មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប- ឧត្តរមានជ័យជួបសំណេះសំណាលនិងពិភាក្សាការងារ ជាមួយនគណៈប្រតិភូមកពីការិយាល័យស្ថិតិនៃខេត្តជៀងស៊ូ នៃប្រទេសចិន

ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប- ឧត្តរមានជ័យជួបសំណេះសំណាលនិងពិភាក្សាការងារ ជាមួយនគណៈប្រតិភូមកពីការិយាល័យស្ថិតិនៃខេត្តជៀងស៊ូ នៃប្រទេសចិន

កាលពីរសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០១៩នេះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យ និងសហការី បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយគណៈប្រតិភូមកពីការិយាល័យស្ថិតិនៃខេត្ត ជៀងស៊ូមកពីប្រទេសចិន។ ក្នុងការជួបសំណេះសំណាលនាពេលនោះដែរគឺក្នងគោលបំណង ដើម្បីចង់ដឹងអំពីស្ថានភាពឧស្សាហកម្ម និងពាណិជ្ជកម្ម ក្នុងខេត្តសៀមរាបនិង គោលនយោបាយវិនិយោគ និងការជម្រុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ និងធ្វើការពន្យល់ដល់គណៈប្រតិភូចិន អំពីតួនាទីសភាពាណិជ្ជកម្ម ក្នុងការជម្រុញការងារវិស័យឯកជននិងធ្វើការសម្របសម្រួលការងារវិស័យឯកជន អំពីបញ្ហាប្រឈមរបស់អាជីវករ ពាណិជ្ជករ ទៅជជែក ពិភាក្សាជាមួយរដ្ឋាភិបាល ។ ក្នុងឱកាសនោះដែរលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ជម្រាបដល់គណៈប្រតិភូចិនថា ប្រសិនបើខាងភាគីចិនមាន បំណងក្នុងការវិនិយោគគម្រោងកំសាន្តផ្សេងៗ ក្រៅពីការទស្សនាប្រាង្គប្រាសាទ គឺធ្វើការវិនិយោគលើវិស័យអចលនទ្រព្យ ដែលនៅថ្លៃទាបជាងប្រទេសដ៏ទៃ នឹងមានឱកាសនៃការចំនេញមានច្រើនហើយចំពោះ ការវិនិយោគលើរថភ្លើងល្បឿនលឿន ក្នុងប្រទេសកម្ពុជា គឺជាកត្តាមួយល្អដែរ ក្នុងការកាត់បន្ថយពេលវាលាធ្វើដំណើរផ្លូវឆ្ងាយផងដែរ។ លោកប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ក៏បានមានប្រសាសន៍សំណូមពរដល់គណៈប្រតិភូចិនថាបើសិនជាគិតដល់ការវិនិយោគ សូមមកធ្វើការវិនិយោគនៅក្នុងខេត្តសៀមរាប ហើយលោកក៍ថ្លែងអំណរគុណ ដល់គណៈប្រតិភូចិនដែលបានចំណាយពេលវេលាមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងខេត្តសៀមរាប។ ជាមួយគ្នានោះផងដែរខាងភាគីគណៈប្រតិភូចិនក៍បានមានប្រសាសន៍   លើកឡើងអំពីការកសាងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ការកសាងព្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាប ដែលចំណាយថវិកាប្រមាណជា៩០០លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងវិនិយោគរបស់អ្នកវិនិយោគ ខេត្តយូណាន នៅក្នុងខេត្តសៀមរាបផងដែរ៕

About admin

Check Also

ពលរដ្ឋ២នាក់ចុះស្តាអណ្តូងលូ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម

    សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋចំនួន៣នាក់បាននាំគ្នាស៊ីឈ្នួលចុះស្តាអណ្តូងលូចាស់ បណ្តាលឲ្យស្លាប់ចំនួន២នាក់ឯម្នាក់ទៀតរួចខ្លួន ដោយសារខ្វះអ៊ុក ស៊ីសែន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិឪឡោកឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ លឹម …

Leave a Reply

Your email address will not be published. Required fields are marked *