មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / បែកធ្លាយ ៖ មេគយចលត័ខេត្តសៀមរាបស្រុកពួក លោក ម៉ៅ សាមឿន កាន់តែល្បីល្បាញខាងប្រមូលលុយតាមរបៀប ពុករលួយនឹងជំរិត ប្រជាពលរដ្ឋ?

បែកធ្លាយ ៖ មេគយចលត័ខេត្តសៀមរាបស្រុកពួក លោក ម៉ៅ សាមឿន កាន់តែល្បីល្បាញខាងប្រមូលលុយតាមរបៀប ពុករលួយនឹងជំរិត ប្រជាពលរដ្ឋ?

តាមការបង្ហើបពីឈ្មួញមួយចំនួនដែលរកស៊ីនាំទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ពីប្រទេសសៀមនិងប្រទេសយួន មកលក់ចែកចាយតាមទីផ្សារក្នុងខេត្តសៀមរាប បានឲ្យដឹង ថាការដែលពួកគេអាចរកស៊ីកាក់កបដូចសព្វថ្ងៃនេះគឺត្រូវបង់លុយតាមការកំណត់របស់លោក ម៉ៅ សាមឿន ដែលជាប្រធានគយចលត័ខេត្តសៀមរាប។ ប្រភពពីឈ្មួញទាំងនោះ បានបញ្ជាក់ទៀតថា ពួកគេនិងលោក ម៉ៅ សាមឿនមានទំនាក់ទំនងជិតស្និទ្ធដូចបងប្អូនទៅ ហើយទើបអាចដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់មកលក់ចែកចាយដោយ គ្មានការត្រួតពិនិត្យពីមន្ត្រីគយក្នុងខេត្តសៀមរាប។ ឈ្មួញខ្លះបានឲ្យដឹងថា ពួកគេបង់លុយ លើតុ បង់លុយក្រោមតុ និងបង់លុយលុយថ្លៃបាយទឹកឲ្យសមត្ថកិច្ចគយក្នុងខេត្តសៀមរាប តាមការកំណត់ បើមិនដូច្នេះទេអាចត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។

សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប បានឲ្យដឹងថាឈ្មួញមួយចំនួននាំទំនិញគេច ពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ហើយជួនកាលមានទាំងទំនិញខុសច្បាប់ផងដែរចូលតាមច្រក ប៉ោយប៉ែត ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកជាំស្រងាំ ច្រកអូរស្មាច់ ខេត្តឧត្តរមាន ជ័យ យកមកលក់ចែកចាយក្នុងខេត្តសៀមរាប ស្រេចតែអំពើចិត្តព្រោះពួកគេមានទំនាក់ទំនង ជាមួយលោក ម៉ៅ សាមឿន ជាមុនទៅហើយ។ ទំនិញទាំងនោះមានដូចជា គ្រឿងសំណង់គ្រប់ ប្រភេទ គ្រឿងកំប៉ុង ទំនិញចាប់ហួយ និងប្រេងសាំងផងដែរ ដូច្នេះលោក ម៉ៅសាមឿន និង ក្រុមមន្ត្រីក្រោមឱវាទអាចរកប្រាក់ចំណូលតាមរបៀបពុករលួយបានយ៉ាងច្រើន។ ការដែល លោក ម៉ៅសាមឿន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តត្រូវគេដឹងថា ដោយសារអាងខ្នងធំនៅក្នុងអគ្គនា យកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជួយការពារគ្រប់ពេលវេលាផងដែរ។
ភ្នាក់ងារគយតូចតាចក្នុងខេត្តសៀមរាប បានបង្ហើបឲ្យដឹងដឹងថាលោក ម៉ៅសាមឿននិងបក្ខពួកមួយចំនួនតូចកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់មកលក់ចែកចាយក្នុងទីផ្សារខេត្តសៀមរាប កាន់តែ ច្រើនឡើងៗ។ ឈ្មួញដែលបង្កប់ទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរថយន្តទេស ចរណ៍ដឹកជញ្ជូនភ្ញៀវពីប្រទេសយួនចូលមកលក់ចែកចាយនៅក្នុងខេត្តសៀមរាប គឺជាប្រភព ចំណូលដ៏សំខាន់ របស់លោក ម៉ៅ សាមឿន និងបក្ខពួកដែរព្រោះឈ្មួញទាំងនោះត្រូវតែបង់ លុយលើតុ លុយក្រោមតុ និងលុយថ្លៃបាយទឹកតាមការកំណត់ទើបអាចរួចខ្លួន។ ជាងនេះ ទៅទៀតឈ្មួញមួយចំនួននៅតែអាចនាំទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធ មិនគ្រប់ចូលសៀមរាប យ៉ាងរលូនព្រោះលោក ម៉ៅ សាមឿន និងបក្ខ ពួកគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។ បឋម

ទោះជាមានការលើកឡើងយ៉ាងនេះក្តី តាមបណ្តាញសង្គម គេហទំព័រតារាជ្យ រងចាំការបកស្រាយបំភ្លឺ​ ពីលោក ម៉ៅ សាមឿន មេគយចលត័ខេត្តសៀមរាបស្រុកពួក ។

About admin

Check Also

ប្រជាពលរដ្ឋ ស្នើរសុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៍ រឿងដីធ្លី នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ប្រជាពលគ្រួសារប្រមាណជា១០នាក់ នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩នេះ បាននាំគ្នាកាន់រូបថតសម្តេចតេជោហ៊ុន សែន និងសម្តេចគតិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ឈរនៅលើដីរបស់ពួកគាត់ សុំឲ្យអាជ្ញាធរជួយអន្តរាគន៍ ដោយបានអះអាងថា មានបុគ្គលដឹកសម្ភារៈសំណង់ មកធ្វើរបងនៅលើដី របស់ពួកគាត់ទាំងបំពាន។ …

Leave a Reply

Your email address will not be published. Required fields are marked *