មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ប្រជាការពារក្នុងភូមិបុស្សក្រឡាញ់បានជួយធ្វើរផ្ទះឲ្យពលរដ្ឋខ្វះខាត

ប្រជាការពារក្នុងភូមិបុស្សក្រឡាញ់បានជួយធ្វើរផ្ទះឲ្យពលរដ្ឋខ្វះខាត

សៀមរាប៖ ប្រជាពលរដ្ឋដែលខ្វះខាតមួយគ្រួសារ ប្តីឈ្មោះ មឿន វ៉ែន និងប្រពន្ធឈ្មោះ សុទ្ធចន្ថា បច្ចុប្បន្នរស់នៅក្នុងភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩គ្រួសារនេះបានកំពុងសាងសង់ផ្ទះមួយខ្នងទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រ ជញ្ជាំងធ្វើរអំពីឈើនិងតំបូលស័ង្គសី ដោយមានការចូលរួមជួយសាងសង់ពីប្រជាការពារក្នុងភូមិជាច្រើននាក់ ដើម្បីធ្វើរផ្ទះមួយខ្នងនេះអោយបានរួចរាល់ទាំងស្រុង សម្រាប់គ្រួសារខ្វះខាតមួយនេះស្នាក់នៅសមរម្យនិងបន្តការងាររកសុីទៅថ្ងៃមុនទៀត។
លោក ខាន់ ង៉ិក ប្រធានប្រជាការពារក្នុងភូមិបុស្សក្រឡាញ់បានអោយដឹងថា៖ ក្នុងភូមិបុស្សក្រឡាញ់ មានប្រជាការពារ ជាង៤០នាក់ តែមកជួយផ្វើរផ្ទះមួយខ្នងនេះមកមិនទាន់អស់គ្នានោះទេ។ លោកបន្តថា ដោយមើលឃើញពីភាពខ្វះខាតរបស់ពលរដ្ឋនៅក្នុងភូមិ ទើបលោកបានស្នើរអោយកម្លាំងប្រជាការពារ នៅក្នុងភូមិទាំងអស់មកជួយធ្វើរផ្ទះជូនពួកគាត់ ។ ហើយការជួយនេះមិនបានគិតប្រាក់ថ្លៃពលកម្មនោះទេ គឺជួយចេញពីចិត្ត និងជាកម្លាំងសាមគ្គីក្នុងមូលដ្ឋាន។ លោកថាប្រជាការពារក្នុងភូមិបុស្សក្រឡាញ់និងបន្តជួយការងារមនុស្សធម៌នេះបន្តទៀត តាមលទ្ធភាពដែលអារទៅរួច។
លោក មឿន វ៉ែន ជាម្ចាស់ផ្ទះបានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ក្រុមប្រជាការពារ បានមកជួយការងារធ្វើរផ្ទះជូនពួកគាត់ ក្នុងពេលដែលពួកគាត់កំពុងជួបបញ្ហាខ្វះខាតខ្លាំង ដោយមិនដឹងថាថ្ងៃណាទើបមានប្រាក់គ្រប់គ្រាន់ សម្រាប់ជួលជាងមកធ្វើរផ្ទះអោយបានស្នាក់នៅបានសមរម្យនិងគេ។ ពេលនេះលោកពិតជារីករាយណាស់ ដោយបានឃើញរូបរាងផ្ទះរបស់គាត់កំពុងធ្វើរជិតរួចហើយដោយកម្លាំងរបស់ប្រជាការពារក្នុងភូមិបុស្សក្រឡាញ់។

      

About admin

Check Also

ឃាត់ខ្លួនជាងផ្សារដែកម្នាក់ ប្រើហិង្សា លើចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា ឲ្យរងរបួស

ខេត្តសៀមរាប៖ជាងផ្សារដែកម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព ប្រើអំពើហិង្សា វាយទៅលើ ចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា បណ្ដាលឲ្យរងរបួស។ យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ស្នើសុំគោលការណ៍ ឃាត់ខ្លួនឈ្មោះ សឿង ភា ភេទប្រុស អាយុ៣៤ឆ្នាំ …

Leave a Reply

Your email address will not be published. Required fields are marked *