មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ពលរដ្ឋ៖ព្រៃលិចទឹកក្នុងសង្កាត់ជ្រាវ នឹងវិនាសក្នុងពេលដ៍ខ្លីខាងមុខ

ពលរដ្ឋ៖ព្រៃលិចទឹកក្នុងសង្កាត់ជ្រាវ នឹងវិនាសក្នុងពេលដ៍ខ្លីខាងមុខ

សៀមរាប÷ ពលរដ្ឋក្នុងសង្កាត់ជ្រាវ រួមទាំងមន្ត្រីសហគមន៍បឹងពារាំងបង្ហាញថា ព្រៃលិច ទឹកក្នុងដែនការពារនៃតំបន់នេះ អាចនឹងវិនាសក្នុងពេលដ៍ខ្លីខាងមុខ ប្រសិនបើមន្ត្រីជំនាញនៅតែអនុវត្តច្បាប់ដោយប្រកាន់ខ្សែខ្នង។

ការលើកឡើងនេះ គឺក្រោយពេលមន្ទីរជំនាញរ៉ែនិងឋាមពលខេត្ត ដោះលែងគ្រឿងចក្រ៦ទៅ៧គ្រឿងរបស់មន្ត្រីប៉ូលិសម្នាក់ ដែលចូលទៅឈូសព្រៃ ជីកយកអាចម៍ដីលក់ ក្នុងដែនព្រៃលិចទឹកនៃតំបន់ការពារ ដោយអោយទទួលទោសត្រឹមធ្វើកិច្ចសន្យា។ គឺផ្ទុយទៅនឹងពលរដ្ឋម្នាក់ ដែលត្រូវចាប់ផាកពិន័យរហូត ១២លានរៀល ដោយគ្រាន់តែបើកត្រាក់ទ័រចូលទៅបំរុងភ្ជួរដីស្រែរបស់គាត់ក្នុងតំបន់នោះ។ ការដែលគ្រឿងចក្រកំពុងជីកកាយដី ជាមួយនិងរថយន្ត៦ ទៅ ៧គ្រឿងចូលទៅដឹកអាចម៍ដីបន្តកន្ទុយគ្នា ហើយសមត្ថកិច្ចចាប់ឃាត់ត្រឹមតែមួយដង្ហើមចង្រិត ដោះ លែងទៅវិញនេះ បានធ្វើអោយពលរដ្ឋ បង្ហាញការមិនអស់ចិត្ត រហូតលើកឡើងថា សមត្ថកិច្ចជំនាញធ្វើនេះគឺ កំពុងបន្សល់ទុកស្រមោលខ្មៅ អោយដិតដាមក្នុងចិត្តពួកគាត់ មិនអាចភ្លេច។

ក្រុមពលរដ្ឋក្នុងសង្កាត់ជ្រាវ នៃក្រុងសៀមរាប បានប្រាប់អោយដឹថា ដីព្រៃលិចទឹករាប់សិបហិកតា ក្នុងតំបន់២និងតំបន់៣ ក្រោមទំនប់៧៨ ដែលមានការ ការពារយ៉ាងម៉ឺងម៉ាត់ដោយសមត្ថកិច្ច ជលផលបរិស្ថាន និងអាជ្ញាធរបឹងទន្លេសាប ពីដើមឡើយមានព្រៃក្រាសៗ ហ៊ុំពទ្ធ័ដោយផ្ទៃទឹកនារដូវវស្សា។ ឯរដូវប្រាំទោះបីទឹកស្រកអស់តាមកន្លែងខ្លះៗ ប៉ុន្តែព្រៃទាំងនោះនៅតែរក្សាសម្រាប់ជំរកត្រីពងនិងកូនក្នុងរដូវវស្សាវិញដដែល។ ជាមួយនិងការ ការពារយ៉ាងម៉ឺងម៉ាត់នេះទោះបីពលរដ្ឋចូលទៅកាប់អុសក៍មិនអនុញាតិដែរ។ ការថែរក្សា ការពារព្រៃលិចទឹកដោយគោលការច្បាប់ បានធ្វើអោយពលរដ្ឋក្នុងមូលដ្ឋាន ងាកចេញពីការប៉ុនប៉ងរុករានទន្ទ្រាន កាប់បំផ្លាញព្រៃលិចទឹកទាំងនេះ មកជួយសហការ ការពារវិញ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយ ក៍ចាប់ផ្តើមល្បីថា ដីព្រៃលិចទឹកមួយចំនួនធំ ធ្លាក់ក្នុងកណ្តាប់ដៃឧកញ៉ា ពីរទៅបីរូបទៅហើយ។

ប្រភពបញ្ជាក់ថា ចាប់តាំងពីល្បីរឿងឧកញ៉ា ទាំង នោះ មានកម្មសិទ្ធិលើដីព្រៃលិចទឹក ក៍ចាប់ផ្តើមមានគ្រឿងចក្រឆ្មក់ចូលទៅឈូសឆាយដីព្រៃ។ ក្នុងនោះមានអ្នកខ្លះឈូសព្រៃវាតយកដី ដើម្បួព្រួសស្រូវ ជាការបំភ័នភ្នែកក្នុងការគ្រប់គ្រងធ្វើជាកម្មសិទ្ទិ។ ឯខ្លះទៀតជីកជាស្រះដើម្បីយកអាចម៍ដីលក់ និងបន្តឈូសព្រៃពង្រីករានយកដីធ្វើជាកម្មសិទ្ធិបន្ថែមទៀត។

ប្រភពបន្ថែមថា ក្នុងពេលសម្លេងគ្រឿងចក្រលាន់ រំពងពេញព្រៃ ឯសមត្ថកិច្ចពាក់ពន្ធ័៤ទៅ៥ស្ថាបន័ នាំគ្នាសម្ងំធ្វើអត់ដឹង ដីព្រៃលិចទឹករាប់សិបហិកតា ក៍បានក្លាយទៅជាស្រះទឹកកម្មសិទ្ធិ និងវាលស្រែរបស់ក្រុមឧកញ៉ា។ក្រៅ ពីនោះក៍មានដីច្រើនហិកតាទៀត ក្លាយជាទីតាំងដឹកដីចាប់បំពេញសម្រាប់ពុះឡូត៍លក់។

ក្រុមពលរដ្ឋបញ្ជាក់ថា កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨កន្លងទៅ ពលរដ្ឋម្នាក់បានបើកត្រាក់ទ័របំរ៉ុងចូលភ្ជួស្រែរបស់ខ្លួន ក៍ត្រូវមន្ត្រីនៃមន្ទីរបរិស្ថានខេត្តចាប់ឃាត់ ហើយផាកពិន័យរហូត១២លានរៀល និងធ្វើកិច្ចសន្យាបញ្ឈប់ការចូលភ្ជួស្រែ។នេះជាករណីមួយដែលមើលឃើញថា អនុវត្តច្បាប់តាមរបៀនខ្មៅងងឹត។

ជំុវិញការចាប់គ្រឿងចក្រហើយដោះលែងនេះដែរ លោកគង់ មង្គល ប្រធានសហគមន៍ប្រើប្រាស់អាង ទឹកនំនប់៧៨ និងជាប្រធានសហគមន៍ទេសចរណ បឹងពារាំង បានថ្លែងតាមទូរសព្ទ័ថា រូបលោក រួមទាំងមន្ត្រីសហគមន៍ មានការសោកស្តាយចំពោះការចាប់គ្រឿងចក្រដែលកំពុងប្រព្រឹត្តបទល្មើស ហើយដោះ លែង។ សហគមន៍របស់លោក មានសិទ្ធិការពារព្រៃ សហការនិងរាយការណ៍។ប៉ុន្តែមិនមានសិទ្ធិក្នុងការសម្រេចឃាត់នោះឡើយ។ លោកបន្តថា សហគមន៍នេះ ទើបបង្កើតបាន៦ទៅ៧ឆ្នាំ តែយើងព្យាយាមការពារព្រៃទាំងនេះ ដើម្បីប្រយោជន៍រួម និងជាធនធានធម្មជាតិ។ លោកបានបញ្ជាត់ថា រូបលោកក៍ដូចមន្ត្រី បានដាក់លិខិតទៅថ្នាក់ដឹកនាំខេត្តនិងក្រុង សុំសិទ្ធិក្នុងការបង្ក្រាប និងបន្តវិធានការ តែលិខិតនៅមិនមានការឆ្លើយតបឡើយ។

ក្រុមពលរដ្ឋ និងមន្ត្រីសហគមន៍ បានទទូចសុំអោយអាជ្ញាធរមានសមត្ថកិច្វ ចាត់វិធានការផ្លូវច្បាប់ ដោយមិនប្រកាន់បក្ខពួកខ្សែខ្នង ចំពោះបុគ្គលដែលប៉ុនប៉ងរំលោភបំពាន កាន់កាប់ដីព្រៃលិចទឹក ក្នុងភូមិ សាស្ត្រសង្កាត់ជ្រាវ នៃក្រុងសៀមរាប។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះបានចាប់គ្រឿងចក្រ របស់មន្ត្រីប៉ូលិសខេត្តសៀមរាបម្នាក់ ខណ:កំពុងឈូសនិងជីកយកអាចម៍ដីក្នុងតំបន់ព្រៃលិចទឹក។ នៅប៉ុន្មានម៉ោងក្រោយក៍ដោះលែងទៅវិញ។ ដែលករណីនេះ បង្កអោយពលរដ្ឋក្នុងតំបន់ ដាក់ការសង្ស័យមានភាពមិនប្រក្រតី រហូតសុំអោយមានការស៊ើបអង្កេត ត្បិតអាចនិងមានស្រមោលខ្មៅបាំងពីក្រោយ៕

        

About admin

Check Also

ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់

  សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា  មានករណីមន្ត្រីគយ ចាប់អូសឡានដឹកទំនិញក្នុងបំណងយកទៅកន្លែងស្នាក់ការ ស្រាប់តែក្រឡាប់ផ្ងាជើង ខ្ទាតទំនិញរាយប៉ាយពេញផ្លូវ រួចគេក៏ឃើញសមត្ថកិច្ចនាំគ្នារត់បាត់អស់នៅតែម្ចាស់ឡាន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើត ឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅចំណុចជិតភូមិភាគ៤ចាស់ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រភពបន្តថា ឡានសមត្ថកិច្ចគយ តែមិនដឹងគយខេត្តឬក៏គយចល័តនោះទេ ដោយគេឃើញមានពាក់ស្លាកលេខរដ្ឋ ស៊េរីហាយប្រីត …

Leave a Reply

Your email address will not be published. Required fields are marked *