់គ្នាព្រោះថា ពេលនេះរដូវក្តៅងាយនិងមានគ្រោះអគ្គីភ័យកើតឡើង។
យោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលបាននៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សម្ភារខូចខាតរួមមាន៖
ម៉ាស៊ីនភ្លើងខ្នាតធំតម្លៃប្រហែល ៣៨០០០ដុល្លារ, ម៉ាស៊ីនភ្លើងខ្នាតតូច តម្លៃប្រហែល ២០០០០ដុល្លារ, បារ៉ែតកាច់ផ្លាស់ប្តូរភ្លើងចំនួន០៥គ្រាប់ ០១គ្រាប់តម្លៃ៥០០ដុល្លារ, ម៉ាស៊ូតចំនួន ១០០០លីត្រ, ម៉ូតូរឺម៉ក់ចំនួន០១តម្លៃប្រហែល ៣០០០ដុល្លារ រួមទាំងសម្ភារមួយចំនួន។
សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយ ន្តសរុប ១៤គ្រឿង ប្រើទឹកអស់ ២៤រថយន្ត រួមមាន៖ រថយន្តស្នងការនរគបាលខេត្តចំនួន ៥គ្រឿង, រថយន្តកងរាជអាវុធហត្ថ ៤គ្រឿង, រថយន្តបេតិកភណ្ឌ័ ១គ្រឿង, រថយន្តអធិការដ្ឋាននរគបាលស្រុកបាគងចំនួន ១គ្រឿង, រថយន្តអគ្គិភ័យអាកាសយាន្តដ្ឋានអន្តរជាតិ ១គ្រឿង, រថយន្តអគ្គិភ័យភូមិវប្បធម៌ ២គ្រឿង សរុបរថយន្តពន្លត់អគ្គិភ័យប្រើប្រាស់អស់ចំនួន ១៤គ្រឿង បាញ់ទឹកអស់២៤ឡាន។
ម្ចាស់ហាងឈ្មោះ សាំង សុខឈៀង ភេទប្រុស អាយុ៧៧ឆ្នាំ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។

About admin

Check Also

នគរបាលអះអាងថា មិនមានមនុស្សណាម្នាក់បាត់បង់ជីវិត្ត ក្នុងហេតុការណ៍ឆេះទីតាំងបញ្ចូលហ្គាស កណ្តាលក្រុងសៀមរាបទេ

នាយនគរបាលជាន់ខ្ពស់ ខេត្តសៀមរាប បានអះអាងថា នៅក្នុងករណីអគ្គីភ័យឆាបឆេះហាងបញ្ចូលហ្គាសរថយន្ត កណ្តាលក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១៤សីហាម្សិលមិញ ពុំមនុស្សណាម្នាក់ទទួលរងគ្រោះដល់ជីវិតទេ។ ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនបង្ការ និងពន្លត់អគ្គីភ័យ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា …

Leave a Reply

Your email address will not be published. Required fields are marked *