មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / នគរបាលស្រុកស្វាយលើ បង្ក្រាបកន្លែងជល់មាន់ខ្នាយដែក អ្នកលេងរត់អស់នៅសល់តែសង្វៀននិងមាន់

នគរបាលស្រុកស្វាយលើ បង្ក្រាបកន្លែងជល់មាន់ខ្នាយដែក អ្នកលេងរត់អស់នៅសល់តែសង្វៀននិងមាន់

ខេត្តសៀមរាប៖កម្លាំងនគរបាលស្រុកស្វាយលើ និងកម្លាំងប្រជាការពារភូមិ បានចុះបង្ក្រាបទីតាំងជល់មាន់ខ្នាយដែកខុសច្បាប់មួយកន្លែង បន្សល់ទុកតែសង្វៀននិងមាន់៣ក្បាលព្រមទាំងម៉ូតូ៦គ្រឿង។

  ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចវាលស្រែ ក្នុងភូមិ រុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

  លោកវរ:សេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ខែកុម្ភៈ នេះថា ដើម្បីអនុវត្តន៍តាមច្បាប់ស្តីពីភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើបានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទួត និង កម្លាំងប្រជាការពារបានចុះបង្កា្របទីតាំងកន្លែងជល់មាន់មួយកន្លែងនៅចំនុចវាលស្រែ ក្នុងភូមិ រុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។លោកបន្តថា មុនពេលសមត្ថកិច្ចចុះទៅដល់ជនសង្ស័យបានរត់គេចខ្លួនអស់ដោយសារស្ថានភាពទីតាំងវាលស្រលះទើបជនសង្ស័យមើលឃើញសមត្ថកិច្ចពីចម្ងាយ ហើយក៏បាននាំគ្នារត់អស់ បន្សល់ទុកតែវត្ថុតាង (សង្វៀនមាន់) និងម៉ូតូចំនួន ៦ គ្រឿងជញ្ជីងថ្លឹងមាន់មួយ  មាន់ចំនួន៣ក្បាល។ លោកបញ្ជាក់ថា ករណីនេះសមត្ថកិច្ច បានធ្វើការដុតកំទេចនូវសង្វៀនមាន់ចោល ចំណែកម៉ូតូបានយកមករក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុកស្វាយលើ បណ្តោះអាសន្នសិនដើម្បីរង់ចាំម្ចាស់មកដោះស្រាយតាមច្បាប់៕

    

About admin

Check Also

ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់

  សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា  មានករណីមន្ត្រីគយ ចាប់អូសឡានដឹកទំនិញក្នុងបំណងយកទៅកន្លែងស្នាក់ការ ស្រាប់តែក្រឡាប់ផ្ងាជើង ខ្ទាតទំនិញរាយប៉ាយពេញផ្លូវ រួចគេក៏ឃើញសមត្ថកិច្ចនាំគ្នារត់បាត់អស់នៅតែម្ចាស់ឡាន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើត ឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅចំណុចជិតភូមិភាគ៤ចាស់ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រភពបន្តថា ឡានសមត្ថកិច្ចគយ តែមិនដឹងគយខេត្តឬក៏គយចល័តនោះទេ ដោយគេឃើញមានពាក់ស្លាកលេខរដ្ឋ ស៊េរីហាយប្រីត …

Leave a Reply

Your email address will not be published. Required fields are marked *