មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នាំគ្នាពិសានំបញ្ចុកសាមគ្គី អស់ប្រមាណជា២០០តោន

បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នាំគ្នាពិសានំបញ្ចុកសាមគ្គី អស់ប្រមាណជា២០០តោន

ក្នុងឱកាសសម្ពោធបើកការដ្ឋាន ស្ថាបនាផ្លូវចាក់បេតុងទាំងពីរខែ្សនេះដែរ លោក ទៀ សីហា រួមទាំងប្រតិភូអមដំណើរ ក៏បានអញ្ជើញចូលរួម ក្នុងពិធីពិសារនំបញ្ចុកសាមគ្គី សម្តេចតេជោ ហ៊ុន សែន សន្តិភាព ជាមួយបងប្អូន ប្រជាពលរដ្ឋក្នុងសង្កាត់ស្លក្រាម និងនៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្នុងបង្ហាញឲ្យឃើញភាពស្និតស្នាលរវាងថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋ ។ យោងតាមការបញ្ជាក់របស់លោកអភិបាលខេត្ត បានឲ្យដឹងថា នៅទូទាំងខេត្តសៀមរាប មាន១០០ឃុំសង្កាត់ ស្មើ ៩៣៧ភូមិ បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន បាននាំគ្នាទទួលទាននំបញ្ចុកគ្រប់ៗភូមិឃុំសង្កាត់ ដោយភូមិខ្លះហូបអស់ជាង២០០គ.ក្រ ខ្លះជិត៣០០គ.ក្រ ខ្លះអស់ជាង១០០គ.ក្រ ហេតុនេះយើងអាចប៉ាន់ប្រមាណបានថា នៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩ នៅតាមបណ្តាក្រុងស្រុក ទាំង១២ ក្នុងទូទាំងខេត្តសៀមរាប យើងបានរៀបចំពិសារនំបញ្ចុកសាមគ្គីតេជោសន្តិភាព ទាំងអស់គ្នា។ ជារួម បងប្អូនទទួលទាននំបញ្ចុក អស់ប្រមាណ ២០០តោន ដោយមិនបានគិតបន្លែ និងអន្លក់ផ្សេងៗនោះទេ ។ លោក ទៀ សីហា បញ្ជាក់ផងដែរថា៖ យើងនាំគ្នាពិសារនំបញ្ចុកទាំងអស់គ្នានៅពេលនេះ គឺមិនមានពាក់ព័ន្ឋទៅនឹងនយោបាយអ្វីនោះទេ គឺយើងពិសារទាំងអស់គ្នា ដើម្បីពង្រឹងសាមគ្គីភាព ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ឈ្លាសវៃនិងប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងដើម្បីលើកតម្កើងអត្តសញ្ញាណជាតិ
របស់ខ្មែរយើងផងដែរ ព្រោះថានំបញ្ចុកគឺមានគុណភាព និងផ្តល់នូវគុណប្រយោជន៍ល្អខ្លាំងណាស់សម្រាប់សុខភាព រាប់តាំងពីសម្លរសាច់ត្រី និងគ្រឿងផ្សំដែលសុទ្ឋសឹងជា សារធាតុជំនួយដល់សុខភាពទាំងអស់។
សូមបញ្ជាក់ថា៖ នំបញ្ចុកជាអាហារដែលប្រជាពលរដ្ឋខ្មែរយើង និយមចូលចិត្តតាំងពីបុរាណកាលមកម្ល៉េះ ខ្មែរយើងនិយមចូលចិត្តធ្វើនំបញ្ចុកទទួលភ្ញៀវ នៅក្នុងពិធីបុណ្យនិងពិធីផ្សេងៗផងដែរ។ នំនេះ ក៍ជាហារមួយបែបដែលយើងអាចពិសារ ដើម្បីសម្រន់ការឃ្លានក៍បានឬក៍ពិសារជំនួសបាយក៍បាន ដោយមានគ្រឿងផ្សំស្លរជាសម្លរប្រហើរ ឬសម្លរការីក៍បាន ពិសារលាយជាមួយអន្លក់ស្រស់ៗ ជាច្រើនប្រភេទបន្លែ និងអាចពិសារជាមួយទឹកត្រីផ្អែមផ្ទាប់ជាមួយសាច់ត្រីឬសាច់ជ្រូក ជាមួយនឹងអន្លក់ស្រស់ៗក៍បាន ទៅតាមការនិយមនិងចំណង់ចំណូលចិត្តដែលចង់ពិសារ។
ដោយលែកពិធីជួបជុំ ពិសារនំបញ្ចុកសាមគ្គី ថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩នេះ វត្តមាន​​ លោក​ ពៅ ស៊ា​ ប្រធានក្រុមការងារ​ ចុះជួយឃុំប្រាសាទ​​​ និងក្រុមការងារចុះមូលដ្ឋាន និងមានការចូលរួមពីមន្ត្រីរាជការ និង ប្រជាពលរដ្ឋ ការជួបជុំបានធ្វើរនៅស្នាក់ការគណេៈបក្ស ឃុំប្រាសាទ​ ស្រុកវ៉ារិន​ ខេត្តសៀមរាប ប្រកបដោយភាពរីករាយ និងស្និទ្ឋស្នាលក្រៃលែង ។
ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ លោក ពៅ ស៊ា បានថ្លែងថា “ នំ បញ្ចុក ” គឺជា អាហារ ដ៏ ពេញនិយមមួយ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ តាំងពីយូរលង់ណាស់មកហើយ វាគឺជា អាហារ តំណាងអត្តសញ្ញាណជាតិខ្មែរ សាមគ្គីភាព និង ឯកភាពជាតិ តែមួយ ។ ការពិសារនំបញ្ចុកសាមគ្គីនេះ ជាផ្នែកមួយ ក្នុងការលើកកម្ពស់ស្នាដៃផលិតនំខ្មែរ ហើយក៏ជាឱកាសបង្ហាញឲ្យបរទេសដឹងថា ខ្មែរមាននំបញ្ចុក ដែលមានរសជាតិឆ្ងាញ់ ។

About admin

Check Also

ប្រជាការពារក្នុងភូមិបុស្សក្រឡាញ់បានជួយធ្វើរផ្ទះឲ្យពលរដ្ឋខ្វះខាត

សៀមរាប៖ ប្រជាពលរដ្ឋដែលខ្វះខាតមួយគ្រួសារ ប្តីឈ្មោះ មឿន វ៉ែន និងប្រពន្ធឈ្មោះ សុទ្ធចន្ថា បច្ចុប្បន្នរស់នៅក្នុងភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩គ្រួសារនេះបានកំពុងសាងសង់ផ្ទះមួយខ្នងទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រ ជញ្ជាំងធ្វើរអំពីឈើនិងតំបូលស័ង្គសី ដោយមានការចូលរួមជួយសាងសង់ពីប្រជាការពារក្នុងភូមិជាច្រើននាក់ …

Leave a Reply

Your email address will not be published. Required fields are marked *