មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / បងប្អូនប្រជាពលរដ្ឋក្រីក្រខ្មែរឥស្លាម ១១៥គ្រួសារនៅខេត្តសៀមរាប ទទួលអំណោយកញ្ចប់អាហារសម្រាប់ស្រាយបួសរ៉ាម៉ាឌន

បងប្អូនប្រជាពលរដ្ឋក្រីក្រខ្មែរឥស្លាម ១១៥គ្រួសារនៅខេត្តសៀមរាប ទទួលអំណោយកញ្ចប់អាហារសម្រាប់ស្រាយបួសរ៉ាម៉ាឌន

កញ្ចប់អាហារសម្រាប់ស្រាយបួសខែរ៉ាម៉ាឌន ចំនួន១១៥កញ្ចប់ ត្រូវបានគណៈអ៊ីម៉ាំសាសនា ឥស្លាម ខេត្តសៀមរាបយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលជាសាសនិក ឥស្លាម នៅក្នុងខេត្តសៀមរាប ចំនួន១១៥គ្រួសារកាលពីព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៩ នៅទីកន្លែងវិហារឥស្លាម អាន់នៀក ម៉ាស់ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
លោក អែល សៀត អនុប្រធានសាសនាឥស្លាមខេត្តសៀមរាបបានមានប្រសាសន៍ថា កញ្ចប់អាហារ សម្រាប់ស្រាយបួសខែរ៉ាម៉ាឌន ចំនួន១១៥កញ្ចប់ដែលយកមកចែកជូនដល់បងប្អូនខ្មែរឥស្លាមក្រីក្រនា ពេលនេះគឺបានមកពីការចូលរួមបរិច្ចាគនិងការរៃអង្គាសពីសប្បុរសជនដែលជាសាសនិក ឥស្លាម នៅក្នុងភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ដោយក្នុងកញ្ចប់អំណោយនីមួយៗរួមមាន អង្ករ ២០គីឡូក្រាម, ប្រេងឆា១ដប , ស្ករស២គីឡូក្រាម, ទឹកដោះគោ២កំប៉ុង និងទឹកក្រូច១ដបធំ ដោយក្នុងនោះសរុបទឹកប្រាក់ទាំងអស់ប្រមាណជាង២,៣០០ដុល្លារអាមេរិក ។ លោក ក៍បានបន្តថា គណៈអ៊ីម៉ាំ សាសនា ឥស្លាម ខេត្តទាំងអស់តែងតែ យកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខក្នុងការរស់នៅរបស់បងប្អូននៅតាមសហគមន៍ខ្មែរឥស្លាមជានិច្ច ជាពិសេសនៅក្នុងឱកាសបួសខែរ៉ាម៉ាឌននេះផ្ទាល់តែម្តង ថ្វីបើកញ្ចប់អាហារស្រាយបួស នេះ មិនបានចែកជូនបាន គ្រប់ៗគ្នា តែក៏អាចជួយសម្រាល ដល់បងប្អូនដែលក្រីក្រ មានជីវភាពខ្វះខាតក្នុងសហគមន៍បានមួយកម្រិត វាបីដូចជាការសម្រាលជីវភាពបងប្អូនជារួមផងដែរ។ លោក អែល សៀត ក៍បានមានប្រសាសន៍ លើកឡើងថា ប្រទេសកម្ពុជា មានសុខសន្ដិភាព ក្រោមការដឹកនាំដោយសម្ដេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គោល នយោបាយសុខដុមបនីយកម្ម ទោះបីសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែគោលនយោបាយសុខដមបនីយកម្មបានកំពុងផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាមួយការផ្តល់ភាពកក់ក្តៅ និង ចូលរួមដោះស្រាយរាល់ទុក្ខលំបាកដល់សាសនិកនានាទៀត ក្នុងក្របខណ្ឌនៃប្រជាជាតិតែមួយដែលរួមរស់រួមសុខក្នុងម្លប់សន្តិភាពតែមួយ។ ក្នុងនាមគណៈអ៊ីម៉ាំខេត្តលោក អែល សៀត ក៍បាន ថ្លែងអំណរគុណចំពោះសប្បុរជនម្ចាស់ជំនួយក្នុងភូមិស្ទឹងថ្មី ទាំងនេះគឺបានបង្ហាញពីក្តីស្រលាញ់ដ៏ធំធេងបំផុតមួយ ក្នុងនាមជាសាសនិក ឥស្លាមតែមួយ ផងដែរ ៕

About admin

Check Also

ប្រជាពលរដ្ឋ ស្នើរសុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៍ រឿងដីធ្លី នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ប្រជាពលគ្រួសារប្រមាណជា១០នាក់ នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩នេះ បាននាំគ្នាកាន់រូបថតសម្តេចតេជោហ៊ុន សែន និងសម្តេចគតិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ឈរនៅលើដីរបស់ពួកគាត់ សុំឲ្យអាជ្ញាធរជួយអន្តរាគន៍ ដោយបានអះអាងថា មានបុគ្គលដឹកសម្ភារៈសំណង់ មកធ្វើរបងនៅលើដី របស់ពួកគាត់ទាំងបំពាន។ …

Leave a Reply

Your email address will not be published. Required fields are marked *