មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?

តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?

យោងតាមការចេញផ្សាយពីសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នាថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៩ លោក ផ្លុងរ៉េត អាយុ៣៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិតាចេក​ សង្កាត់ជ្រាវ ក្រុង​សៀម​​រាប មុខរបរ​ជា ចាងហ្វាង​កាសែត កម្ពុជាសុវណ្ណភូមិ ដែលមានទីស្នាក់ការ​កណ្តាល​ក្នុង​ភូមិ​ជ្រាវ សង្កាត់ជ្រាវ ក្រុង​សៀមរាប មានគេហទំព័រឈ្មោះ www.ksnews.info និង បណ្តាញ​សង្គម​ហ្វេស​​ប៊ុគឈ្មោះ Ret Phlong។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ម៉ោង៨ព្រឹក លោក ក្អោប រ៉ន ចៅសង្កាត់​ជ្រាវ បាន​កោះ​អញ្ជើញ​​លោក ផ្លុង រ៉េត ទៅសាលាសង្កាត់ជ្រាវ​ដើម្បីដោះ​ស្រាយបណ្តឹង ដែល​លោក គង់ មង្គល​ប្រធានសហគមន៍ជ្រាវ បានប្តឹងចោទថា ផ្សាយព័ត៌មានមិន​ពិត បរិហាកេរ្តិ៍ និង បទញុះញង់ បន្ទាប់ពី​លោក​ ផ្លុង រ៉េត បាន​​ឡាយផ្សាយព័ត៌មាន រឿង​ឈូស​ឆាយ​ដីព្រៃ​លិច​ទឹក ​លក់ដីព្រៃលិច​ទឹក កាយ​ដី​លក់ថា​ធ្វើ​បារាយណ៍ ហើយបឹងពារាំងអស់ព្រៃ អស់សត្វ អស់ត្រី មានធម្មជាតិ មិន​ចេះ​ថែរក្សា ​តាមបណ្តាញសង្គមឈ្មោះ Ret Phlong។

ភាគីខាងលោក ក្អោប រ៉ន និង លោក គង់ មង្គល់ តម្រូវ​អោយលោក ផ្លុង រ៉េត ឡាយ​ផ្សាយ​ព័ត៌​មាន​បក​ស្រាយទទួលថា ខ្លួនបាននិយាយខុសទាំងស្រុង។ តែខាងលោក ផ្លុងរ៉េត ចាង​ហ្វាង​កា​សែត​​កម្ពុជា​សុវណ្ណភូមិ សុំអោយលោក គង់ មង្គល សរសេរលិខិតបកស្រាយដោយខ្លូនឯង ប្រ​គល់​ជូនលោក នោះលោក និង​ចុះផ្សាយអោយ តែខាងលោក គង់ មង្គល មិន​ព្រម​ហើយ​លោក​ ផ្លុងរ៉េត ក៏បានបដិសេធផងដែរ ក្នុងការ​បកស្រាយបំភ្លឺសាឡើងវិញជំនួសលោកគង់ មង្គល់ ព្រោះលោក​សំអាងថា អ្វីៗ​ដែល​លោក​​​បាន​ផ្សាយសុទ្ធតែត្រឹមត្រូវ ហើយជារឿងពិត ជាពិសេស​ពាក្យសម្តី​ទាំង​ឡាយ​ដែល​លោក​បាន​និយាយ​គឺគ្មានពាក្យណាមួយដែលបានញុះញង់ អោយ​នរ​ណា​ម្នាក់ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នោះ​ទេ។

ការ​ចចារ​មិន​ត្រូវ​គ្នា ជាហេតុធ្វើ​អោយលោក​ ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ជាអ្នក​សម្រប​សម្រួល​រវាង​លោក គង់ មង្គល និង​ លោក ផ្លុង រ៉េត ខឹងច្រឡោត​តោតតូង បិត​សាវនាការដើរចេញពីសាលា​សង្កាត់​​យ៉ាង​លឿន ហើយបោះពាក្យសម្តីថា អញ់នឹងប្តឹងឯងទៅតុលាការ។

ដីកាកោះពីតំណាង​អយ្យ​សាលាដំបូង​ខេត្តសៀមរាប សុំណុំរឿងព្រហ្មទណ្ឌ លេខ ២៧២ ចុះ​ថ្ងៃ​ទី១៤​ ខែមីនា ឆ្នាំ២០១៩ ដែល​ចេញ​ដោយលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប អញ្ជើញឈ្មោះប្លង់ រ៉េត អោយចូលខ្លូន​បំភ្លឺ​នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២ និង ៣០នាទីរសៀល ត្រូវ​បាន​មន្ត្រីប៉ូលីស​សង្កាត់ជ្រាវ យកទៅ​ប្រគល់ជូនសាច់ញាតិរបស់លោក ផ្លុង រ៉េត អោយ​ផ្តិត​មេដៃទទួលជំនួស។

រហូតមកដក់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ លោក ផ្លុង រ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណ​ភូមិ​មិន​ទាន់សម្រេច​ចិត្តនៅ​ឡើយថា គួរ​ចូលទៅបំភ្លឺ ឬមិន​ទៅនោះទេ ព្រោះដីកាកោះ មិន​មែន​ជា​ឈ្មោះ​របស់លោកទេ។ លោក ផ្លុងរ៉េត បារម្ភថា ក្រែងតុលាការកោះហៅអ្នក​ផ្សេង ហើយ​លោក​ទៅ​ចូល​ខ្លួន​ជំនួស វាខុសទៅនឹងនីតិវិធី។

សូមបញ្ជាក់បន្ថែមថា ទាំងលោក គង់ មង្គល ទាំងលោក​ ក្អោប រ៉ន សុទ្ធតែជាបុគ្គលបំផ្លាញជាតិ​ ដូច​ជា លក់ព្រៃលិចទឹកតំបន់បី អោយឈ្មួញឈូសឆាយព្រៃលិចទឹក កាយដីលក់រាប់រយ​ហិកតា យកលេសថា ធ្វើ​បារាយណ៍អោយសម្តេចសង្ឃ អោយគេ​លួចឆក់ត្រីក្នុង​បឹង​ពារាំង រៀបគម្រោង សម្លាប់​អ្នកកាសែតជាដើម ហើយ​នៅ​មាន​រឿង​រាវអាស្រូវ​ជាច្រើនទៀត ដែល​បណ្តាលអោយ​ប្រជាពលរដ្ឋ​នៅសង្កាត់ជ្រាវ មាន​ការ​ខឹង​សម្បារ​មិន​គាំទ្រ ហើយបានបោះឆ្នោតទំលាក់ចៅ​សង្កាត់​​រូប​នេះ កាលពីបោះឆ្នោតឃុំសង្កាត់អាណត្តិមុន៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ

សូមចូលមើលប្រភព

About admin

Check Also

ឃាត់ខ្លួនជាងផ្សារដែកម្នាក់ ប្រើហិង្សា លើចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា ឲ្យរងរបួស

ខេត្តសៀមរាប៖ជាងផ្សារដែកម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព ប្រើអំពើហិង្សា វាយទៅលើ ចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា បណ្ដាលឲ្យរងរបួស។ យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ស្នើសុំគោលការណ៍ ឃាត់ខ្លួនឈ្មោះ សឿង ភា ភេទប្រុស អាយុ៣៤ឆ្នាំ …

Leave a Reply

Your email address will not be published. Required fields are marked *