មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ប្រជាពលរដ្ឋ ស្នើរសុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៍ រឿងដីធ្លី នៅខេត្តសៀមរាប

ប្រជាពលរដ្ឋ ស្នើរសុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៍ រឿងដីធ្លី នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ប្រជាពលគ្រួសារប្រមាណជា១០នាក់ នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩នេះ បាននាំគ្នាកាន់រូបថតសម្តេចតេជោហ៊ុន សែន និងសម្តេចគតិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ឈរនៅលើដីរបស់ពួកគាត់ សុំឲ្យអាជ្ញាធរជួយអន្តរាគន៍ ដោយបានអះអាងថា មានបុគ្គលដឹកសម្ភារៈសំណង់ មកធ្វើរបងនៅលើដី របស់ពួកគាត់ទាំងបំពាន។ ហេតុការណ៍នេះបានកើតឡើងនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
លោក លី ហេង អាយុ៦៨ឆ្នាំ ដែលបានអះអាងថា ដីរបស់លោកមានប្លង់កម្មសិទ្ធិ ពីអាជ្ញាធរភូមិឃុំ តាំងពីឆ្នាំ ១៩៩៤មកម្លេះ ដែលមានពីរប្លង់ជាប់គ្នា ខាងមុខជាប់ផ្លូវ ៦០ម៉ែត្រគុណនិង៨០ម៉ែត្រ និងខាងក្រោយ ១០០ម៉ែត្រគុណនិង១០០ម៉ែត្រ។ លោកក៏បានធ្វើរបងនិងសង់ផ្ទះមួយនៅលើដីនោះផងដែរ។ តែក្រោយមកដោយដីនោះជាប់នឹងដីបុរីសណ្ឋាគារ ហើយត្រូវបានអាជ្ញាធរអប្សរារុះរើចេញ ហើយលោកក៏បានប្តឹងតវ៉ាទៅវិញទៅមក។
លោកបន្តថា លុះក្រោយមករាជរដ្ឋាភិបាល បានសម្រេចខ្វៀលដីម្តុំកន្លែងពួកគាត់រួចផុតពីការគ្រប់គ្រងដោយអាជ្ញាធរអប្សរាវិញ។ ដីនេះលោកក៏តែងតែមកមើលថែរក្សាជាញឹកញាប់ផងដែរ។ តែក្រោយមកដោយលោកមានជំងឺទៅព្យាបាលនៅថៃមិនបានមកមើល ក៏ស្រាប់តែឮថាមានគេលួចធ្វើប្លង់រឹងលើដីរបស់គាត់ និងបានដឹកសម្ភារៈសំណង់មកធ្វើរបង។ ទើបលោកបានស្នើសុំទៅអាជ្ញាធរភូមិ សង្កាត់ក្រុងនិងខេត្តដើម្បីអន្តរាគមន៍សុំផ្អាកការសាងសង់បណ្តោះអាសន្នសិន។
ជុំវិញការចោទប្រកាន់នេះ អ្នកសារព័ត៌មាន មិនទាន់ទទួលបានការបកស្រាយបំភ្លឺពីភាគី ម្ខាងទៀតបាននៅឡើយទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង៕
ពាក់ព័ន្ធករណីនេះ អាជ្ញាធរមូលដ្ឋានបានសម្រេច ផ្អាកការសាង់របងលើដីខាងលើ នេះហើយ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

About admin

Check Also

តារា(ខាត់សុឃីម)និងពលរដ្ឋជាច្រើនរយនាក់ មកតវ៉ានៅមុខតុលាការ ទាមទារអោយដោះលែង អឌិតអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា

សៀមរាប÷ព័ត៍មានបឋម ក្រុមពលដ្ឋច្រើនរយនាក់ ដែលក្នុងនោះមានតារាចម្រៀង ខាត់សុឃីមនិងប្តីផង បាននាំគ្នាមកឈរកាន់បដានិងដាក់មីក្រូនៅមុខតុលាការ ស្រែកទាមទារអោយដោះលែង ឈ្មោះឌីម សួនណាត អឌិតអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា ដែលត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ ក្នុងសំណុំរឿងព្រហ្មទណ្ឌ័លេខ៨៣៥ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ ក្រោមបទចោទ ឆបោក។   …

Leave a Reply

Your email address will not be published. Required fields are marked *