មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ចុះ​ឃាត់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ដែល​ជីក​យក​ដី​លក់​គ្មាន​ច្បាប់​

ចុះ​ឃាត់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ដែល​ជីក​យក​ដី​លក់​គ្មាន​ច្បាប់​

​សៀមរាបៈ​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃទី​៥​ខែកក្កដា​នេះ​បាន​ចុះទៅ​ផ្អាក​គ្រឿងចក្រ​ជាង​២០​គ្រឿង​ដែល​ជីក​យក​អាចម៍ដី​លក់​គ្មាន​ច្បាប់ ​របស់​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​។ ​ដែលជា​ទីតាំង​ដី​របស់​រដ្ឋ​បំរុង​ទុក​សម្រាប់ធ្វើ​ស្រែប្រាំង ជា​កម្ម​សិទ្ទ្ធ​របស់​សង្កា​ត់​ស្រ​ង៉ែ នៅចំណុច​ភូមិសាស្ត្រ​សង្កាត់ ស្រ​ង៉ែ ក្រុង សៀមរាប ខេត្តសៀមរាប។

​សមត្ថកិច្ច​ក្នុង​ហេតុការណ៍​បានឱ្យដឹងថា​ ប្រតិបត្តិការ​នោះ​គឺ​ក្រោម​បញ្ជា​របស់លោក​អភិបាលខេត្ត​ និង​ដោយមាន​ការសម្របសម្រួល ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ ខេត្តសៀមរាប​។​ក្នុងនោះ​សមត្ថកិច្ច​បាន​ឃាត់​គ្រឿងចក្រ​ ចំនួន​២៣​គ្រឿង​ដែល​ធ្វើ​សកម្មភាព ជីក​កកាយ យក​អាចម៍ដី​លក់ ពុំមាន​ច្បាប់ អនុញ្ញាត​នៅ ចំណុច ភូមិ តា​ចក​សង្កាត់​ស្រ​ង៉ែ​ក្រុង​ខេត្តសៀមរាប ។

​ប្រភព​បញ្ជាក់ថា​ម្ចាស់​គ្រឿងចក្រ​ ដែល​ត្រូវ​ឃាត់​នោះ​មានឈ្មោះ ​អេង​សុខ​ហ្គិ​ច​ ជាអ្នក​រក​ស៊ីជី​កកាយ​អាចម៍ដី​លក់ ​ដ៏​មាន​ឥទ្ធិពល​ម្នា​ក់ នៅ​ក្រុង​សៀមរាប​។ នៅក្នុង​ហេតុការណ៍​នោះ​ក្រុម​សមត្ថកិច្ច នៅ​មិនទាន់​បញ្ជាក់ថា គ្រឿងចក្រ​ដែល​ល្មើសច្បាប់​នោះ នឹងត្រូវ​ដកហូត​ឬ​យ៉ាងណា​នោះទេ ដោយ​រងចាំ​បញ្ជា​ថ្នាក់លើ​។

​ថ្វី​ត្បិត​ជា​បែបនេះ ប៉ុន្តែ​គេ​អាច​មើលឃើញថា ក្នុង​ជំនួញ​ជីករណ្តៅ​ជ្រៅៗ ដើម្បី​យក​អាចម៍ដី​លក់​ក៏​ជាច្រើន​ឆ្នាំ ស្ទើរ​គ្រប់កន្លែង​របស់​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​នេះ អាចមាន​អ្នកពាក់ព័ន្ធ​នៅ​ពីក្រោយ​ជាច្រើន​នាក់​ទៀត​។ ចឹ​ង​ទេ​ចាំ​មើលថា ក្រោយ​វៈ​កាត់​រួច តើ​នឹងមាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ជាប់​ពាក់​ព​ន្ធ័​៕

  

About admin

Check Also

ឃាត់ខ្លួនជាងផ្សារដែកម្នាក់ ប្រើហិង្សា លើចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា ឲ្យរងរបួស

ខេត្តសៀមរាប៖ជាងផ្សារដែកម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព ប្រើអំពើហិង្សា វាយទៅលើ ចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា បណ្ដាលឲ្យរងរបួស។ យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ស្នើសុំគោលការណ៍ ឃាត់ខ្លួនឈ្មោះ សឿង ភា ភេទប្រុស អាយុ៣៤ឆ្នាំ …

Leave a Reply

Your email address will not be published. Required fields are marked *