មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទាសីហា មេ៉ចបានមិនដកចៅសង្កាត់បំផ្លាញជាតិឈ្មោះ ក្អោប រ៉ន ចោល?

បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទាសីហា មេ៉ចបានមិនដកចៅសង្កាត់បំផ្លាញជាតិឈ្មោះ ក្អោប រ៉ន ចោល?

យោងតាមការផ្សាយចេញ របស់សារព័ត៌មានកម្ពុជាសុវណ្ណភូមិ ថ្ងៃទី១៩ឧសភានេះ ៖ នរណាៗក៏គេបានដឹង​ដែរថាលោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ​ជាជនបំផ្លាញធន​ធាន​ធម្ម​ជាតិ បំផ្លាញ​ជាតិ ហើយ​​បំផ្លាញសន្លឹក​ឆ្នោត​របស់គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទង្វើ​ពុក​រលួយចាក់ឬស​​កប់​យ៉ាង​ជ្រៅពុំអាច​កែប្រែបាន​របស់​ បុគ្គល ក្អោបរ៉ន។

១-ដីព្រៃលិច​ទឹកនៅតំបន់៣​ក្នុង​សង្កាត់ជ្រាវ សម្រាប់ត្រីពងកូននៅរដូវ​វស្សារាប់​សិបហិចតា ត្រូវ​បាន​​លោក ក្អោបរ៉ន ចៅសង្កាត់​ជ្រាវ​ ឃុប​ឃិត​គ្នា​ជា​ប្រព័ន្ធ លក់​អោយ​ក្រុម​ឈ្មួញ​មាន​លុយ​មហា​សាល​ដោយសម្ងាត់ ហើយ​បណ្តោយ​អោយ​ឈ្មួញ​​ឈូសឆាយ​កាប់ឆ្ការរុករានទន្ទ្រានបើ​ទោះ​ជា​ក្អោបរ៉ន ​ដឹកថា​ជាដីរបស់រដ្ឋក្រោម​ការ​គ្រប់គ្រង​របស់ខ្លួន​​ហើយក៏ដោយ។

២-បឹងបួរត្រពាំង​បុរាណ ក្អោបរ៉ន បិតភ្នែក​អោយ​បក្សពួក​របស់ខ្លួន​លុប​យក​ដីលក់ ឬសាងសង់គេ​ហដ្ឋានរាប់​សិប​កន្លែងនៅសង្កាត់​ជ្រាវ ជាថ្នូរក្នុងការ​យក​លុយក្រោម​តុដាក់ហោប៉ៅប៉ាវ​ស្រីក្មេង​តាម​ខ្ចុះ និង​តាម​ហាងខារ៉ាអូខេនាពេលរាត្រីកាល។

៣-ក្អោបរ៉ន ចំណាយថវិការជាតិ សូកប៉ាន់ស្ថាប័នឯករាជ​មួយចំនួន​ដើម្បីបិត​បាំង​រឿង​រាវ​អាស្រូវ​ និង​អំពើពុក​រលួយ​របស់ខ្លួនដែល​បាន​កើត​ឡើង​នៅក្នុង​សង្កាត់​ជ្រាវ។

៤-ក្អោបរ៉ន ធ្វើ​ជាមេឃុំ/ចៅសង្កាត់​ជ្រាវជាយូរ​ឆ្នាំ តែ​មិន​មាន​ការ​អភិវឌ្ឍន៍អ្វីសោះ មាន​តែ​ការ​ឃុប​ឃិតបំផ្លាញធនធានធម្ម​ជាតិ ជាហេតុធ្វើ​អោយ​ប្រជាពលរដ្ឋ​នៅសង្កាត់​ជ្រាវ​ស្អប់ខ្ពើម បោះឆ្នោត​ទម្លាក់ដោយសម្ងាត់ ​កាលអីអាណត្តិមុន (បោះឆ្នោតឃុំសង្កាត់)។

៥-ក្អោបរ៉ន អោយក្មួយរបស់ខ្លួន​ឈ្មោះ ក្អោប បុត្រា ដែលជាបុគ្គលធ្លាប់ជាប់គុគ គម្រាមកំហែង​ប៉ុង​ប៉ង​សម្លាប់​អ្នក​កាសែត​ ដើម្បីបំបិតមាត់ មិន​អោយ​ផ្សាយរឿង​រាវ​អាស្រូវ និង​រឿង​ពុក​រលួយ​​ដែល​ខ្លួន​បាន​ប្រព្រឹត្តកន្លង​មក។

៦-ក្អោមរ៉ន ឃុបឃិត​គ្នា​ជាប្រព័ន្ធ ឈូសព្រៃ​អាង​ស្តុកទឹក​ទំនប់៧៨ជាង​២០០ហិចតា ហើយកាយ​យក​ដី​លក់យក​លុយដាក់ហោប៉ៅ ដោយធ្វើ​របាយការណ៍បោកសម្តេច​ព្រះសង្ឃរាជ​ទេពវង្សថា ធ្វើ​បារាយណ៍ជូន​ព្រះអង្គ ដោយ​ប្រើស្តាយយក​​ស្លឹកត្នោត​ខ្ចប់ស្ករត្នោត បើទោះជាក្អោបរ៉ន​ដឹងថា ការជីកកកាយយកដី​លក់នេះ​គ្មាន​ច្បាប់​ទម្លាប់​អ្វីក៏ដោយ។

៧-ក្អោបរ៉ន យកទួនាទីជាមន្ត្រីសាធារណះ ដាក់ពាក្យបណ្តឹង​អ្នកកាសែត ដែល​ជា​ពល​រដ្ឋ​របស់​ខ្លួន​​ ទៅតុលាការខេត្តសៀមរាប ក្នុង​ការ​គម្រាម​កំហែង ដើម្បីបំបិតមាត់ កុំអោយផ្សាយរឿង​អាស្រូវ​​របស់ខ្លួនបន្តទៅទៀត។

៨-ក្អោបរ៉ន ជាចៅសង្កាត់ដែលមានវ័យចំណាស់ តែចរិតឆេវឆាវ ក្អេងក្អាងដូចក្អាត់ចូល​ក្អម ប្រើ​ពាក្យ​អសុរោះ អាមឹងឯងអញ់ គោះតុគោះកៅអី ក្នុង​ពេល​សម្រប​សម្រួលរឿង​វិវាទ​របស់​អ្នក​កាសែត និង​ប្រធានសហគមន៍ ដែល​ទង្វើ​ទាំង​នេះត្រូវ​បាន​ពលរដ្ឋ​រិះគន់ថា មិន​សម​កាន់​តំណែង​ជា​ចៅ​សង្កាត់​នោះទេ គួរតែជាអ្នកបោស​សម្រាម​ក្នុង​សង្កាត់ទើប​បាន​សម។

៩-ថ្នាក់ដឹកនាំជាតិ និង​ថ្នាក់ដឹកនាំក្រោមជាតិ ពិត​ជាអាប់ឱនកិត្តិយសព្រោះតែបុគ្គល​ ក្អោមរ៉ន ដែលបាន​ប្រព្រឹត្ត និង​​កំពុងតែ​ប្រព្រឹត្ត​នាពេល​បច្ចុប្បនេះ ហើយ​និង​បន្ត​បាត់​បង់​ការ​គាំទ្របន្ត​ទៅ​ទៀត​បើ​នៅ​តែ​ទុក ក្អោបរ៉ន អោយធ្វើ​ជាចៅ​សង្កាត់ជ្រាវ​​បន្តទៀត។

សម្តេច​ ហ៊ុនសែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា សម្តេច សខេង ឧបនាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា និង​ឯកឧត្តម ទា សីហា អភិបាល​នៃ​គណអភិបាល​ខេត្តសៀមរាប សូម​មេត្តាចាត់​ចែងវះកាត់​បុគ្គល ក្អោបរ៉ន ចៅសង្កាត់​ជ្រាវ​នេះចេញទៅ កំទុកនៅអោយ​បន្ត​បង្ក​វិនាស​កម្ម​ធនធាន​ធម្ម​ជាតិ​នៅសង្កាត់​ជ្រាវ​បន្តទៀត ម្យ៉ាង​វិញ​ទៀត ដើម្បី​ស្រោចស្រង់សម្លេង​គាំទ្រ​ពីប្រជាពលរដ្ឋ​នៅសង្កាត់​ជ្រាវ​មក​វិញ សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិក្រោយៗទៀត៕ ដោយ៖ ផ្លុង រ៉េត

សូមចុចត្រង់នេះដើម្បី ចូលមើលប្រភពដើម

?????????????

About admin

Check Also

សិក្ខាសាលាផ្សព្វផ្សាយ សកម្មភាព និង របកគំហើញរបស់ក្រុមអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ !

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បញ្ជាក់ថា ក្នុងករណីដែលពុំមានដំណោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ ចាប់ពីពេលឥឡូវនេះតទៅទេនោះ តាមការប៉ាន់ស្មាន នៅក្នុងរបាយការណ៍វិភាគ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាព ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ករណីនេះ នឹងនាំអោយផលិតផលសារុបរបស់កម្ពុជា (GDP) នៅក្នុងឆ្នាំ ២០៥០ខាងមុខ នឹងអាចមានការថយចុះជិត ១០% …

Leave a Reply

Your email address will not be published. Required fields are marked *