មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះស្ទេីរគ្នានសល់

ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះស្ទេីរគ្នានសល់

សៀមរាប៖ហេតុការណ៍អគ្គិភ័យនេះបានកេីតឡេីងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង​០៩:០០នាទី ភ្លើងឆេះផ្ទះ ប្រជាពលរដ្ខនៅភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប

។​សមត្ថកិច្ចនគរបាលបានឲ្យដឹងថា៖ជនរងគ្រេាះជាម្ចាស់ផ្ទះឈ្មោះ ហែម លួន ភេទស្រី អាយុ ៨៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។សមត្ថកិច្ចបានបន្តទៀតថាក្នុងគ្រេាះអគ្គិភ័យខាងលេីនេះបណ្តាលអោយរងការខូចខាត:

– ផ្ទះទំហំប្រវែង៥ម៉ែត្រ x ៨ម៉ែត្រ ១ខ្នងដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ៕

– ប្រាក់ដុល្លារ ចំនួន៣០០ ដុល្លារ

– និងសំភារៈប្រើប្រាស់ខូចខាតទាំងស្រុង

ក្នុងករណីអគ្គិភ័យនេះកម្លាំងបានចេញជួយអន្តរាគមន៍ពន្លត់: ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរស្រុកសូទ្រនិគមចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ហេីយរលត់ទៅវិញនៅវេលាម៉ោង០៩:៣០នាទីសមត្ថកិច្ចបានបញ្ជាក់ផងដែរថាចម្ងាយពីអធិការដ្ឋាននគរបាលស្រុកទៅកន្លែងកើតហេតុ មានចម្ងាចំនួន១៥គីឡូម៉ែត្រ ហេីយមូលហេតុ: បណ្តាលឲ្យមានអគ្គិភ័យមកពីម្ចាស់ផ្ទះដុតភ្លើងដាំបាយ ទុកចេាលរួចដើរទៅលេងនៅផ្ទះក្មួយបាត់ទេីបបណ្តាលឲ្យកេីតអគ្គិភ័យនេះឡេីងតែមិនបណ្តាលឲ្យរងគ្រេាះថ្នាក់ដល់មនុស្សឡេីយ ។

     

About admin

Check Also

ពលរដ្ឋ២នាក់ចុះស្តាអណ្តូងលូ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម

    សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋចំនួន៣នាក់បាននាំគ្នាស៊ីឈ្នួលចុះស្តាអណ្តូងលូចាស់ បណ្តាលឲ្យស្លាប់ចំនួន២នាក់ឯម្នាក់ទៀតរួចខ្លួន ដោយសារខ្វះអ៊ុក ស៊ីសែន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិឪឡោកឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ លឹម …

Leave a Reply

Your email address will not be published. Required fields are marked *