មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ជម្រកដ៏សុខសាន្តសម្រាប់សត្វបក្សីជាង៣០០ប្រភេទ រស់នៅបង្កើតបាននូវភាពទាក់ទាញ ចងចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ជម្រកដ៏សុខសាន្តសម្រាប់សត្វបក្សីជាង៣០០ប្រភេទ រស់នៅបង្កើតបាននូវភាពទាក់ទាញ ចងចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ

បឹងពារាំងគឺជាតំបន់សត្វស្លាបដ៏ទាក់ទាញមួយ នៅលើទឹកដីខេត្តសៀមរាប​ ដែលសព្វថ្ងៃបាន និង កំពុងក្លាយជាគោលដៅទេសចរណ៍ និង មានការចាប់អារម្មណ៍យ៉ាងខ្លំាងពីសំណាក់ភ្ញៀវ ទេសចរជាតិ និង អន្តរជាតិ ដែលបានទៅដល់ទឹកដីខេត្តសៀមរាប បន្ទាប់ពីទស្សនាប្រាសាទនានា។
បឹងពារាំង ជាតំបន់មួយដែលមានប្រព័ន្ធជីវចម្រុះធម្មជាតិយ៉ាងស្រស់បំព្រង និង ជាជម្រកដ៏សុខសាន្តសម្រាប់សត្វបក្សីជាង៣០០ប្រភេទរស់នៅបង្កើតបាននូវភាពទាក់ទាញចងចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
បឹងពារាំង ជាមួយនឹងចរន្តទឹកបឹងទន្លេសាប​ មានព្រៃលិចទឹក ប្រព័ន្ធជីវៈចម្រុះយ៉ាងសម្បូរបែប រួមទាំងហ្វូងសត្វស្លាប​ រស់នៅរកចំណីបង្កើតបានជា​ ផ្ទាំងទស្សនីយភាពដ៏ប្រណីត ។
តំបន់ទេសចរណ៍ធម្មជាតិ បឹងពារាំងនៅខេត្តសៀមរាបមានការទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងខ្លាំង ដែលមានមនុស្សម្នាទៅទស្សនា ជារៀងរាល់ថ្ងៃ ។
បឹងពារាំង ស្ថិតនៅតាមជម្រាលនៃទំនាបលិចទឹកបឹងទន្លេសាប ភាគខាងត្បូងទីរួមខេត្តសៀមរាប ប្រមាណជាង ១០ គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ជ្រាវ ជាប់ព្រំប្រទល់សង្កាត់សៀមរាបនិងសង្កាត់ចុងឃ្នៀស ក្នុងក្រុងសៀមរាបខេត្តសៀមរាប ។
លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងបានឱ្យដឹងថា ក្រៅពីសកម្មភាព ទប់ស្កាត់ ការពារបទល្មើសជលផល ការពារព្រៃលិចទឹក និង ការពារហ្វូងសត្វស្លាបទឹកក្នុងតំបន់បឹងពារាំងនេះ សហគមន៍មានគោលដៅប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដោយសារតែនៅតំបន់នោះមានសក្តានុពលធម្មជាតិអំណោយផលស្រាប់ ។
បឹងពារាំងជាបឹងធម្មជាតិមួយ ដែលសម្បូរធន់ធានធម្មជាតិ ដូចជាមច្ឆាជាតិ សត្វស្លាប និង ជីវៈចម្រុះ ដែលត្រូវបានថែរក្សាការពារយ៉ាងខ្លំាងពីសហគមន៍។ លោកវ៉នសម្បូរ ដែរជាអ្នកថតរូបសត្វនៅតំបនបឹងពារាំងនេះបានអោយដឹងថា បច្ចុប្បន្ននេះ​ មានសត្វស្លាបជាង៣០០ប្រភេទ ដូចជា៖ រនាល ស​​/ រនាលពណ៌ / ត្រដកតូច / ទុងប្រផេះ / ទាកាប៉ាព្រៃ / ទាកាបព្រៃ / ប្រវឹក / ត្រយ៉ងខ្លួន ស / ស្មោញ / អកត្រីក្បាលប្រផេះ / ប៉ាក់ខ្ទាវ / ក្អែកទឹកមធ្យម / ក្អែកទឹកតូច /កុកគ្រោងមធ្យម / កុកគ្រោងតូច / ក្រសាប្រផេះ / ក្រសាក្រហម / ខ្វែកប្រផេះ / ខ្វែកគុំនូរ /ខ្វែកត្រោក / ខ្វែកកន្ទុយខ្វែវ / ចង្កៀលខ្យង / ចចាតក្រឹម / រនាលកក / កដប ខ្មៅ​ ស / ពពុះទឹក / ត្រដៀវក្បាលបែតង / ប្រហុីតខ្មៅ / ប្រហុីត ស / ទោម / ប្រវឹក / ត្រសេះក្បាលក្រហម / ត្រសេះខ្លូនត្នោត ។ល។និង។​ល។

 

About admin

Check Also

ប្រជាពលរដ្ឋ ស្នើរសុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៍ រឿងដីធ្លី នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ប្រជាពលគ្រួសារប្រមាណជា១០នាក់ នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩នេះ បាននាំគ្នាកាន់រូបថតសម្តេចតេជោហ៊ុន សែន និងសម្តេចគតិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ឈរនៅលើដីរបស់ពួកគាត់ សុំឲ្យអាជ្ញាធរជួយអន្តរាគន៍ ដោយបានអះអាងថា មានបុគ្គលដឹកសម្ភារៈសំណង់ មកធ្វើរបងនៅលើដី របស់ពួកគាត់ទាំងបំពាន។ …

Leave a Reply

Your email address will not be published. Required fields are marked *